ទូរស័ព្: 0274 383 347
ពុធ, 1-7-26 16:25:50

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

ផ្ទះថ្មីរបស់អ្នកមីង Phan Thị Ken (កណ្តាល)។

មកលេងផ្ទះថ្មីរបស់លោក Trần Văn Xia នៅភូមិ Thành Thưởng B ទើបបានឃើញច្បាស់ពីអត្ថន័យដ៏ធំធេងនៃផ្ទះថ្មីមួយខ្នងសម្រាប់គ្រួសារអ្នកក្រីក្រ។ លោក Xia ពិការតាំងពីខ្លួននៅតូច​ ការរស់នៅប្រចាំថ្ងៃគឺពឹងលើអ្នកជិតខាង។ ជីវភាពរស់នៅផ្អែកលើការជំនួយប្រចាំខែពីរដ្ឋ ដូច្នេះហើយ ខណៈពេលដែលផ្ទះទ្រុឌទ្រោម មានបំណងកែជួសជុលឬសង់ថ្មីក៏គ្មានសមត្ថភាពនោះដែរ។

អ្នកមីងTrần Thị Mỹ Ngọc ត្រូវជាបងស្រីបង្កើតរបស់លោក Xia បានចែករំលែកថា៖ «ពីមុនផ្ទះចាស់ដែលធ្វើពីឈើ និងប្រក់ស្លឹកប្រចាំភូមិភាគក៏ត្រូវទ្រុឌទ្រោម។ ឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ  ក៏ត្រូវលិចលង់ ហើយគ្មានសមត្ថភាពកែជួសជុល។ សំណាងដែរបានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់ ៦០ លានដុង គ្រួសាររួមបន្ថែមដើម្បីសង់ផ្ទះមួយខ្នងយ៉ាងរឹងមាំផងដែរ។ មានផ្ទះថ្មីសម្រាប់ស្នាក់នៅ ខ្ញុំពិតជាសប្បាយរីករាយណាស់ជូនគ្រួសារប្អូនរបស់ខ្ញុំផងដែរ»។

រួមជាមួយក្តីសប្បាយរីករាយនោះ គ្រួសារលោក Phan M inh Chì នៅភូមិ Hoàng Minh A ទទួលបានការឧបត្ថម្ភពីកម្មវិធីគោលដៅជាតិសម្រាប់កសាងជនបទថ្មីដោយទឹកប្រាក់ចំនួន ៦០ លានដុង។ សម្រាប់ទឹកប្រាក់នេះរួមជាមួយការឧបត្ថម្ភបន្ថែមពីសាច់ញាតិ លោក ជីក៏សង់បានផ្ទះមួយខ្នងតម្លៃប្រហែល ១២០ លានដុង។

“ផ្ទះចាស់មួយខ្នងដែលទ្រុឌទ្រោម ជិតនឹងដួលរលំ។ ឥឡូវទទួលបានផ្ទះថ្មី ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ដោយបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់បែបនេះ មានអ្វីពីសេសជាងទៀត” លោក Chì ឱ្យដឹងដូច្នេះ។

គ្រួសារអ្នកមីង Phan Thị Khen នៅភូមិ Nhân Đức B ក៏ទើបតែផ្លាស់ទៅរស់នៅផ្ទះថ្មីផងដែរ។ ស្ថានភាពគ្រួសារជួបការលំបាកខ្លាំង គ្មានដីផលិត និងគ្មានលំនៅដ្ឋាននឹងនរ។ ដោយសារស្ថានភាពនេះ រដ្ឋអំណាចភូមិភាគក៏បានប្រមូលផ្តុំការឧបត្ថម្ភសាងសង់ផ្ទះមួយខ្នង ទន្ទឹមនិងនោះ ប្អូនប្រុសរបស់អ្នកមីង Khen បានឱ្យដីធារសម្រាប់សង់ផ្ទះផងដែរ។

លោក Phan Minh Chì រីករីយក្នុងគេហដ្ឋានថ្មីដ៏ធំទូលាយរបស់ខ្លួន។

អ្នកមីង Khen រំភើបចិត្តនិយាយថា៖ “ឥឡូវ បើទោះបីជាមានភ្លៀង ក្តៅយ៉ាងណាក្តី ក៏គ្រួសារខ្ញុំលែងភ័យបារម្ភដែរ។ យើងខ្ញុំសូមអរគុណរដ្ឋអំណាចភូមិភាគជាខ្លាំងដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភយើងខ្ញុំុំ”។

លោក Đặng Minh Pháp ប្រធានគណៈកម្មាធិការប្រជាជនឃុំ An Trạch បានមានប្រសាសន៍ថា៖ “កាលពីមុន ដោយសារមូលនិធិពីកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី ឃុំ An Trạch បានអនុវត្តការឧបត្ថម្ភលំនៅដ្ឋានប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកទទួលផលគោលនយោបាយ អ្នកមានសគុណលើបដិវត្តន៍ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ បច្ចុប្បន្ន ភូមិភាគនៅតែបន្តពិនិត្យឡើងវិញនូវស្ថានភាពលំនៅដ្ឋានរបស់បងប្អូនប្រជាជនក្នុងតំបន់ ដោយប្តេជ្ញាចិត្តធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ ជួយគ្រួសារដែលមានស្ថានភាពលំបាកឱ្យតាំងទីលំនៅ និងរកប្រាក់ចិញ្ចឹមជីវិតបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន”។

ផ្ទះថ្មីដ៏ធំទូលាយរបស់លោក Xia លោក Chì និងអ្នកមីង Khen គឺជាភស្តុតាងនៃប្រសិទ្ធភាពជាក់ស្តែងរបស់កម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី។ ការរួមកម្លាំងរបស់រដ្ឋអមណាចភូមិភាគ រាល់បណ្តាប្រភពជំនួយពីសង្គម និងការខិតខំប្រឹងប្រែងដើម្បីឈានឡើងរបស់បងប្អូនប្រជាជន នឹងបន្តបង្កើតសន្ទុះដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ជួយគ្រួសារដែលមានជីវភាពខ្វះខាតឱ្យអភិវឌ្ឍសេដ្ឋកិច្ចរៀងខ្លួន ដើម្បីសុខសាន្តចិត្តអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងក្នុងការរស់នៅ៕

Thuỳ Liên - Duy Phong

Tags:

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

ប្រសិទ្ធភាពនៃការងារជនជាតិបន្ទាប់ពីការរួមបញ្ចូលគ្នា

បន្ទាប់រយៈពេល ១ ឆ្នាំនៃការរួមបញ្ចូលខេត្ត និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ ការផ្លាស់ប្តូរវិជ្ជមានសម្រាប់កិច្ចការងារជនជាតិនៅ Cà Mau មួយថ្ងៃកាន់តែច្បាស់ឡើង។ បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គ្រឹត្យច្បាប់របស់រដ្ឋចំពោះបងប្អូនជនរួមជាតិភាគតិចកំពុងត្រូវបានអនុវត្តតាមរយៈគម្រោងជាក់ស្តែង និងទម្រង់ប្រកបដោយប្រសិទ្ធភាព និងច្នៃប្រតិដ្ឋថ្មីក្នុងការបម្រើប្រជាជន។

ពង្រីកតួនាទីនៃការថែទាំសុខភាពជំហានដំបូង

នៅតាមតំបន់ឆ្នេរសមុទ្រដែលជួបការលំបាកខ្លាំងដូចជាឃុំ Vĩnh Hậu ការទទួលបានសេវាថែទាំសុខភាពក្នុងស្រុកមិនត្រឹមតែកាត់បន្ថយបន្ទុកខាងប្រាក់ចំណាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រភពថែទាំសុខភាពដែលអាចជឿទុកចិត្តបានសម្រាប់គ្រួសារក្រីក្រជាច្រើន និងសហគមន៍ជនជាតិភាគតិចផងដែរ។

ក្តីប្រាថ្នាក្នុងការឈានឡើង

បន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាល ឃុំ Khánh Lâm ទទួលបានលក្ខណៈអភិវឌ្ឍន៍ថ្មី ប៉ុន្តែក៏បានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជាពិសេសនៅតាមបណ្តាភូមិដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ ទោះជាយ៉ាងណាក្តី ដោយសារការឯកភាពគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន មុខមាត់តំបន់នេះកំពុងផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

នាំយកច្បាប់ឱ្យកាន់តែខិតជិតអ្នកនេសាទ

សម្រាប់អ្នកនេសាទតំបន់ឆ្នេរសមុទ្រ ការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់តែងបានកងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តយ៉ាងច្រើនទម្រង់។ ក្នុងនោះ ទម្រង់ "ឧបករណ៍បំពងសម្លេងឆ្មាំព្រំដែន" នៃកងកម្លាំងការពារព្រំដែនខេត្ត Cà Mau ត្រូវបានចាត់ទុកជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាក់ស្តែង ក្លាយជាស្ពានដ៏មានប្រសិទ្ធភាពដើម្បីនាំច្បាប់ឱ្យកាន់តែខិតជិតជីវិតរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។

បង្កើតជីវភាពរស់នៅ និងស្តារឡើងវិញនូវកម្លាំងផ្ទៃក្នុង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការអនុវត្តកម្មវិធីគោលដៅជាតិប្រកបដោយភាពស៊ីសង្វាក់គ្នា ព្រមទាំងសកម្មភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទម្រង់ផលិតមានប្រសិទ្ធភាពជាច្រើនក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ រួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិច។

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចតាមរយៈកម្មវិធី និងគម្រោងការជាក់ស្តែងជាច្រើន ដោយផ្តោតលើគោលដៅមិនត្រឹមតែផ្តល់ការឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយកាត់បន្ថយគម្លាតនៃស្តង់ដាររស់នៅរវាងតំបន់ប្រជុំជនជាសន្សឹមៗទៀតផង។

កក់ក្តៅនៃចំណងមិត្តភាពរវាងកងទ័ពនឹងប្រជាជនតំបន់ព្រំដែន

ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម រហូតដល់ការឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ល។ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនសមុទ្រ Cà Mau តែងសកម្មចលនាបណ្តាប្រភពធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌ជូនមាមីងបងប្អូនក្រីក្រនៅតាមតំបន់ព្រំដែនសមុទ្រ។ បណ្តា "លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន" ទាំងនេះមិនត្រឹមតែជួយប្រជាជនឱ្យមានលក្ខណៈតាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិកាន់តែកក់ក្តៅផងដែរ។

តភ្ជាប់ខ្សែសង្វាក់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានអនុវត្តទម្រង់ "ប្រអប់សំបុត្រ ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន"។ នេះជាវិធីសាស្រ្តថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្តល់យោបល់បែបប្រពៃណីជាមួយនឹងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ខ្លួនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។

«គ្រូ» នៅតាមវាលស្រែ

សព្វថ្ងៃនេះ ប្រជាជន Khmer កំពុងរវល់រៀបចំផ្ទៃដី ជម្រះស្មៅ និងត្រៀមខ្លួនសម្រាប់រដូវផលិតថ្មី។ ក្នុងចង្វាក់នៃការរស់នៅលើវាលស្រែ អ៊ីនធឺណិតកំពុងក្លាយជា «គ្រូ» ដ៏មានប្រយោជន៍ជាសន្សឹមៗជួយកសិករឱ្យទទួលបានបច្ចេកទេសផលិតកម្មបែបទំនើប ផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចម្ការរបស់ពួកគេ បង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាពបន្តិចម្តងៗ។

សហគ្រាស - ម៉ាក