ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 02:50:49

ថែទាំសុខភាពបឋមបានល្អជូនប្រជាជន

រាល់ពេលចាក់វ៉ាក់សាំងម្តងៗ បងស្រី Sơn Thị Ra Ty នៅអនុសង្កាត់ Biển Đông B តែងនាំកូនរបស់ខ្លួនទៅកាន់ដំណាក់សុខាភិបាលសង្កាត់ Hiệp Thành តាមកាលវិភាគ។ សម្រាប់បងស្រី ការពិនិត្យតាមដានសុខភាពរបស់កូនៗនៅក្នុងស្រុកគឺមានភាពងាយស្រួលខ្លាំងណាស់ និងធានាបាននូវទំនុកចិត្ត ព្រោះអីមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលតែងអស់ពីចិត្តជួយណែនាំ និងតាមដានបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះក៏ជាអារម្មណ៍ដ៏ល្អទូទៅសម្រាប់មនុស្សជាច្រើនផងដែរ ដោយសារការថែទាំសុខភាពនៅថ្នាក់មូលដ្ឋានកំពុងឆ្លើយតបល្អតាមតម្រូវការនៃការថែទាំសុខភាពបឋមកាន់តែខ្លាំងឡើង។

បណ្តាទារកទាំងឡាយត្រូវបានវេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលសង្កាត់ Hiệp Thành ពិនិត្យសុខភាពយ៉ាងលម្អិតមុនពេលចាក់វ៉ាក់សាំង។

ដំណាក់សុខាភិបាលសង្កាត់ Hiệp Thành ត្រូវបានបង្កើតឡើងពីដំណាក់សុខាភិបាលទាំង ៣ រួមមាន៖ Nhà Mát, Hiệp Thành និង Vĩnh Trạch Đông។ ដំណាក់សុខាភិបាលនេះតែងសកម្មប្រតិបត្តិការជាប្រចាំនៅទីតាំងទាំង ៣ ជាមួយនឹងបុគ្គលិកពេទ្យជាង ៣0 នាក់ និងបណ្តាញអ្នកសហការដែលគ្របដណ្តប់លើតំបន់ភូមិភាគទាំងមូល។ មិនត្រឹមតែវិសាលភាពនៃសេវាកម្មត្រូវបានពង្រីកប៉ុណ្ណោះទេ ប៉ុន្តែការធ្វើឱ្យប្រព័ន្ធមានភាពសាមញ្ញក៏បានជួយអនុវត្តសេវាថែទាំសុខភាពស្របគ្នាផងដែរ បង្កើតបានលក្ខណៈសម្រាប់ប្រជាជន ជាពិសេសជនរួមជាតិភាគតិច ដើម្បីទទួលបានសេវាថែទាំសុខភាពចាប់ផ្តើមពីកម្រិតបឋម។

ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ដំណាក់សុខាភិបាលបានធ្វើការពិនិត្យ និងព្យាបាលជំងឺជាង ១៨ ពាន់លើក។ រួមមានជាង ៦ ពាន់នាក់ដែលបានចូលរួមពិនិត្យព្យាបាលជំងឺដោយធានារ៉ាប់រងសុខភាពសុខភាព និងពិគ្រោះយោបល់អំពីឱសថបុរាណជាង ២ ពាន់នាក់ផងដែរ។ ទន្ទឹមជាមួយការព្យាបាល កម្មវិធីចាក់វ៉ាក់សាំងបើកទូលាយ និងការថែទាំសុខភាពម្តាយ និងទារក ការបង្ការជំងឺ និងការអប់រំសុខភាព ការទំនាក់ទំនងត្រូវបានរក្សាជាប្រចាំ រួមចំណែកដល់ការបង្កើនចំណេះដឹងអំពីការបង្ការជំងឺក្នុងសហគមន៍។

ជារៀងរាល់ខែ ក្រុមអ្នកសហការសុខភាពថ្នាក់មូលដ្ឋានបានចុះទៅជួបគ្រួសារនីមួយៗ ដើម្បីលើកជំរុញទឹកចិត្តកុមារឱ្យទទួលការចាក់វ៉ាក់សាំងបានទាន់ពេលវេលា ព្រមទាំងរំលឹកស្ត្រីមានផ្ទៃពោះឱ្យពិនិត្យសុខភាពមុនពេលសម្រាលកូនជាប្រចាំ និងផ្សព្វផ្សាយព័ត៌មានអំពីការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាម និងជំងឺមេរោគឆ្លងផ្សេងៗដទៃទៀត។ ជាលទ្ធផល ឪពុកម្តាយជាច្រើនបាននាំកូនៗរបស់ខ្លួនមកចាក់វ៉ាក់សាំងយ៉ាងពេញលេញ និងទាន់ពេលវេលា រួមចំណែកបង្កើនអត្រាគ្របដណ្តប់ការចាក់វ៉ាក់សាំងកើនឡើងនៅភូមិភាគ។

ក្រុមសហការសុខាភិបាលមូលដ្ឋាននៃដំណាក់សុខាភិបាលសង្កាត់ Hiệp Thành បានទៅដល់លំនៅឋានរបស់ប្រជាជនដើម្បីដាស់តឿនពីកាលវិភាគក្នុងការចាក់វ៉ាក់សាំងតាមកំណត់ និងផ្សព្វផ្សាយបង្ការ ប្រឆាំងជំងឺ។

យោងតាមវេជ្ជបណ្ឌិត Lê Văn Hiến នាយកស្ថានៃដំណាក់សុខាភិបាលសង្កាត់ហ៊ី Hiệp Thành តំបន់នេះមានប្រជាជន Khmer រស់នៅច្រើន ដែលភាគច្រើនត្រូវបានគ្របដណ្តប់ដោយធានារ៉ាប់រងសុខភាព បង្កើក្ខណៈអំណោយផលសម្រាប់ការពិនិត្យសុខភាព និងព្យាបាលជំងឺ។ ដំណាក់សុខាភិបាលក៏បានពង្រឹងការផ្សព្វផ្សាយរបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុម Zalo និងលេខកូដ QR ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្រុក ធ្វើឱ្យការទទួលបានសេវាថែទាំសុខភាពកាន់តែឆាប់រហ័ស និងងាយស្រួលថែមទៀត។

ដើម្បីឧបត្ថម្ភគាំទ្រជាក់ស្តែងសម្រាប់មនុស្សចាស់ ជនពិការ មនុស្សចាស់ឯកោ និងគ្រួសារ Khmer ដែលជួបលំបាកក្នុងការថែទាំសុខភាព ដំណាក់សុខាភិបាលនេះក៏បានបង្កើតក្រុមគ្រូពេទ្យចល័តដើម្បីចុះទៅតាមអនុសង្កាត់ និងតាមសង្គមគ្រួសារដោយផ្ទាល់។ មិនត្រឹមតែការពិនិត្យជំងឺ និងផ្តល់ឱសថព្យាបាលដោយមិនគិតប្រាក់តាមការធានារ៉ាប់រងសុខភាពប៉ុណ្ណោះទេ ក្រុមថែមទាំងបានផ្តល់ដំបូន្មានអំពីការបង្ការជំងឺ ណែនាំអំពីការចាក់វ៉ាក់សាំង និងផ្សព្វផ្សាយព័ត៌មានអំពីគោលនយោបាយសុខុមាលភាពសង្គមទាក់ទងទៅនឹងសុខភាពទៀតផង។

តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ ប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋាននៅសង្កាត់ Hiệp Thành កំពុងបញ្ជាក់ពីតួនាទីឈានមុខរបស់ខ្លួនក្នុងការបង្ការជំងឺ និងថែទាំសុខភាពសម្រាប់ប្រជាជនជាសន្សឹមៗទៀតផង។ ការនាំយកសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាជន រួមចំណែកដល់ការកែលម្អគុណភាពរស់នៅ និងកសាងសហគមន៍ប្រកបដោយសុខភាពល្អមាំមួនផងដែរ៕

Kim Trúc - Anh Tuấn

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក