រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចតាមរយៈកម្មវិធី និងគម្រោងការជាក់ស្តែងជាច្រើន ដោយផ្តោតលើគោលដៅមិនត្រឹមតែផ្តល់ការឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយកាត់បន្ថយគម្លាតនៃស្តង់ដាររស់នៅរវាងតំបន់ប្រជុំជនជាសន្សឹមៗទៀតផង។
អាស្រ័យការឧបត្ថម្ភផ្លាស់ប្តូរផលិតពីធ្វើស្រែមិនសូវមានប្រសិទ្ធភាពទៅជាដាំប្លុងអង្ករដែលាមនលក្ខណៈសមស្របជាមួយតំបន់ភូមិភាគ គ្រួសារលោក Lý Thao ក៏មានប្រភពចំណូលនឹងនរល្អ ហើយសន្សឹមៗអភិវឌ្ឍសេដ្ឋកិច្ចផងដែ។
ក្នុងដំណាក់កាល ២០២១-២០២៥ ខេត្ត Cà Mau បានអនុវត្តយ៉ាងគ្រប់គ្រាន់សម្រាប់គម្រោងទាំង ១០ ដែលស្ថិតក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដោយសរុបដើមទុនជាង ៣៤១ ពាន់លានដុង។ ប្រភពធនធាននេះត្រូវបានផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការឧបត្ថម្ភផលិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តគោលនយោបាយសន្តិសុខសង្គម។
គោលនយោបាយផ្តោតយ៉ាងខ្លាំងលើការឧបត្ថម្ភជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច។ មានគ្រួសារជាច្រើនទទួលបានប្រាក់កម្ចីអនុគ្រោះ ពូជឈើដាំ សត្វចិញ្ចឹម និងការផ្ទេរបច្ចេកវិទ្យា ណែនាំអំពីការកសាងទម្រង់ផលិតដែលសមស្របទៅនឹងលក្ខខណៈរបស់ភូមិភាគ។
គ្រួសារលោក Lý Thao ជនជាតិ Khmer នៅឃុំ Vĩnh Phước គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានអាស្រ័យផលពីកម្មវិធីឧបត្ថម្ភផលិត។ ពីមុន ធ្វើស្រែមិនសូវមានទិន្នផលខ្ពស់ តែបន្ទាប់ពីទទួលបានការឧបត្ថម្ភដើម្បីប្តូរទៅដាំប្លុងអង្ករ ប្រាក់ចំណូលគ្រួសាររបស់លោក Thao ក៏បានកើនឡើងជាលំដាប់ ដោយកើនជាង ១០ លានដុងក្នុងមួយខែ។
នៅឃុំ Thanh Tùng ទម្រង់នៃការឧបត្ថម្ភចិញ្ចឹមជ្រូកសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ ក៏មានប្រសិទ្ធភាពណាស់ដែរ។ យោងតាមប្រសាសន៍លោក Đỗ Minh Điền អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ប្រការដែលសំខាន់បំផុតនៃគោលនយោបាយក្រោមកម្មវិធីគោលដៅគឺការជួយប្រជាជនផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មរបស់ពួកគេ ដោយម្ចាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឯកជាងពឹងផ្អែកលើការជំនួយឧត្ថម្ភពីរដ្ឋ។
ទន្ទឹមនិងការឧបត្ថម្ភផលិត ខេត្តបានផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីឆ្លើយតបតម្រូវការរបស់បងប្អូនប្រជាជន។ រហូតមកទល់បច្ចុប្បន្ន ១០០% ឃុំសុទ្ធតែមានផ្លូវក្រាលកៅស៊ូ ឬបេតុងដែលតភ្ជាប់ពីភូមិរហូតទៅដល់មជ្ឈមណ្ឌលឃុំ។ ជាង ៩៩% គ្រួសារមានអគ្គិសនីប្រើប្រាស់ ប្រមាណ ៩០% គ្រួសារជនជាតិភាគតិចបានប្រើប្រាស់ទឹកស្អាតស្របអនាម័យ។ ស្ថានភាពរស់នៅកំពុងមានភាពប្រសើរឡើងឥតឈប់ឈរ បង្កើតជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច។
រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច ខេត្ត Cà Mau ក៏តែងយកចិត្តទុកដាក់ដល់លើកម្ពស់គុណភាពខាងវិស័យសិក្សាអប់រំ ថែទាំសុខភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ កុមារត្រូវបានផ្តល់ឱកាសសិក្សាកាន់តែប្រសើរឡើង។ ប្រជាជនទទួលបានការថែទាំសុខភាពកាន់តែល្អគ្រប់គ្រាន់។ បណ្តាតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer និងជនជាតិ Hoa ក៏បានបន្តអភិរក្ស និងពង្រីកមិនឈប់ឈរផងដែរ។
ពិធីប្រគល់ពូជជ្រូកចិញ្ចឹមជូនគ្រួសារជនរួមជាតិភាគតិចដែលក្រីក្រនៅឃុំ Thanh Tùng ក៏ជាការបង្កើតទិសដៅនៃការផ្កត់ផ្គង់ជីវភាពរស់នៅសម្រាប់បងប្អូនជនរួមជាតិផងដែរ។
លោក Lương Văn Pho នាយករងនៃមន្ទីជនជាតិ និងសាសនា បានឱ្យដឹង៖ ការអនុវត្តគោលនយោបាយជនជាតិភាគតិចដែលប្រកបដោយភាពស៊ីសង្វាក់គ្នា បានរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចមធ្យមជាង ២% ជារៀងរាល់ឆ្នាំ។
ជីវភាពរស់នៅរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើង ហើយមុខមាត់តំបន់ជនរួមជាតិភាគតិចកាន់តែរីកចម្រើន។ នេះគឺជាភស្តុតាងដ៏រស់រវើកនៃប្រសិទ្ធភាពស្តីពីគោលនយោបាយជនជាតិភាគតិច ដែលកំពុងមានភាពស៊ីជម្រៅក្នុងជីវភាពសន្សឹមៗផងដែ ព្រមទាំងបានក្លាយជាបង្អែកសម្រាប់ជំនួយការឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិចឈានឡើង អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចប្រកបដោយចីរភាព៕
Nguyễn Đào - Chí Thức
