ទូរស័ព្: 0274 383 347
សុក្រ, 19-6-26 22:30:47

តភ្ជាប់ខ្សែសង្វាក់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានអនុវត្តទម្រង់ "ប្រអប់សំបុត្រ ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន"។ នេះជាវិធីសាស្រ្តថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្តល់យោបល់បែបប្រពៃណីជាមួយនឹងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ខ្លួនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។

បងប្អូនប្រជាជនប្រើទូរសព្ទស្កេនលេខកូដ QR លើ “ប្រអប់សំបុត្រឆន្ទៈបក្ស - ទឹកចិត្តប្រជាជន” ដើម្បីរិះគន់ និងបញ្ចេញមតិយោបល់របស់ខ្លួនតាមបណ្តាញ។

ចំណុចលេចធ្លោមួយនៃទម្រង់នេះគឺការទទួលមតិក្នុងពេលដំណាលគ្នាតាមរយៈវិធីសាស្រ្តពីរ។ នៅតាមបណ្តាអាគារវប្បធម៌ភូមិ ប្រអប់ផ្តល់យោបល់ត្រូវបានដាក់នៅកន្លែងងាយស្រួលសម្រាប់ប្រជាជនដាក់ស្នើមតិ និងបញ្ចេញនូវមតិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ។ លើសពីនេះ ប្រអប់ផ្តល់យោបល់នីមួយៗត្រូវបានរួមបញ្ចូលជាមួយលេខកូដ QR ដែលអនុញ្ញាតឱ្យប្រជាជនដាក់ស្នើមតិ និងបញ្ចេញយោបល់តាមអ៊ីនធឺណិតបានយ៉ាងងាយស្រួលតាមរយៈទូរសព្ទឆ្លាតវៃ។ ដោយគ្រាន់តែមានជំហានសាមញ្ញមួយចំនួន មតិទាំងអស់អាចត្រូវបានបញ្ជូនបន្តទៅផ្នែកយ៉ាងឆាប់រហ័សប្រកបដោយភាពងាយស្រួល។

យោងតាមលោក Hồ Văn Việt ប្រធានទទួលបន្ទុកការងារខាងរណសិរ្សភូមិ Phước Hoà A  ទម្រង់នេះបានបង្កើកលក្ខណៈសម្រាប់ប្រជាជនចូលរួមយ៉ាងក្លាហាន និងរួមចំណែកបញ្ចេញមតិរបស់ខ្លួនលើបញ្ហាទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ និងការគ្រប់គ្រងលើតំបន់ភូមិភាគទៀតផង។ ផ្តើមពីនោះ មតិប្រតិកម្ម និងសំណូមពរស្របច្បាប់ជាច្រើនពីប្រជាជនក៏ត្រូវបានទទួល និងដំណើរការយ៉ាងឆាប់រហ័ស រួមចំណែកដល់ការកែលម្អគុណភាពនៃសកម្មភាពរបស់ប្រព័ន្ធនយោបាយនៅកម្រិតមូលដ្ឋានផងដែរ។

ដើម្បីធានាថាមតិរបស់ប្រជាជនត្រូវបានទទួលយកយ៉ាងពេញលេញ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពផងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានបង្កើតក្រុមការងារមួយដើម្បីទទួល ចងក្រង និងចាត់ថ្នាក់ព័ត៌មាន ដោយមានការចូលរួមពីកម្មាភិបាលរណសិរ្សមាតុភូមិ អង្គការនយោបាយ និងសង្គម ព្រមទាំងគណៈទទួលបន្ទុកការងារខាងរណសិរ្សគ្រប់បណ្តាភូមិផងដែរ។ ស្របពេលនោះ ភូមិភាគក៏បានបង្កើតទំព័រអនឡាញមួយដើម្បីទទួលបានមតិប្រតិកម្ម ដោយពង្រីកបណ្តាញអន្តរកម្មរវាងប្រជាជន និងគណៈកម្មាធិការបក្ស ព្រមទាំងរដ្ឋអំណាចភូមិភាគ។

លោក Nguyễn Trung Nguyên អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long លេខាសម្ព័ន្ធយុវជនឃុំ Phước Long ណែនាំប្រជាជនអំពីរបៀបប្រើលេខកូដ QR ដើម្បីចូលរួមបញ្ចេញមតិយោបល់របស់ខ្លួនតាមប្រអប់ “ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន”។

លោកស្រី Trương Thanh Xuân ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានមានប្រសាសន៍ថា៖ “មតិទាំងអស់ដែលបានដាក់ជូនត្រូវបានចងក្រង ចាត់ថ្នាក់ជាប្រចាំ និងបញ្ជូនបន្តទៅស្ថាប័ន និងអង្គភាពពាក់ព័ន្ធសម្រាប់ការពិចារណា និងដោះស្រាយ។ បញ្ហាដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រដ្ឋអំណាចភូមិភាគក៏ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សណាស់ដែរ។ លទ្ធផលត្រូវបានទំនាក់ទំនងទៅប្រជាជនតាមរបៀបសមស្រប ធានាបាននូវតម្លាភាព និងភាពបើកចំហ។ ផ្តើមពីនោះក៏បានរួមចំណែកលើកកម្ពស់ភារកិច្ចទទួលខុសត្រូវរបស់ស្ថាប័នមុខងារ និងពង្រឹងទំនុកចិត្តរបស់ប្រជាជនជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគទៀតផង”។

បន្ទាប់ពីរយៈពេលបានអនុវត្ត ទម្រង់នេះទទួលបានការឧបត្ថម្ភ និងការឆ្លើយតបជាវិជ្ជមានពីប្រជាជន។ វាមិនត្រឹមតែជាកន្លែងសម្រាប់ទទួលបានមតិយោបល់ និងការផ្តល់យោបល់ប៉ុណ្ណោះទេ ប្រអប់សំបុត្រ "ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន" ក៏បានក្លាយជាវេទិកាសម្រាប់ប្រជាជនមានឱកាសបានបង្ហាញពីគោលគំនិត និងសេចក្តីប្រាថ្នារបស់ខ្លួន រួមចំណែកបញ្ចេញមតិយោបល់ដល់ការកសាងបក្ស កសាងរដ្ឋអំណាចភូមិភាគ និងអភិវឌ្ឍភូមិស្រុក។ បញ្ហាជាច្រើនដែលកំពុងលេចចេញត្រូវបានរកឃើញ និងដោះស្រាយនៅកម្រិតមូលដ្ឋាន ដោយកំណត់ចំនួននៃពាក្យបណ្តឹងដែលអូសបន្លាយ ឬរំលងកម្រិតថ្នាក់។

ផ្តើមពីទម្រង់ដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យ ប្រអប់ផ្តល់យោបល់កំពុងបង្ហាញពីប្រសិទ្ធភាពរបស់វាយោងតាមការអនុវត្ត ក្លាយជាស្ពានដ៏សំខាន់មួយរវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន។ តាមរយៈការស្តាប់ ការទទួល និងការដោះស្រាយភ្លាមៗនូវសំណើស្របច្បាប់របស់ប្រជាជន ទម្រង់នេះបានរួមចំណែកដល់ការកសាងរដ្ឋអំណាចភូមិភាគកាន់តែខិតជិតប្រជាជន បម្រើប្រជាជន និងលើកកម្ពស់ការឯកភាពគ្នាក្នុងសង្គម ពង្រឹងសាមគ្គីទូទាំងប្រជាជន និងជំរុញខ្លាំងខ្លាការអភិវឌ្ឍភូមិភាគប្រកបដោយចីរភាព៕

Tú Quyên

Tags:

កក់ក្តៅនៃចំណងមិត្តភាពរវាងកងទ័ពនឹងប្រជាជនតំបន់ព្រំដែន

ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម រហូតដល់ការឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ល។ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនសមុទ្រ Cà Mau តែងសកម្មចលនាបណ្តាប្រភពធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌ជូនមាមីងបងប្អូនក្រីក្រនៅតាមតំបន់ព្រំដែនសមុទ្រ។ បណ្តា "លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន" ទាំងនេះមិនត្រឹមតែជួយប្រជាជនឱ្យមានលក្ខណៈតាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិកាន់តែកក់ក្តៅផងដែរ។

តភ្ជាប់ខ្សែសង្វាក់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានអនុវត្តទម្រង់ "ប្រអប់សំបុត្រ ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន"។ នេះជាវិធីសាស្រ្តថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្តល់យោបល់បែបប្រពៃណីជាមួយនឹងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ខ្លួនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។

«គ្រូ» នៅតាមវាលស្រែ

សព្វថ្ងៃនេះ ប្រជាជន Khmer កំពុងរវល់រៀបចំផ្ទៃដី ជម្រះស្មៅ និងត្រៀមខ្លួនសម្រាប់រដូវផលិតថ្មី។ ក្នុងចង្វាក់នៃការរស់នៅលើវាលស្រែ អ៊ីនធឺណិតកំពុងក្លាយជា «គ្រូ» ដ៏មានប្រយោជន៍ជាសន្សឹមៗជួយកសិករឱ្យទទួលបានបច្ចេកទេសផលិតកម្មបែបទំនើប ផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចម្ការរបស់ពួកគេ បង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាពបន្តិចម្តងៗ។

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

ភាពរីករាយជាមួយលំនៅឋានថ្មី

ប៉ុន្មានឆ្នាំកន្លង គ្រួសារ Khmer ជាច្រើននៅក្នុងឃុំ Vĩnh Phước បានទទួលយកនូវក្តីសប្បាយរីករាយនៃការតាំងទីលំនៅថ្មីដ៏ធំទូលាយ និងរឹងមាំ។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ដោយផ្តោតលើកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពាងជីវិតរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ អ្នកដែលជួបលំបាកផងដែរ។

តភ្ជាប់សង្វាក់នៃក្តីមេត្តា

នៅតាមបណ្តាតំបន់ភូមិភាគមួយចំនួនក្នុងខេត្ត ស្ពានជនបទបានទ្រុឌទ្រោមបន្ទាប់ពីការប្រើប្រាស់រយៈពេលយូរ ប៉ុន្តែធនធានក្នុងស្រុកមានកម្រិតបានរារាំងការវិនិយោគលើការធ្វើឱ្យប្រសើរឡើង។ ផ្តើមពីនោះ ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក៏ជួបការលំបាកផងដែរ។ ដោយយល់ឃើញដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈអបាលវត្ត Kim Sơn នៅសង្កាត់ Hoà Thành ជាពិសេសព្រះតេជគុណ Thích Nữ Diệu Chánh អភិបាលរង និងជាប្រធានគណៈសប្បុរសធម៌សង្គម រួមជាមួយសាខាដូនជីនៃសមាគមព្រះពុទ្ធសាសនាខេត្ត Cà Mau ចៅអធិការវត្ត បានអនុវត្តដោយស្ងៀមស្ងាត់ក្នុងការ "តភ្ជាប់រវាងច្រាំងទន្លេ" ដោយកៀរគរប្រភពធនធានដើម្បីសាងសង់ស្ពាននៃក្តីមេត្តាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។

ជនរួមជាតិសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំង

ពង្រីកស្មារតីសាមគ្គី និងឆន្ទៈខិតខំឈានឡើងដោយខ្លួនឯង បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau តែងសកម្មចូលរួមបណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសកម្មវិធីកសាងជនបទនិងការកាត់បន្ថយក្រចីរភាព។

ជំនួយសិស្សក្រីក្រទៅសាលា

ដើម្បីជំនួយឧបត្ថម្ភសិស្សក្រីក្រលំនឹងក្នុងការទៅសាលា និងបន្តសម្រេចក្តីស្រមៃរបស់ខ្លួន សម្រាប់អនាគត សម្ព័ន្ធយុវជនឃុំ Vĩnh Phước កំពុងអនុវត្តទម្រង់ "កូនចិញ្ចឹមរបស់សម្ព័ន្ធយុវជន"។

អភិវឌ្ឍកងជួរកម្មាភិបាលជាជនជាតិភាគតិច

ដោយមានប្រជាជនជាង ១៥៧ ពាន់នាក់ក្នុងចំណោម ២៨ ជនជាតិភាគតិច ស្រូបអត្រា ៦,៦%នៃចំនួនប្រជាជនទូទាំងខេត្ត។ Cà Mau បានបញ្ជាក់ច្បាស់កិច្ចការជនជាតិជាបញ្ហាយុទ្ធសាស្ត្រដ៏យូរអង្វែង និងមានសារៈសំខាន់ជាពិសេសក្នុងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តនឹងផ្តោតលើការកសាង និងលើកកម្ពស់គុណភាពរបស់កងជួរកម្មាភិបាល និយោជិត អ្នករដ្ឋការដែលជាជនជាតិភាគតិចដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍស្ថានភាពថ្មី។

សហគ្រាស - ម៉ាក