ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:44

ជីវភាពបងប្អូនខ្មែរមួយថ្ងៃកាន់តែរីកចម្រើន

ក្នុងរយៈកាល៥ឆ្នាំកន្លង ផ្តើមពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងរបស់បណ្តាជនជាតិ ជីវភាពជនរួមជាតិភាគតិចទាំងឡាយលើភូមិសាស្ត្រក្រុង Cà Mau មួយថ្ងៃកាន់តែមានភាពរីកចម្រើនគ្រប់វិស័យ អត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចបានបន្ថយចុះគួរឲ្យកត់សម្គាល់។

ទូទាំងក្រុង Cà Mau មាន៦០.២១០គ្រួសារ និងចំនួនប្រជាជនទាំងអស់២២៩.៧៨៩នាក់។ បន្ទាប់ពីជនជាតិ Kinh ដែលមានចំនួនច្រើនជាងគេបង្អស់នោះ ថែមទាំងមាន១២ជនជាតិភាគតិចកំពុងរស់នៅលាយឡំលើភូមិសាស្ត្រនៃអនុសង្កាត់ មានចំនួន ២.៣១៣ គ្រួសារ និងប្រជាជន៩ពាន់នាក់ រួមមានដូចជា៖ ជនជាតិ Hoa ១.៥៨៣គ្រួសារ/៦.២០៧ប្រជាជន។ ជនជាតិខ្មែរ៦៨៣គ្រួសារ/២.៦៦៥ប្រជាជន ព្រមទាំងបណ្តាជនជាតិភាគតិចមួយចំនួនផ្សេងៗទៀត។ បងប្អូនជនរួមជាតិ Khmer ភាគច្រើនប្រកបរបរកសិករ លក់ដូរកំប៊ិចកំប៉ុកនិងធ្វើការស៊ីឈ្នួល មានច្រើនបំផុតនៅសង្កាត់១ និង តាមបណ្តាឃុំ៖ An Xuyên, Tắc Vân, Hoà Thành។ ចំណែកជនជាតិចិនវិញរស់នៅភាគរាយស្មើគ្រប់តាមបណ្តាសង្កាត់និងឃុំ ច្រើនបំផុត នៅសង្កាត់២ សង្កាត់៤ ស្កាត់៩និងឃុំ Tắc Vân មុខរបរប្រចាំគឺជួញដូរសេវាកម្មនិងឧស្សាហ៍កម្ម។

លោក Vương Văn Sáng ប្រធានការិយាល័យជនជាតិក្រុង Cà Mau ឲ្យដឹង៖ “ជនរួមជាតិភាគតិចទាំងឡាយលើភូមិសាស្ត្រក្រុងតែងមានប្រវេណីសាមគ្គី ជិតស្និទ្ធ ស្រឡាញ់រាប់អាននិងជួយគ្នាទៅ វិញទៅមកក្នុងការពលកម្មផលិត ដើម្បីលំនឹងជីវភាព។ ប៉ុន្មានឆ្នាំ កន្លង ក្រោមការយកចិត្តទុកដាក់របស់គ្រប់បណ្តាថ្នាក់ ព្រមទាំង រដ្ឋអំណាចភូមិភាគក្នុងការអនុវត្តរាល់បណ្តាគោលនយោបាយជនជាតិ ជីវភាពបងប្អូនជនជាតិភាគតិចក៏មានភាពរីកចម្រើនជាសន្សឹមៗ។ ចំណូលមធ្យមនៃមនុស្សម្នាក់ៗតែងកើនជាលំដាប់ ឆ្នាំ ២០១៩រួមមាន៩០លានដុង ដល់ឆ្នាំ២០២៣កើនដល់ ១១២លាន ដុង កើនមធ្យមរៀងរាល់ឆ្នាំមានចំនួន៦,៤៥%។ មានភាពអភិវឌ្ឍន៍ គ្រប់សព្វបែបយ៉ាងទាំងទម្រង់ផលិតទាំងមុខរបរ។ មានគ្រួសារ ជាច្រើនតែងខិតខំពលកម្មផលិត សន្សំសំចៃដើម្បីពង្រីកមុខរបរលក់ដូរ រួមចំណែកធ្វើមានសម្រាប់គ្រួសាររៀងៗខ្លួននិងភូមិភាគ  ផងដែរ បង្កការងារធ្វើថ្មីជូនពលករ”។

បណ្តាសកម្មភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រក្រុង កាម៉ាវក៏បានអនុវត្តយ៉ាងត្រឹមត្រូវតាមការកំណត់ ព្រមទាំងទទួលបានការ អភិរក្សនិងពង្រីកប្រកបដោយលក្ខណៈវប្បធម៌ជាតិទៀតផង។

សកម្មភាពគិតគូរជូនអ្នកក្រីក្រក៏ត្រូវបានសង្គមយកចិត្តទុកដាក់និងព្រួតដៃជានិច្ច។ក្នុងរយៈកាល៥ឆ្នាំកន្លងក្រុងកាម៉ាវចលនាទឹប្រាក់បាង២១ពាន់លាន ដុងនៃមូលនិធិដើម្បីអ្នកក្រឧបត្ថម្ភសង់និងកែជួសជុលផ្ទះមហាសាមគ្គីជូនអ្នកក្រីក្របាន៤៣៤ខ្នង។ សហការជាមួយសមាគមជនជាតិ Hoa និងវត្តមុនីវង្សាបុប្ផារាម ព្រមទាំងឃោសនាចលនាសប្បុរសជនឧបត្ថម្ភសង់ផ្ទះ១៥ខ្នងសម្រាប់ជូនគ្រួសារក្រ និងប្រកៀកបន្ទាត់ក្រ គ្រួសារជួបលំបាកពិសេស មនុស្សចាស់គ្មានទីពឹងពាក់ កុមារកំព្រារ មនុស្សវិកលចរិត ជនពិការ ព្រមទាំងឧបត្ថម្ភស្វានម៉ាស៊ីនទឹកចំនួន១០គ្រឿង ដោយសរុបទឹកប្រាក់ប្រមាណ២,៩ពាន់លាន ដុង។

លោក Vương Văn Sáng រីករាយឲ្យដឹង៖ “ដោយច្រើនវិធានការយ៉ាងសកម្មៗក្នុងការកាត់បន្ថយក្រ មកទល់សព្វថ្ងៃអត្រាគ្រួសារ ក្ររបស់ក្រុងកំពុងត្រូវបានបន្ថយចុះនូវត្រឹម០,២១%។ ចំពោះជនជាតិភាគតិចនាពេលបច្ចុប្បន្ន អត្រាគ្រួសារក្រនូវត្រឹម០,២៥%។ ការអនុវត្តគោលនយោបាយឧបត្ថម្ភសម្រាប់គ្រួសារ Khmer ក៏បានស៊ី   ជម្រៅក្នុងការរស់នៅ មានគ្រួសារជាច្រើនបានប្រើប្រាស់យ៉ាងមាន ប្រសិទ្ធភាពចំពោះប្រភពទុនឧបត្ថម្ភរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដូច្នេះហើយទើបជីវភាពមួយថ្ងៃកាន់តែលើកកម្ពស់ មិនតែ  ប៉ុណ្ណោះថែមទាំងមានលេចធ្លោយគំរូឆ្នើមជាច្រើនដែលឆ្លងកាត់លំបាកក្នុងការពលកម្មផលិត”។

ក្រៅពីការអនុវត្តសេដ្ឋកិច្ច ផ្នែកខាងសកម្មភាពវប្បធម៌ អប់រំ  កិច្ចការសង្គមក៏មានភាពជឿនលឿនណាស់ដែរ។ ក្រុងតែងយក ចិត្តទុកដាក់ដល់សកម្មភាពនៃការអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិចលើភូមិសាស្ត្រ។ បងប្អូនជនជាតិចិននិងខ្មែរតែងយកចិត្តទុកដាក់ចំពោះការអភិរក្សភាសា និងអក្សរសាស្ត្ររបស់ជនរួមជាតិ ត្រូវបានភូមិភាគបង្កលក្ខណៈដើម្បីចាត់តាំងបើកថ្នាក់បង្រៀនអក្សរខ្មែរជូនកូនក្មួយជនរួមជាតិនិងអ្នកមានតម្រូវការ។ មណ្ឌលវប្បភាសាយុគតាយរបស់ជនជាតិចិនត្រូវបានបង្កើតកាលពីឆ្នាំ២០០៩ គិតមកទល់សព្វថ្ងៃកំពុងបន្តសកម្មភាពជាប្រចាំ ក្នុងរយៈកាល៥ឆ្នាំកន្លង មណ្ឌលក៏ចាត់តាំងបើកថ្នាក់បង្រៀនបានជាង៥៤ថ្នាក់ មានសិក្ខាកាម៧០០រូបចូលរួមសិក្សា។

ទន្ទឹមនិងនោះផងដែរ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុងក៏ទទួលបានការវិនិយោគ ព្រមទាំងវិសិដ្ឋកម្ម។ សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមក៏រក្សាបានលំនឹង។ ទាំងនេះសុទ្ធតែបាន បញ្ចាក់ច្បាស់អំពីគោលនយោបាយមិនផ្លាស់ប្តូររបស់បក្សនិងរដ្ឋចំពោះជនជាតិភាគតិច។ លើកទឹកចិត្តនិងស្តារឡើងវិញនូវឆន្ទៈនៃការពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិលើភូមិសាស្ត្រក្រុង Cà Mau៕

 

Quỳnh Anh

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក