សម្រាប់អ្នកនេសាទតំបន់ឆ្នេរសមុទ្រ ការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់តែងបានកងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តយ៉ាងច្រើនទម្រង់។ ក្នុងនោះ ទម្រង់ "ឧបករណ៍បំពងសម្លេងឆ្មាំព្រំដែន" នៃកងកម្លាំងការពារព្រំដែនខេត្ត Cà Mau ត្រូវបានចាត់ទុកជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាក់ស្តែង ក្លាយជាស្ពានដ៏មានប្រសិទ្ធភាពដើម្បីនាំច្បាប់ឱ្យកាន់តែខិតជិតជីវិតរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។

«ឧបករណ៍បំពងសម្លេងរបស់ឆ្មាំព្រំដែន» តែងមានមុខនៅច្រកទ្វារដែនសមុទ្រ Hương Mai នៅឃុំ U Minh។
ជីវិតអ្នកនេសាទតែងច្បាមសមុទ្រជាប្រចាំ អណ្តែតត្រសែតលើផ្ទៃសមុទ្រដែលតែងមមាញឹកជាមួយការងាររុករកត្រីទើបមិនសូវមានពេលទទួលបានព័ត៌មានលម្អិតតាមរយៈបណ្តាញប្រពៃណី។ ផ្តើមពីការពិតនេះ ទម្រង់ "ឧបករណ៍បំពងសម្លេងឆ្មាំព្រំដែន" ត្រូវបានអនុវត្តតាមរបៀបចល័ត និងអាចបត់បែនបានដោយផ្តល់ព័ត៌មានដោយផ្ទាល់ទៅកាន់តំបន់លំនៅដ្ឋាន កំពង់ផែនេសាទ និងតំបន់ចតទូក ធ្វើឱ្យវាងាយស្រួលសម្រាប់ប្រជាជនក្នុងការស្តាប់ យល់ និងស្រូបយក។
អនុសេនីយ៍ឯក Trần Thái Bảo អនុប្រធានផ្នែកនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Khánh Tiến នៅឃុំ U Minh បានមានប្រសាសន៍ថា៖ “អង្គភាពនេះផ្តោតលើការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជននៅតាមតំបន់ព្រំដែនសមុទ្រអំពីច្បាប់ការពារព្រំដែន Việt Nam និងបទប្បញ្ញត្តិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការរុករកខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការអនុវត្តការនេសាទបំផ្លិចបំផ្លាញ ការបង្ការគ្រោះមហន្តរាយ និងជំងឺ ព្រមទាំងបទប្បញ្ញត្តិផ្លូវច្បាប់ផ្សេងទៀតដែលទាក់ទងដោយផ្ទាល់ទៅនឹងជីវិត និងសកម្មភាពផលិតកម្មរបស់ប្រជាជន។ ក្រៅពីការប្រើប្រាស់ឧបករណ៍បំពងសម្លេងចល័ត អង្គភាពនេះក៏បានចែកចាយខិត្តប័ណ្ណ និងផ្តល់ព័ត៌មានដោយផ្ទាល់ដល់ម្ចាស់កប៉ាល់សមុទ្រ និងអ្នកនេសាទនៅពេលដែលពួកគេឆ្លងកាត់នីតិវិធីសម្រាប់ការនាំចូល និងនាំចេញពីកំពង់ផែ”។
តាមរយៈវិធីសាស្រ្តនៃការខិតជិតប្រជាជននេះ គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ រួមជាមួយរាល់ព័ត៌មានជាក់ស្តែងជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សដល់ប្រជាជននៅតំបន់ឆ្នេរសមុទ្រ។ យោងតាមនោះក៏បានរួមចំណែកដល់ការបង្កើនចំណេះដឹង និងអនុវត្តតាមច្បាប់ បង្កើតការឯកភាពគ្នាក្នុងប្រជាជន និងទាញយកកម្លាំងរបស់ប្រជាជនទាំងមូលដើម្បីចូលរួមក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខលើព្រំដែនសមុទ្រ។
លោក Sơn Chí Cường ជាអ្នកនេសាទម្នាក់នៅភូមិលេខ ៣ ឃុំ U Minh បានចែករំលែកថា៖ «កងកម្លាំងការពារព្រំដែនបាននាំយកឧបករណ៍បំពងសម្លេងទៅកាន់តំបន់លំនៅដ្ឋាន ដើម្បីអប់រំប្រជាជនអំពីបទប្បញ្ញត្តិខាងច្បាប់។ ខ្ញុំយល់ឃើញថា ការរុករកនេសាទដោយប្រើចរន្តអគ្គិសនីគឺជាការបំផ្លិចបំផ្លាញប្រភពធនធានទឹក ដូច្នេះខ្ញុំមិនប្រើវាជាដាច់ខាត។ យើងត្រូវតែចូលរួមថែរក្សាប្រភពធនធានសម្រាប់មនុស្សជំនាន់ក្រោយ។ ប្រសិនបើយើងមានគំនិតចង់បំផ្លិចបំផ្លាញ នោះនឹងគ្មានអ្វីនៅសល់ដើម្បីឱ្យការរុករកនាពេលអនាគតទៀតទេ»។
កងកម្លាំងការពារព្រំដែនសមុទ្រ Khánh Tiến ផ្សព្វផ្សាយចល័តនូវបណ្តាគោលការណ៍ណែនាំ និងគោលនយោបាយ ព្រមទាំងបទប្បញ្ញត្តិខាងច្បាប់ជូនដល់បងប្អូនប្រជាជនលើភូមិសាស្ត្រ។
មិនត្រឹមផ្តល់ចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេ ទម្រង់នេះក៏បានរួមចំណែកដល់ការផ្លាស់ប្តូរចំណេះដឹង និងទង្វើរបស់ប្រជាជនក្នុងដំណើរការរុករក និងនេសាទខាងជលផលផងដែរ។ បណ្តាបទប្បញ្ញត្តិដែលធ្លាប់រីងស្ងួត ក៏បានក្លាយជាជំហានចូលកាន់តែខិតជិតថែមទៀតដែលយោងតាមដំណើរការជញ្ជូនព័ត៌មានខ្លីៗ និងងាយយល់ ដែលជួយឱ្យប្រជាជនស្រូបយកចំណេះដឹងផ្នែកច្បាប់ដោយឯកឯង និងមានប្រសិទ្ធភាព។
លោក Nguyễn Văn Chuột ម្ចាស់កប៉ាលសមុទ្រនៅភូមិលេខ ៣ ឃុំ U Minh បានឱ្យដឹង៖ «តាមរយៈការផ្សព្វផ្សាយរបស់កងកម្លាំងការពារព្រំដែនសមុទ្រ បងប្អូនប្រជាជនមានការយល់ដឹងកាន់តែច្បាស់អំពីបទប្បញ្ញត្តិស្តីពីការរុករកជនផល។ ផ្តើមពីនោះ បងប្អូនប្រជាជនក៏បានបង្កើនការយល់ដឹងរបស់ខ្លួនអំពីការអនុវត្តច្បាប់ ជាពិសេសទាក់ទងនឹងការមិនរំលោភលើព្រំដែនផ្ទៃសមុទ្ររបស់ប្រទេសជិតខាងនៅពេលរុករកនេសាទ»។
«ឧបករណ៍បំពងសម្លេងរបស់ឆ្មាំព្រំដែន» ក៏បានពង្រឹងទំនុកចិត្ត និងបង្កើនចំណងមិត្តភាពរវាងកម្លាំងកងការពារព្រំដែន និងប្រជាជនផងដែរ។ ផ្តើមពីនោះក៏បានពង្រីកតួនាទី និងការទទួលខុសត្រូវរបស់ប្រជាជនក្នុងការចូលរួមការការពារអធិបតេយ្យភាព និងសន្តិសុខនៃព្រំដែនសមុទ្រ រួមចំណែកដល់ការកសាយុទ្ធសាស្ត្រខាងការពារព្រំដែនយ៉ាងរឹងមាំរបស់ប្រជាជនទាំងមូល៕
Thanh Hải
