ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:23:09

ផ្លាស់ប្តូររបរនេសាទ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញផែនការលេខ ២៥៦/KH-UBND ស្តីពីការអនុវត្តភារកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការរុករកជលផល ខុសច្បាប់ មិនបានរាយការណ៍ និងមិនអនុវត្តតាមការកំណត់នៃ (IUU)។ ចំណុចសំខាន់មួយនៃផែនការថ្មីនេះ គឺតម្រូវការក្នុងការចេញ និងអនុវត្តគោលនយោបាយសម្រាប់ការផ្លាស់ប្តូរមុខរបរសម្រាប់អ្នកនេសាទទាំងឡាយដែលមានគោលបំណងអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០៣០។

ឃុំ Sông Đốc គឺជាមណ្ឌលនៃរបររុករកត្រីដ៏ធំបំផុតរបស់ខេត្ត Cà Mau ដោយមានក្រុមកប៉ាលសមុទ្រជាង ១.២០០ គ្រឿង។

ពេលដែលធនធានឈានដល់ដែនកំណត់ និងតម្រូវការចាំបាច់

ផែនការលេខ ២៥៦/KH-UBND ជំនួសឱ្យផែនការលេខ ១៨៧/KH-UBND ដែលបានអនុម័តនៅដើមខែមេសា ឆ្នាំ២០២៦។ ប្រការនេះបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ ទូលំទូលាយ និងសម្របសម្រួលរបស់ខេត្ត ដើម្បីឆ្លើយតបទៅនឹងបទប្បញ្ញត្តិអន្តរជាតិកាន់តែតឹងរ៉ឹង និងការធ្លាក់ចុះនៃប្រភពធនធានជលផលរបស់ភូមិភាគ។

ជាមួយលំហរសមុទ្រដែលមានប្រវែងប្រហែល ៣១០ គីឡូម៉ែត្រ និងប្រព័ន្ធមាត់សមុទ្រដ៏ធំ រួមមាន Rành Hào, Khánh Hội, Sông Đốc, Nhà Mát, Cà Mau បច្ចុប្បន្នគឺជាមជ្ឈមណ្ឌលផលិតជលផលសមុទ្រដ៏ធំជាងគេទូទាំងប្រទេស។ ទូទាំងខេត្តនាពេលបច្ចុប្បន្នមានក្រុមកប៉ាល់សមុទ្រចំនួន ៥.២០០ គ្រឿង សរុបថាមពលលើសពី  ៨០០.០០០។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធនៃការរុករកដែលផ្តើមពីការបំផ្លិចបំផ្លាញ (សំណាញ់អូស ឈ្នាងដង ជញ្ជាត់) បណ្តោយឱ្យសត្វធាតុដែលរស់នៅបាតសមុទ្រដល់កម្រិតកំណត់។ ការរុករកនេសាទត្រីកូនល្អិតហួសប្រមាណបណ្តោយឱ្យប៉ះពាល់ដល់ការកកើតរបស់វា ហើយរួមផ្សំជាមួយនឹងការបំពុលប្លាស្ទិកក្នុងមហាសមុទ្រ និងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីសមុទ្រស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រឈមមុខនឹងស្ថានភាពនេះ គណៈកម្មាធិការប្រជាជនខេត្តបានកំណត់ថា ការផ្លាស់ប្តូរវិធីសាស្ត្រនេសាទមិនមែនគ្រាន់តែជាការកាត់បន្ថយចំនួនកប៉ាល់សមុទ្រនោះទេ ប៉ុន្តែជាដំណើរការនៃការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មនេសាទឡើងវិញដោយមានការទទួលខុសត្រូវ។ គោលបំណងជាស្នូលគឺដើម្បីផ្លាស់ប្តូរអ្នកនេសាទពីវិធីសាស្ត្រនេសាទដែលបង្កគ្រោះថ្នាក់ទៅជាវិធីសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន ឬទាំងស្រុងទៅសកម្មភាពមិនមែននេសាទ ដើម្បីធ្វើឱ្យមានតុល្យភាពរវាងអ្នករុករកនេសាទដោយសមត្ថភាពស្តារឡើងវិញតាមបែបធម្មជាតិ។

ធានា ១០០% ​អ្នកនេសាទ​មាន​ការងារ​ធ្វើ​ស្ថិរភាព

ដើម្បី​សម្រេច​គោលដៅ​ខាងលើ​ឱ្យ​បាន​ច្បាស់លាស់ មន្ទីរកសិកម្ម និង​បរិស្ថាន​កំពុង​រៀបចំ​គម្រោងការ​ ​ដើម្បី​ផ្លាស់ប្តូរ​វិធីសាស្ត្រ​នៃការរុករកជលផល​មួយចំនួន​ដែល​ប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន​អេកូឡូស៊ី​រហូតដល់​ឆ្នាំ ២០៣០។

គោលនយោបាយ​ថ្មី​នេះ​នឹងអនុម័តលើគម្រោងការ​នៃសកម្មភាពយ៉ាង​លម្អិត​មួយ​រួមមាន៖ មុខសញ្ញា ខ្លឹមសារឧបត្ថម្ភ ភារកិច្ច និង​ប្រភពថវិកាយ៉ាង​ច្បាស់លាស់​សម្រាប់​តំបន់​ភូមិភាគនីមួយៗ។ ខេត្តបាន​ប្តេជ្ញា​កែលម្អ​បរិយាកាស​ការងារ និង​ធានា​ថា​អ្នកនេសាទ ១០០% ដែល​ប្តូរ​ទៅ​មុខរបរ​ថ្មី​មាន​ការងារ​ធ្វើ​ស្ថិរភាព និង​ប្រាក់ចំណូល​ធានាជីវភាពរស់នៅរៀងៗខ្លួន។

Cà Mau បានចុះកិច្ចសន្យាបង្កើនបរិស្ថានធ្វើការ និងធានា ១០០% អ្នកនេសាទផ្លាស់ប្តូរការងារធ្វើនឹងនរ​និងប្រាក់ចំណូលនឹងនរសម្រាប់ជីវភាពរស់នៅ។

យោងតាមការជាក់ស្តែងរបស់ណ្តាភូមិភាគទាំងឡាយ ដំណើរការនេះកំពុងត្រូវបានរួម​បញ្ចូល​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​សម្រាប់ដំណាក់កាល ២០២៥-២០៣០។

ឃុំ​ Sông Đốc ​គឺជា​មជ្ឈមណ្ឌល​នេសាទដ៏​ធំជាងគេ​ទូទាំង​ខេត្ត មាន​កប៉ាល់សមុទ្រ​ជាង ១.២០០ គ្រឿង និងចំនួនរុករកជលផល​ប្រចាំឆ្នាំ​ជាង ១៣០ តោន។ តំបន់​នេះ​កំពុង​ត្រូវបាន​តម្រង់​ទិស​ទៅរក​ការធ្វើ​ទំនើបកម្ម​ក្រុមកប៉ាល់សមុទ្រ​របស់ខ្លួន និង​អនុវត្ត​បច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ តំបន់​នេះ​ក៏បាន​ណែនាំឱ្យ​ខេត្ត​ពង្រឹង​ការបណ្តុះបណ្តាល​ប្រភពធនធានមនុស្ស និងបង្កើន​ពាណិជ្ជកម្ម ដើម្បី​ផ្លាស់ប្តូរជាសន្សឹមៗ​ទៅជា​សេដ្ឋកិច្ច​ទីក្រុង និង​កំពង់ផែ។

នៅឃុំ Khánh Lâm ក្នុងអាណត្តិកន្លងមក ភូមិភាគសម្រេច ១០០% កប៉ាលនេសាទសមុទ្រដែលត្រូវបានបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យដំណើរការ (VMS)។ សម្រាប់ដំណាក់កាល ២០២៥-២០៣០ ឃុំបានកំណត់ការប្រមូលប្រភពធនធានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនូវពេលយប់ សេវាកម្មដឹកជញ្ជូនតាមបណ្តោយទំនប់ឆ្នេរសមុទ្រភាគខាងលិច ទេសចរណ៍សមុទ្រ និងទេសចរណ៍អេកូឡូស៊ី ដើម្បីបង្កើតជីវភាពរស់នៅជំនួសសម្រាប់អ្នកនេសាទឡើងច្រាំង។

ការអនុវត្តបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង និងការកាត់បន្ថយការរុករកមិនត្រឹមតែការពារធនធានសម្រាប់មនុស្សជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការជាមុនសម្រាប់ការបង្កើនកិត្យានុភាព និងពង្រីកទីផ្សារអាហារសមុទ្ររបស់ Cà Mau នៅលើឆាកអន្តរជាតិតាមរបៀបទំនើប ស៊ីវិល័យ និងសមស្របជាមួយធម្មជាតិ៕

Nguyễn Quốc

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក