ទូរស័ព្: 0274 383 347
អាទិត្យ, 21-6-26 13:49:55

បង្កើតជីវភាពរស់នៅ និងស្តារឡើងវិញនូវកម្លាំងផ្ទៃក្នុង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការអនុវត្តកម្មវិធីគោលដៅជាតិប្រកបដោយភាពស៊ីសង្វាក់គ្នា ព្រមទាំងសកម្មភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទម្រង់ផលិតមានប្រសិទ្ធភាពជាច្រើនក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ រួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិច។

កម្មាភិបាលឃុំ Khánh Lâm អញ្ជើញមកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពនៃការរស់នៅរបស់គ្រួសារលោក Danh Văn Quới នៅភូមិលេខ ១៦។

យោងតាមលោក Bùi Tứ Hải អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថាន ដល់ចុងឆ្នាំ ២០២៦ ទូទាំងខេត្តមាន ៣.៤៥៦ គ្រួសារក្រីក្រ (ស្មើនឹង ០.៦៣% ថយចុះជាង ១.០០០ គ្រួសារបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤) ក្នុងនោះមាន ៨៥០ គ្រួសារក្រជាជនជាតិភាគតិច (ស្មើនឹង ៣.១៦%) និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៧.៤៨៩ គ្រួសារ ថយចុះ ៦១២ គ្រួសារ។ បន្ទាប់ពីបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ខេត្តបានបន្តអនុវត្តគម្រោងឧបត្ថម្ភជីវភាពសម្រាប់អ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារជនជាតិភាគតិច ដែលមានធនធានសរុបជាង ៥៧៨ ពាន់លានដុង ដើម្បីបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

ក្នុងវ័យជិត ៨០ ឆ្នាំ លោក Danh Văn Quới នៅភូមិលេខ ១៦ ឃុំ Khánh Lâm នៅតែមានការព្រួយបារម្ភអំពីជីវភាពរស់នៅរបស់ខ្លួន។ គ្រួសារលោកមានដីផលិតត្រឹម ២,៥ ហិចតាប៉ុណ្ណោះ ហើយប្រាក់ចំណូលដែលរកបានក៏មិននឹងនរ ចិញ្ចឹមចៅបួននាក់ដែលកំបុងស្ថិតក្នុងវ័យសិក្សារៀនសូត្រទៀត។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រសាសន៍លោក Quới ការថែទាំ និងការឧបត្ថម្ភទាន់ពេលវេលាពីរដ្ឋអំណាចភូមិភាគមិនត្រឹមតែផ្តល់ជំនួយជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងបានបង្កើតទំនុកចិត្ត និងការយកចិត្តទុកដាក់ចំពោះគ្រួសារលោក ដើម្បីធ្វើឱ្យជីវិតគ្រួសារកាន់តែមានស្ថេរភាពបន្តិចម្តងៗ និងឈានឡើងចាកផុតពីភាពក្រីក្រ។

ទោះបីជាប្រព័ន្ធនយោបាយទាំងមូលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រក៏ដោយ ការខិតខំប្រឹងប្រែងកាត់បន្ថយក្រចីរភាពរបស់ខេត្តនៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន៖ គ្រួសារក្រីក្រដែលនៅសេសសល់ភាគច្រើនជាអ្នកដែលមានការលំបាកខ្លាំង មនុស្សចាស់ ជនឯកោ ឬអ្នកដែលខ្វះសមត្ថភាពក្នុងការពលកម្ម។ ស្ថានភាពត្រឡប់ក្រឡើងវិញ និងភាពប្រកៀកបន្ទាត់ក្រនៅតែបន្តកើតមាន។ គ្មានការងារធ្វើ គ្មានប្រភពចំណូលស្ថិរភាព និងសម្ពាធពីអ្នកស្ថិតក្នុងបន្ទុក គឺជាហេតុផលដែលគ្រួសារជាច្រើនមិនអាចសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពបាន។

សម្រាប់សហគមន៍ជនជាតិភាគតិច ការលំបាកទាំងនេះកាន់តែច្បាស់ឡើង។ លោកស្រី Nguyễn Thu Tư នាយិកានៃមន្ទីរជនជាតិ និងសាសនា បានឱ្យដឹង៖ ភាគច្រើនបងប្អូនជនរួមជាតិភាគតិចរស់នៅតាមតំបន់ជនបទ ឆ្ងាយដាច់ស្រយាល លក្ខណៈក្នុងការផលិតមានកម្រិត។ ដូច្នេះហើយ ទោះបីជាអត្រាភាពក្រីក្របានថយចុះជាបន្តបន្ទាប់រៀងរាល់ឆ្នាំក៏ដោយ ក៏វានៅតែខ្ពស់ជាងមធ្យមភាគរបស់ខេត្តផងដែរ។ គ្រួសារជាច្រើនខ្វះដីផលិត ដើមទុនវិនិយោគ ឧបករណ៍ និងជីវភាពរស់នៅខ្វះប្រសិទ្ធភាពដ៏យូអង្វែង។ កម្រិតមុខវិជ្ជា និងការទទួលបានវិទ្យាសាស្ត្រ និងទីផ្សារសម្រាប់កម្មករជនជាតិភាគតិចនៅទាប។

លើសពីនេះ នៅតែមានកង្វះខាងទម្រង់នៃជីវភាពរស់នៅប្រកបដោយចីរភាពគ្រប់គ្រាន់ ដើម្បីជួយបងប្អូនឱ្យមានលក្ខណៈឈានឡើងរួចចាចកពីភាពក្រីក្រដោយខ្លួនឯង ដូច្នេះហើយទើបជីវភាពមាមីងបងប្អូនងាយធ្លាក់ចូលក្នុងការណីក្រខណៈពេលដែលគ្រោះមហន្តរាយដោយធម្មជាតិ ជំងឺរាតត្បាត ឬក៏ការប្រែប្រួលនៃតម្លៃទីផ្សារ។

ទន្ទឹមជាមួយប្រភពកម្លាំងនៃការឧបត្ថម្ភរបស់រដ្ឋ ការស្តារជីវភាពឡើងវិញដើម្បីឈានឡើង និងពង្រីកកម្លាំងផ្ទៃក្នុងរបស់បងប្អូនជនរួមជាតិភាគតិចគឺជាកត្តាដ៏សំខាន់ខ្លាំងណាស់សម្រាប់ការរួចចាកពីភាពក្រីក្រប្រកបដោយចីរភាព។

ដើម្បីការងារកាត់បន្ថយភាពក្រីក្រកាន់តែមានប្រសិទ្ធភាព មន្ទីរជនជាតិ និងសាសនាខេត្តបានស្នើឱ្យមានការផ្លាស់ប្តូរពីការឧបត្ថម្ភសុទ្ធសាធទៅជាការឧបត្ថម្ភតាមលក្ខណៈ ដោយផ្តោតលើការអភិវឌ្ឍជីវភាពរស់នៅ និងបង្កើនសមត្ថភាពជាស្នូល។ សំខាន់ជាងគេគឺការឧបត្ថម្ភដីធារសម្រាប់សង់ផ្ទះ ដីផលិត បុលទុនអនុគ្រោះ ប្រើប្រាស់ប្រភពធនធានដែលអាចបត់បែនបាន ឧបត្ថម្ភជំរុញខ្លាំងខ្លាការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេស ព្រមទាំងផ្លាស់ប្តូរឌីជីថល តភ្ជាប់ទីផ្សារ បង្កើតម៉ាកយីហោសម្រាប់ផលិតផលរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ តួនាទីរបស់រដ្ឋអំណាចភូមិភាគ អង្គការមហាជន និងអ្នកមានកិត្យានុភាពក្នុងការស្តារឡើងវិញខាងឆន្ទៈជួយបងប្អូនជនរួមជាតិឱ្យម្ចាស់ការខិតខំឈានឡើងដើម្បីរួចចាកក្រចីរភាព។

ខណៈពេលដែលជីវភាពបានលំនឹង បងប្អូនជនរួមជាតិភាគតិចនឹងមានលក្ខណៈដើម្បីពង្រីកកម្លាំងផ្ទៃក្នុងរបស់ខ្លួន ឈានឡើងក្នុងការរស់នៅ រួមចំណែកធានាសន្តិសុខសង្គម និងលើកកម្ពស់ការអភិវឌ្ឍរួមរបស់ខេត្តផងដែរ៕

Kiều Nương

Tags:

នាំយកច្បាប់ឱ្យកាន់តែខិតជិតអ្នកនេសាទ

សម្រាប់អ្នកនេសាទតំបន់ឆ្នេរសមុទ្រ ការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់តែងបានកងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តយ៉ាងច្រើនទម្រង់។ ក្នុងនោះ ទម្រង់ "ឧបករណ៍បំពងសម្លេងឆ្មាំព្រំដែន" នៃកងកម្លាំងការពារព្រំដែនខេត្ត Cà Mau ត្រូវបានចាត់ទុកជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាក់ស្តែង ក្លាយជាស្ពានដ៏មានប្រសិទ្ធភាពដើម្បីនាំច្បាប់ឱ្យកាន់តែខិតជិតជីវិតរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។

បង្កើតជីវភាពរស់នៅ និងស្តារឡើងវិញនូវកម្លាំងផ្ទៃក្នុង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការអនុវត្តកម្មវិធីគោលដៅជាតិប្រកបដោយភាពស៊ីសង្វាក់គ្នា ព្រមទាំងសកម្មភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទម្រង់ផលិតមានប្រសិទ្ធភាពជាច្រើនក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ រួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិច។

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចតាមរយៈកម្មវិធី និងគម្រោងការជាក់ស្តែងជាច្រើន ដោយផ្តោតលើគោលដៅមិនត្រឹមតែផ្តល់ការឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយកាត់បន្ថយគម្លាតនៃស្តង់ដាររស់នៅរវាងតំបន់ប្រជុំជនជាសន្សឹមៗទៀតផង។

កក់ក្តៅនៃចំណងមិត្តភាពរវាងកងទ័ពនឹងប្រជាជនតំបន់ព្រំដែន

ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម រហូតដល់ការឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ល។ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនសមុទ្រ Cà Mau តែងសកម្មចលនាបណ្តាប្រភពធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌ជូនមាមីងបងប្អូនក្រីក្រនៅតាមតំបន់ព្រំដែនសមុទ្រ។ បណ្តា "លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន" ទាំងនេះមិនត្រឹមតែជួយប្រជាជនឱ្យមានលក្ខណៈតាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិកាន់តែកក់ក្តៅផងដែរ។

តភ្ជាប់ខ្សែសង្វាក់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានអនុវត្តទម្រង់ "ប្រអប់សំបុត្រ ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន"។ នេះជាវិធីសាស្រ្តថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្តល់យោបល់បែបប្រពៃណីជាមួយនឹងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ខ្លួនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។

«គ្រូ» នៅតាមវាលស្រែ

សព្វថ្ងៃនេះ ប្រជាជន Khmer កំពុងរវល់រៀបចំផ្ទៃដី ជម្រះស្មៅ និងត្រៀមខ្លួនសម្រាប់រដូវផលិតថ្មី។ ក្នុងចង្វាក់នៃការរស់នៅលើវាលស្រែ អ៊ីនធឺណិតកំពុងក្លាយជា «គ្រូ» ដ៏មានប្រយោជន៍ជាសន្សឹមៗជួយកសិករឱ្យទទួលបានបច្ចេកទេសផលិតកម្មបែបទំនើប ផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចម្ការរបស់ពួកគេ បង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាពបន្តិចម្តងៗ។

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

ភាពរីករាយជាមួយលំនៅឋានថ្មី

ប៉ុន្មានឆ្នាំកន្លង គ្រួសារ Khmer ជាច្រើននៅក្នុងឃុំ Vĩnh Phước បានទទួលយកនូវក្តីសប្បាយរីករាយនៃការតាំងទីលំនៅថ្មីដ៏ធំទូលាយ និងរឹងមាំ។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ដោយផ្តោតលើកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពាងជីវិតរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ អ្នកដែលជួបលំបាកផងដែរ។

តភ្ជាប់សង្វាក់នៃក្តីមេត្តា

នៅតាមបណ្តាតំបន់ភូមិភាគមួយចំនួនក្នុងខេត្ត ស្ពានជនបទបានទ្រុឌទ្រោមបន្ទាប់ពីការប្រើប្រាស់រយៈពេលយូរ ប៉ុន្តែធនធានក្នុងស្រុកមានកម្រិតបានរារាំងការវិនិយោគលើការធ្វើឱ្យប្រសើរឡើង។ ផ្តើមពីនោះ ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក៏ជួបការលំបាកផងដែរ។ ដោយយល់ឃើញដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈអបាលវត្ត Kim Sơn នៅសង្កាត់ Hoà Thành ជាពិសេសព្រះតេជគុណ Thích Nữ Diệu Chánh អភិបាលរង និងជាប្រធានគណៈសប្បុរសធម៌សង្គម រួមជាមួយសាខាដូនជីនៃសមាគមព្រះពុទ្ធសាសនាខេត្ត Cà Mau ចៅអធិការវត្ត បានអនុវត្តដោយស្ងៀមស្ងាត់ក្នុងការ "តភ្ជាប់រវាងច្រាំងទន្លេ" ដោយកៀរគរប្រភពធនធានដើម្បីសាងសង់ស្ពាននៃក្តីមេត្តាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។

សហគ្រាស - ម៉ាក