ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 25-6-26 11:42:41

ពង្រីកតួនាទីនៃការថែទាំសុខភាពជំហានដំបូង

នៅតាមតំបន់ឆ្នេរសមុទ្រដែលជួបការលំបាកខ្លាំងដូចជាឃុំ Vĩnh Hậu ការទទួលបានសេវាថែទាំសុខភាពក្នុងស្រុកមិនត្រឹមតែកាត់បន្ថយបន្ទុកខាងប្រាក់ចំណាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រភពថែទាំសុខភាពដែលអាចជឿទុកចិត្តបានសម្រាប់គ្រួសារក្រីក្រជាច្រើន និងសហគមន៍ជនជាតិភាគតិចផងដែរ។

បុគ្គលិកពេទ្យ និងគ្រូពេទ្យនៃដំណាកើសុខាភិបាលឃុំ Vĩnh Hậu ណែនាំអ្នកជំងឺអំពីការតាមដានស្ថានភាពខាងរោគសាស្ត្រ និងថែទាំសុខភាពដោយខ្លួនឯកនៅផ្ទះ និងលេបថ្នាំតាមការណែនាំ។

អាយុកាន់តែចាស់ សុខភាពក៏ធ្លាក់ចុះ បន្ទាប់ពីរកប្រាក់ចិញ្ចឹមជីវិតអស់ជាច្រើនឆ្នាំ អ្នកមីង Đặng Bích Luỹ នៅភូមិ Vĩnh Mẫu ចាត់ទុកប័ណ្ណធានារ៉ាប់រងសុខភាពរបស់ខ្លួនជាជម្រកតែមួយគត់នៅពេលដែលខ្លួនកើតមានជំងឺ។ ប្តីចេញទៅនេសាទសមុទ្រអស់ជាច្រើនខែ ចំណែកកូនៗរបស់គាត់កំពុងជួបការលំបាកខាងថវិកា ដូច្នេះភាគច្រើនគាត់តែងទៅដំណាក់សុខាភិបាលឃុំដើម្បីពិនិត្យជំងឺ និងផ្តល់ឱសងព្យាលាើដោយឥតគិតប្រាក់។ អ្នកមីង Luỹ បានចែករំលែកថា៖ «អ្វីដែលផ្តល់ឱ្យខ្ញុំនូវភាពស្ងប់ចិត្ត មិនត្រឹមតែការថែទាំសុខភាពដោយឥតគិតប្រាក់ប៉ុណ្ណោះទេ ថែមទាំងការយកចិត្តទុកដាក់យ៉ាងអស់ពីចិត្តរបស់បុគ្គលិកពេទ្យនៅភូមិភាគផងដែរ»។

មិនត្រឹមតែអ្នកមីង Luỹ នោះទេ គឺមានគ្រួសារ Khmer ជាច្រើននៅក្នុងតំបន់ក៏ជម្រើសដំណាក់សុខាភិបាលឃុំជាកន្លែងផ្តល់សេវាថែទាំសុខភាពនៃជំហានដំបូងផងដែរ។ ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក និងស្ថិតនៅក្បែរផ្ទះរួមជាមួយគោលនយោបាយធានារ៉ាប់រងសុខភាពទូតាំងប្រជាជនក៏បានជួយបងប្អូនប្រជាជនកាត់បន្ថយសម្ពាធខាងប្រាក់ចំណាយ និងរយៈពេលធហវើដំណើរទៅមកនូវពេលដែលខ្លួនកើតមានជំងឺ។

ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ ដំណាក់សុខាភិបាលឃុំ Vĩnh Hậu បានធ្វើការពិនិត្យ ព្យាបាលជាង ៣.០០០ លើក ក្នុងនោះមាន ១.០០០​លើកបានចូលរួមពិគ្រោះយោបល់ជាមួយឱសថបុរាណ ព្រមទាំងករណីទៅជួបគ្រូពេទ្យក្រៅមន្ទីរពេទ្យជាច្រើនផងដែរ។ ទន្ទឹមនិងនោះ អង្គភាពនេះថែមទាំងបានជំរុញខ្លាំងខ្លាកម្មវិធីចាក់វ៉ាក់សាំងបើកទូលាយ និងការគ្រប់គ្រងជំងឺមិនឆ្លង ត្រួតពិនិត្យសុខភាពតាមសាលារៀន និងទំនាក់ទំនងខាងបង្ការជំងឺនៅតាមភូមិនីមួយៗផងដែរ។ ដោយឡែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ជំងឺ Rubella ជំងឺរលាកខួរក្បាល Nhật Bản និងជំងឺស្វិតដៃជើងលើកុមារនៅលើភូមិសាស្ត្រសុទ្ធតែសម្រេចបានអត្រាខ្ពស់។

វេជ្ជបណ្ឌិត ឯកទេស I Sơn Xà Quân ប្រធានដំណាក់សុខាភិបាលឃុំវិញហូវ បានឱ្យដឹងថា៖ “តំបន់នេះស្ថិតក្នុងតំបន់ដែលនូវជួបការលំបាកស្លាំង ដូច្នេះការថែទាំសុខភាពជូនបងប្អូនប្រជាជនតែងទទួលបានការអាទិភាព។ ក្រៅពីការធានារ៉ាប់រងសុខភាព ដំណាក់សុខាភិបាលថែមទាំងឡើងផែនការពិនិត្យសុខភាព និងជំងឺជាប្រចាំសម្រាប់ប្អូនកុមារ ព្រមទាំងមនុស្សចាស់ ជនពិការ និងបុគ្គលគាំពារសង្គមក្នុងរយៈពេលខាងមុខ”។

វេជ្ជបណ្ឌិតេកទេស I Sơn Xà Quân ប្រធានដំណាក់សុខាភិបាលឃុំ Vĩnh Hậu សួរសុខទុក្ខខាងរោគសាស្ត្រ និងពិគ្រោះយោបល់អំពីវិធីសាស្ត្រព្យាបាលជំងឺជូនអ្នកមីង Đặng Bích Luỹ នៅភូមិ Vĩnh Mẫu (ស្តាំ)។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការថែទាំសុខភាពសហគមន៍ ដំណាក់សុខាភិបាលក៏បានឆ្លៀតយកបណ្តាញសង្គម និងក្រុម Zalo សម្រាប់អ្នកសហការ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងណែនាំបងប្អូនប្រជាជនអំពីការបង្ការជំងឺឱ្យបានទាន់ពេលវេលា។ ផ្តើមពីការការខិតខំប្រឹងប្រែងរបស់កងកម្លាំងសុខាភិបាលមូលដ្ឋាន រហូតដល់គោលនយោបាយជាក់ស្តែងក្នុងការគិតគូរដល់គ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិច។ល។ ទាំងអស់នេះកំពុងបានរួមចំណែកដល់ការបញ្ជាក់ពីតួនាទីនៃការថែទាំសុខភាពនៃជំហានដំបូង។

ការងារថែទាំសុខភាពជូនបងប្អូនប្រជាជននៅឃុំ Vĩnh Hậu ត្រូវបានបញ្ជាក់ច្បាស់ថាមិនត្រឹមជាភារកិច្ចជំនាញផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាដំណើរការចែករំលែកដល់ប្រជាជនទាំងឡាយគ្រប់រូប ជាពិសេសបងប្អូនជនរួមជាតិភាគតិចដើម្បីងាយស្រួលបានចូលជិត និងពិនិត្យថែទាំសុខភាពដោយលក្ខណៈយុត្តិធម៌ និងទាន់ពេលវេលា៕

Kim Trúc - Anh Tuấn

Tags:

ពង្រីកតួនាទីនៃការថែទាំសុខភាពជំហានដំបូង

នៅតាមតំបន់ឆ្នេរសមុទ្រដែលជួបការលំបាកខ្លាំងដូចជាឃុំ Vĩnh Hậu ការទទួលបានសេវាថែទាំសុខភាពក្នុងស្រុកមិនត្រឹមតែកាត់បន្ថយបន្ទុកខាងប្រាក់ចំណាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រភពថែទាំសុខភាពដែលអាចជឿទុកចិត្តបានសម្រាប់គ្រួសារក្រីក្រជាច្រើន និងសហគមន៍ជនជាតិភាគតិចផងដែរ។

ក្តីប្រាថ្នាក្នុងការឈានឡើង

បន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាល ឃុំ Khánh Lâm ទទួលបានលក្ខណៈអភិវឌ្ឍន៍ថ្មី ប៉ុន្តែក៏បានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជាពិសេសនៅតាមបណ្តាភូមិដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ ទោះជាយ៉ាងណាក្តី ដោយសារការឯកភាពគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន មុខមាត់តំបន់នេះកំពុងផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

នាំយកច្បាប់ឱ្យកាន់តែខិតជិតអ្នកនេសាទ

សម្រាប់អ្នកនេសាទតំបន់ឆ្នេរសមុទ្រ ការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់តែងបានកងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តយ៉ាងច្រើនទម្រង់។ ក្នុងនោះ ទម្រង់ "ឧបករណ៍បំពងសម្លេងឆ្មាំព្រំដែន" នៃកងកម្លាំងការពារព្រំដែនខេត្ត Cà Mau ត្រូវបានចាត់ទុកជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាក់ស្តែង ក្លាយជាស្ពានដ៏មានប្រសិទ្ធភាពដើម្បីនាំច្បាប់ឱ្យកាន់តែខិតជិតជីវិតរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។

បង្កើតជីវភាពរស់នៅ និងស្តារឡើងវិញនូវកម្លាំងផ្ទៃក្នុង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការអនុវត្តកម្មវិធីគោលដៅជាតិប្រកបដោយភាពស៊ីសង្វាក់គ្នា ព្រមទាំងសកម្មភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទម្រង់ផលិតមានប្រសិទ្ធភាពជាច្រើនក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ រួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិច។

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចតាមរយៈកម្មវិធី និងគម្រោងការជាក់ស្តែងជាច្រើន ដោយផ្តោតលើគោលដៅមិនត្រឹមតែផ្តល់ការឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយកាត់បន្ថយគម្លាតនៃស្តង់ដាររស់នៅរវាងតំបន់ប្រជុំជនជាសន្សឹមៗទៀតផង។

កក់ក្តៅនៃចំណងមិត្តភាពរវាងកងទ័ពនឹងប្រជាជនតំបន់ព្រំដែន

ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម រហូតដល់ការឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ល។ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនសមុទ្រ Cà Mau តែងសកម្មចលនាបណ្តាប្រភពធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌ជូនមាមីងបងប្អូនក្រីក្រនៅតាមតំបន់ព្រំដែនសមុទ្រ។ បណ្តា "លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន" ទាំងនេះមិនត្រឹមតែជួយប្រជាជនឱ្យមានលក្ខណៈតាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិកាន់តែកក់ក្តៅផងដែរ។

តភ្ជាប់ខ្សែសង្វាក់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានអនុវត្តទម្រង់ "ប្រអប់សំបុត្រ ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន"។ នេះជាវិធីសាស្រ្តថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្តល់យោបល់បែបប្រពៃណីជាមួយនឹងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ខ្លួនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។

«គ្រូ» នៅតាមវាលស្រែ

សព្វថ្ងៃនេះ ប្រជាជន Khmer កំពុងរវល់រៀបចំផ្ទៃដី ជម្រះស្មៅ និងត្រៀមខ្លួនសម្រាប់រដូវផលិតថ្មី។ ក្នុងចង្វាក់នៃការរស់នៅលើវាលស្រែ អ៊ីនធឺណិតកំពុងក្លាយជា «គ្រូ» ដ៏មានប្រយោជន៍ជាសន្សឹមៗជួយកសិករឱ្យទទួលបានបច្ចេកទេសផលិតកម្មបែបទំនើប ផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចម្ការរបស់ពួកគេ បង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាពបន្តិចម្តងៗ។

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

សហគ្រាស - ម៉ាក