ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:30

បេក្ខសិស្សឈានដល់ដំនាកើកាល “ផ្តាច់ព្រ័ត”

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនត្រឹមជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីការបញ្ចប់រយៈពេល ១២ ឆ្នាំនៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកទ្វារឆ្ពោះទៅកាន់មហាវិទ្យាល័យ អនុមហាវិទ្យាល័យ ឬទីផ្សារការងារផងដែរ។ ប៉ុន្មានថ្ងៃនេះ រួមជាមួយសិស្សទូទាំងប្រទេស ប្អូនៗសិស្សវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau កំពុងឈានចូលដំណាក់កាលផ្តាច់ព្រ័តនៃការរៀនសាឡើងវិញ និងការប្តេជ្ញាចិត្តនឹងឆ្លងផុតសម័យប្រឡងនេះ ដោយទទួលបានលទ្ធផលល្អបំផុត។

គ្រូនិងសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau រៀនសាឡើងវិញសម្រាប់ឱ្យសម័យប្រឡងដ៏សំខាន់ខាងមុខនេះ។

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ គឺជាដំណាក់កាលដ៏សំខាន់មួយ ហើយសម្ពាធផ្លូវចិត្តគឺជៀសមិនរួចនោះទេ។ ក្នុងបរិយាកាសនៃវិទ្យាល័យជនជាតិអន្តេវាសិក និងកម្លាំងចិត្តនៃការសាមគ្គីមិត្តភាពត្រូវបានពង្រីកយ៉ាងសកម្មផងដែរ។

មិនត្រឹមមានលោកគ្រូ អ្នកគ្រូនោះទេ មិត្តរួមបន្ទប់ស្នាក់នៅសាលាក៏ជាដៃគូដ៏ល្អបំផុតផងដែរ។ ពួកប្អូនបានរួមគ្នាធ្វើមេរៀនគណិតវិទ្យាដ៏លំបាកជាមួយគ្នាមុនពេលចូលគេង ចែករំលែកអាហារពេលយប់ជ្រៅ និងលើកទឹកចិត្តគ្នាទៅវិញទៅមកនៅពេលអស់កម្លាំង។ ការយល់ចិត្តថ្លើមគ្នារវាងយុវវ័យដែលមានគោលដៅរួមតែមួយក៏ជួយកាត់បន្ថយសម្ពាធនៃការប្រឡងខ្លះដែរ។

ប្អូន Sơn Thị Thuỳ Linh សិស្សថ្នាក់ទី ១២C2 បានចែករំលែកថា៖ “នៅផ្ទះ មានម្តាយជាអ្នករ៉ាប់រងគ្រប់សព្វបែបយ៉ាង។ តែនៅសាលា មានលោកគ្រូ អ្នកគ្រូគ្រប់គ្រងមើលថែប្អូនៗតាំងពីទឹកក្តៅ ទឹកត្រជាក់នាពេលអាធ្រាត្រ ដាស់តឿនប្អូនឱ្យដណ្តប់ភួយនៅពេលភ្លៀងខ្យល់។ ការយកចិត្តទុកដាក់ទាំងនេះ បានធ្វើឱ្យប្អូនមានអារម្មណ៍ថាខ្លួនមិនឯកោនោះទេ ប្អូនសន្យានឹងខិតខំសម្រេចបានបន្ទុកខ្ពស់បំផុតដើម្បីមិនធ្វើឱ្យខកបំណងលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ”។

អ្នកគ្រូ Lý Kim Khánh នាយករនៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ឱ្យដឹង៖ “ចូលរួមសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ សាលាមានបេក្ខសិស្ស ៩១ រូប។ ក្រៅពីការប្រមូលផ្តុំរៀនសាឡើងវិញ​នូវចំណេះដឹង សាលាថែមទាំងយកចិត្តទុកដាក់ដល់ខុសភាព និងចិត្តសាស្ត្ររបស់ប្អូនៗគ្រប់រូបផងដែរ។ រក្សាចិត្តសាស្ត្របានលំនឹងគឺជា “កូនសោរមាស” សម្រាប់ជួយប្អូនមានទំនុកចិត្តថែមទៀតសម្រាប់ឈានចូលសម័យប្រឡងខាងមុខនេះ។ សាលាតែងបង្កលក្ខណៈដើម្បីប្អូនៗទម្លាប់ពេលវាលាសម្រាកឱ្យបានសមស្រប គេងគ្រប់ម៉ោង បង្កើនរាល់អាហារជាតិបំប៉ន Vitamin និងធានាសុវត្ថិភាពខាងមុខម្ហូបដើម្បីប្អូនៗមានអារម្មណ៍ស្រស់ស្រាយបំផុត”។

ប្អូនៗបេក្ខសិស្សយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀន។

ក្រៅពីការរៀបចំម៉ោងរៀនតាមកាលវិភាគ ប្អូនៗថែមទាំងត្រូវបានលោកគ្រូ អ្នកគ្រូជួយបង្ហាត់បង្ហាញតាមថ្នាក់ តាមក្រុមនៃមុខសញ្ញានីមួយៗផងដែរ។ ផ្តើមពីនោះ ប្អូនៗក៏បានរៀនឡើងវិញតាមក្រុមនៅពេលយប់ទៀតផង។

“កត្តាសំខាន់មួយដែរនោះគឺការកសាងគម្រោងការរៀនសាឡើងវិញតាមបែបវិទ្យាសាស្ត្រ។ ដំណាក់កាលនេះ សាលាក៏មានអនុញ្ញាតឱ្យប្អូនៗរៀនបែករលែកគ្នា គឺត្រូវរៀបចំប្រព័ន្ធចំណេះដឹងតាមប្រធានបទ ដោយអនុវត្តតាមរចនាសម្ព័ន្ធនៃការប្រឡងគំរូដែលផ្តល់ដោយក្រសួងអប់រំ និងបណ្តុះបណ្តាល។ ការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវរវាងមុខវិជ្ជានីមួយៗ និងការផ្តល់អាទិភាពដល់ការពង្រឹងចំណេះដឹងជាមូលដ្ឋាន និងការអនុវត្តជំនាញដោះស្រាយសំណួរដោយផ្អែកលើការអនុវត្ត នឹងជួយបង្កើនប្រសិទ្ធភាពនៃដំណើរការរៀនឡើងសាវិញផងដែរ» អ្នកគ្រូ Lý Kim Khánh បានអះអាងបែបនេះ។

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ កាន់តែខិតជិត។ សម្រាប់ “យុទ្ធជន” នៃវិទ្យាល័យជនជាតិអន្តេវាសិកមិនត្រឹមជាកន្លែងសិក្សារៀនសូត្រនោះទេ ថែមទាំងបានក្លាយជាជម្រកគ្រួសារទីពីរ ជាកន្លែងរក្សានូវដំណក់ញើសរៀងរាល់រាត្រី និងស្នាមញញឹមដ៏ស្រស់បំព្រងរបស់យុវវ័យ។ ដូច្នេះសង្ឃឹមថាបេក្ខសិស្សគ្រប់រូបនឹងលំនឹងស្មារតី ទំនុកចិត្តឈានចូលបន្ទប់ប្រឡង ហើយនាមកតារាងពិន្ទុកកិត្តិយសដ៏ខ្ពស់បំផុតសម្រាប់បន្តកំណត់អនាគតរៀងខ្លួន៕

Danh Điệp

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក