ទូរស័ព្: 0274 383 347
ច័ន្ទ, 22-6-26 08:39:04

ក្តីប្រាថ្នាក្នុងការឈានឡើង

បន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាល ឃុំ Khánh Lâm ទទួលបានលក្ខណៈអភិវឌ្ឍន៍ថ្មី ប៉ុន្តែក៏បានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជាពិសេសនៅតាមបណ្តាភូមិដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ ទោះជាយ៉ាងណាក្តី ដោយសារការឯកភាពគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន មុខមាត់តំបន់នេះកំពុងផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

បងស្រី Nguyễn Thị Cầm ខិតខំតស៊ូឆ្លងកាត់លំបាក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីទទួលបានការឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន។

រយៈពេលនៃការរៀបចំឡើងវិញនូវរដ្ឋបាល ឃុំ Khánh Lâm មានគ្រួសារក្រីក្រចំនួន ៣៣០ គ្រួសារ ស្មើនឹង ៤,៥២% ព្រមទាំង ១២២ គ្រួសារប្រកៀកបន្ទាត់ក្រ ស្មើនឹង ១,៦៧%។ ក្នុងនោះ គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រមានចំនួន ១០៨ គ្រួសារជាជនជាតិភាគតិច ស្មើនឹង ១៤,៧១%។ ប្រឈមមុខនឹងស្ថានភាពនេះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំបានផ្តោតលើការធ្វើសមាហរណកម្មកម្មវិធីគោលដៅជាតិប្រកបដោយប្រសិទ្ធភាព ដោយផ្តល់អាទិភាពដល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ឧបត្ថម្ភជីវភាពរស់នៅ ជួយប្រជាជនតាំងទីលំនៅ អភិវឌ្ឍសេដ្ឋកិច្ច និងឈានឡើងចាកផុតពីភាពក្រីក្រ។

នៅភូមិលេខ​១៦ ជាតំបន់ដែលមានអត្រាគ្រួសារជនជាតិភាគតិចក្រីក្ររស់នៅច្រើនបំផុតរបស់ឃុំ ករណីរដូចបងស្រី Nguyễn Thị Cầm គឺជាភស្តុតាងសម្រាប់ប្រសិទ្ធភាពនៃការកាត់បន្ថយក្រប្រកបដោយចីរភាព។ បងស្រីពិការរាងកាយ ចំណែកស្វាមីរបស់ខ្លួនតែងចេញទៅសមុទ្រឆ្ងាយផ្ទះជាប្រចាំ ជីវិតគ្រួសារជួបលំបាកខ្លាំង។ បន្ទាប់ពីទទួលបានការឧបត្ថម្ភលំនៅដ្ឋានពីកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងបង្កលក្ខណៈសម្រាប់អភិវឌ្ឍជីវភាពរស់នៅ បងស្រីបានបើកហាងលក់ដូរកំប៊ិចកំប៉ុក រួមទាំងទទួលប៉ះដេរខោអាវនៅផ្ទះ ដើម្បីក្លាយជាម្ចាស់សេដ្ឋកិច្ច។

លោកស្រី Cầm និយាយដោយក្តីរំភើបថា៖ «ផ្ទះថ្មីគឺជាបង្អែកជួយឱ្យខ្ញុំលំនឹងស្មារតី និងប្តេជ្ញាចិត្តក្នុងការពលកម្មផលិតដើម្បីឈានឡើងរួចចាកក្រ»។

រួមជាមួយនឹងការឧបត្ថម្ភផ្ទះ ប្រភពទុនអនុគ្រោះ និងការផ្ទេរបច្ចេកវិទ្យាបានជួយគ្រួសារជនជាតិភាគតិចជាច្រើនឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាពនៅលើទឹកដីស្រុកកំណើតរបស់ខ្លួន។ គ្រួសារបង Phan Văn Hoá នៅភូមិ លេខ ១៦ គឺជាគំរូដ៏ឆ្នើមមួយ។ ផ្តើមពីគ្រួសារក្រីក្រមួយដែលត្រូវធ្វើការជាកម្មករនៅក្រៅខេត្ត ពេលត្រឡប់មកស្រុកកំណើតវិញ ប្រពន្ធបងទទួលបានការឧបត្ថម្ភផ្ទះមួយខ្នង ព្រមទាំងដើមទុនសម្រាប់ផលិតស្រូវ​និងចិញ្ចឹមសត្វ។ រហូតមកដល់បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារបានប្រសើរឡើង។ មិនត្រឹមតែមានលក្ខំៈបានរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ បង Hoá ថែមទាំងសកម្មក្នុងការចែករំលែកបទពិសោធន៍ផលិតរបស់ខ្លួនជាមួយអ្នកជិតខាងផងដែរ។

កម្មាភិបាលឃុំ Khánh Lâm ពិនិត្យប្រសិទ្ធភាពរាល់បណ្តាទម្រង់នៃជីវភាពរស់នោរបស់បងប្អូនប្រជាជនតំបន់ជនជាតិផាគតិច។

សមមិត្ត Trần Văn Sỹ លេខាសាខាបក្ស និងជាប្រធានភូមិលេខ ១៦ បានមានប្រសាសន៍ថា៖ “ផ្តើមពីភូមិសាស្ត្រដែលមានអត្រាគ្រួសារ Khmer ក្រីក្រច្រើនបំផុតរបស់ឃុំ ដល់ចុងឆ្នាំ២០២៥ ទូទាំងភូមិនូវត្រឹម ៤៥ គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ ក្នុងនោះ រួមទាំងគ្រួសារជនជាតិភាគតិចចំនួន ២១ គ្រួសារផងដែរ”។

យោងតាមលោក Nguyễn Kiến Chúc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm ក្នុងឆ្នាំ ២០២៥ សកម្មភាពនៃការកាត់បន្ថយក្រសម្រេចលើសពីគោលដៅដែលបានកំណត់។ នៅចុងឆ្នាំ ចំនួនគ្រួសារក្រីក្រនឹងថយចុះនូវត្រឹម ២១៧ គ្រួសារ ស្មើនឹង ២,៧៩% និងគ្រួសារប្រកៀកបន្ទាត់ក្រថយចុះនូវត្រឹម ៩៥ គ្រួសារ ស្មើនឹង ១,២២%។ ផ្តើមពីកត្តានេះ ឆ្នាំ២០២៦ ឃុំនឹងបន្តខិតខំកាត់បន្ថយអត្រាភាពក្រីក្រពហុវិមាត្រលើសពីគោលដៅរបស់ខេត្ត និងនាំអត្រាភាពក្រីក្រក្នុងឃុំទាំងមូលឱ្យធ្លាក់ចុះមកក្រោម ២% នៅឆ្នាំ២០៣០។

ទោះបីនូវជួបការលំបាកជាច្រើននៅខាងមុខក៏ដោយ ជាមួយនឹងផ្ទះដែលទើបសាងសង់ថ្មី ទម្រង់នៃជីវភាពរស់នៅជោគជ័យត្រូវបានពង្រីកទូលាយ និងស្មារតីនៃការខិតខំពឹងផ្អែកលើកម្លាំងខ្លួនឯងមួយថ្ងៃកាន់តែត្រូវបានពង្រីកទូលាយក្នុងសហគមន៍ជនជាតិ បង្កើតជាទម្លាប់នៃការផ្លាស់ប្តូរនៅតាមតំបន់ជនរួមជាតិខ្មែររបស់ឃុំ Khánh Lâm នឹងបន្តផ្តល់លទ្ធផលជាវិជ្ជមាននៅក្នុងដំណាក់កាលថ្មី៕

Kiều Nương

Tags:

ក្តីប្រាថ្នាក្នុងការឈានឡើង

បន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាល ឃុំ Khánh Lâm ទទួលបានលក្ខណៈអភិវឌ្ឍន៍ថ្មី ប៉ុន្តែក៏បានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជាពិសេសនៅតាមបណ្តាភូមិដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ ទោះជាយ៉ាងណាក្តី ដោយសារការឯកភាពគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន មុខមាត់តំបន់នេះកំពុងផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

នាំយកច្បាប់ឱ្យកាន់តែខិតជិតអ្នកនេសាទ

សម្រាប់អ្នកនេសាទតំបន់ឆ្នេរសមុទ្រ ការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់តែងបានកងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តយ៉ាងច្រើនទម្រង់។ ក្នុងនោះ ទម្រង់ "ឧបករណ៍បំពងសម្លេងឆ្មាំព្រំដែន" នៃកងកម្លាំងការពារព្រំដែនខេត្ត Cà Mau ត្រូវបានចាត់ទុកជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាក់ស្តែង ក្លាយជាស្ពានដ៏មានប្រសិទ្ធភាពដើម្បីនាំច្បាប់ឱ្យកាន់តែខិតជិតជីវិតរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។

បង្កើតជីវភាពរស់នៅ និងស្តារឡើងវិញនូវកម្លាំងផ្ទៃក្នុង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការអនុវត្តកម្មវិធីគោលដៅជាតិប្រកបដោយភាពស៊ីសង្វាក់គ្នា ព្រមទាំងសកម្មភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទម្រង់ផលិតមានប្រសិទ្ធភាពជាច្រើនក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ រួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិច។

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចតាមរយៈកម្មវិធី និងគម្រោងការជាក់ស្តែងជាច្រើន ដោយផ្តោតលើគោលដៅមិនត្រឹមតែផ្តល់ការឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយកាត់បន្ថយគម្លាតនៃស្តង់ដាររស់នៅរវាងតំបន់ប្រជុំជនជាសន្សឹមៗទៀតផង។

កក់ក្តៅនៃចំណងមិត្តភាពរវាងកងទ័ពនឹងប្រជាជនតំបន់ព្រំដែន

ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម រហូតដល់ការឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ល។ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនសមុទ្រ Cà Mau តែងសកម្មចលនាបណ្តាប្រភពធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌ជូនមាមីងបងប្អូនក្រីក្រនៅតាមតំបន់ព្រំដែនសមុទ្រ។ បណ្តា "លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន" ទាំងនេះមិនត្រឹមតែជួយប្រជាជនឱ្យមានលក្ខណៈតាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិកាន់តែកក់ក្តៅផងដែរ។

តភ្ជាប់ខ្សែសង្វាក់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានអនុវត្តទម្រង់ "ប្រអប់សំបុត្រ ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន"។ នេះជាវិធីសាស្រ្តថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្តល់យោបល់បែបប្រពៃណីជាមួយនឹងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ខ្លួនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។

«គ្រូ» នៅតាមវាលស្រែ

សព្វថ្ងៃនេះ ប្រជាជន Khmer កំពុងរវល់រៀបចំផ្ទៃដី ជម្រះស្មៅ និងត្រៀមខ្លួនសម្រាប់រដូវផលិតថ្មី។ ក្នុងចង្វាក់នៃការរស់នៅលើវាលស្រែ អ៊ីនធឺណិតកំពុងក្លាយជា «គ្រូ» ដ៏មានប្រយោជន៍ជាសន្សឹមៗជួយកសិករឱ្យទទួលបានបច្ចេកទេសផលិតកម្មបែបទំនើប ផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចម្ការរបស់ពួកគេ បង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាពបន្តិចម្តងៗ។

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

ភាពរីករាយជាមួយលំនៅឋានថ្មី

ប៉ុន្មានឆ្នាំកន្លង គ្រួសារ Khmer ជាច្រើននៅក្នុងឃុំ Vĩnh Phước បានទទួលយកនូវក្តីសប្បាយរីករាយនៃការតាំងទីលំនៅថ្មីដ៏ធំទូលាយ និងរឹងមាំ។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ដោយផ្តោតលើកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពាងជីវិតរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ អ្នកដែលជួបលំបាកផងដែរ។

សហគ្រាស - ម៉ាក