ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:30

Khánh Bình Tây: ភាពផ្លាស់ថ្មីនៃតំបន់ឃុំកោះ

អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ យោងតាមបណ្តាគោលនយោបាយឧបត្ថម្ភ រួមជាមួយនឹងប្រ ពៃណីសាមគ្គី ប្រឡងប្រណាំងស្នេហាជាតិ បងប្អូនជនជាតិភាគតិចនៅឃុំ Khánh Bình Tây ស្រុក Trần Văn Thời ក៏បានឆ្លងកាត់ការលំបាក ខិតខំតស៊ូដើម្បីឈានឡើងក្នុងការរស់នៅ រួមចំណែកកសាងប្រទេសជាតិមាតុភូមិ។

Khánh Bình Tây ជាឃុំនៃកោះមួយចែកចេញជា១២ភូមិ ក្នុងនោះមាន២ភូមិដែលជួបលំបាកពិសេសគឺភូមិ Cơi5B និង Đá Bạc A។ ដើម្បីរួមចំណែកលើកកំពស់ជីវភាពរស់នៅ និងផ្លាស់ប្តូររូបរាងតំបន់ជនរួមជាតិឃុំក៏បានជុំរុញយ៉ាងខ្លាំងការផ្សព្វផ្សាយ និងបំផុសបំផុលបងប្អូនជនរួមជាតិឲ្យអនុវត្តល្អគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ចាប់យកទាន់សភាពការណ៍ខាងសតិអារម្មណ៍បំណងប្រាថ្នារបស់មាមីងបងប្អូនចលនាអ្នករាល់គ្នាកាត់បន្ថយភាពលំបាក សកម្មក្នុងការពលកម្មផលិត និងជំរុញខ្លាំខ្លាលើការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ការអភិរក្សភាសា និង អក្សរសាស្ត្រខ្មែរ ក៏ត្រូវបានរដ្ឋអំណាចឃុំយកចិត្តទុកដាក់ណាស់ដែរ។ ក្នុងរូបថត៖ ថ្នាក់រៀនអក្សរខ្មែរនារដូវវិស្សមកាលឆ្នាំ២០២៤​នៅភូមិ Đá Bạc A។

ក្នុងរយៈពេល២ឆ្នាំ ២០២២ និង ២០២៣ ផ្តើមពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច ឃុំ Khánh Bình Tây ក៏បានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់ជិត១គីឡូម៉ែត្រ ព្រមទាំងឧបត្ថម្ភដីធារនិងផ្ទះស្នាក់នៅជូន៤គ្រួសារជនជាតិភាគតិចដែលក្រីក្រ និងផ្តល់ជូននូវប្រភេទពូជសត្វចិញ្ចឹម និងចំណីសត្វដល់១៥គ្រួសារផ្តល់ធុងដាក់សម្រាប់១០គ្រួសាររួមមានបណ្តាសំណង់ផ្សេងៗជាច្រើនទៀត។

យើងខ្ញុំបានទៅសួរសុខទុក្ខគ្រួសារបងស្រី Hồ Như Hận ជាជនជាតិខ្មែរនៅភូមិ Đá Bạc A ឈរក្នុងផ្ទះដ៏ធំទូលាយដែលបងស្រីមានក្តីសង្ឃឹមតាំងពីយូរ ហើយពេលនេះក៏ក្លាយជាការពិតផងនោះបងស្រីរំភើបនិយាយថា៖ "ខ្ញុំរៀបការនិងចេញរស់នៅដោយឡែកតាំងពីយូរឆ្នាំណាស់មកហើយ ជីវភាពជួបលំបាក មុខរបប្រចាំគឺស៊ីឈ្នួល សេដ្ឋកិច្ចគ្រួសារខ្វះខាតគ្រប់សព្វបែបយ៉ាងដូច្នេះហើយមិនអាចសន្សំប្រាក់សម្រាប់កែជួសជុលផ្ទះដែលទ្រុឌទ្រោមបាន។ ជាច្រើនឆ្នាំកន្លងមកនេះទាំង៤ នាក់កក្នុងគ្រួសារត្រូវរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោម តូចចង្អៀតមិនអាចធានាសុវត្ថិភាពក្នុងរដូវភ្លៀងខ្យល់នោះទេ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ខណៈដែលបានបក្សនិងរដ្ឋយកចិត្តទុកដាក់ជំនួយឧបត្ថម្ភសង់ផ្ទះថ្មី។ មកទល់ពេលនេះ ផ្ទះខ្ញុំក៏សង់បានសម្រេចរួចរាល់គ្រួសារខ្ញុមក៏បានរើចូលស្នាក់នៅផ្ទះថ្មីផងដែរ។

ដោះស្រ័យការងារធ្វើជូនពលករជនបទ ពិសេសចំពោងបងប្អូននារីជនបទ នារីជនជាតិភាគតិច ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដែលផ្តើមពីភូមិរបរធ្វើងៀតត្រីកន្ធនៅភូមិ Đá Bạc A។

លោក Lê Chí Toàn កម្មាភិបាលទទួលបន្ទុកខាងវប្បធម៌ និង ស្ថិតិឃុំបានចែករំលែកថា៖ "បច្ចុប្បន្ន ស្ថានភាពផលិត និងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចក៏បានលំនឹងល្អ។ បងប្អូនជនរួមជាតិភាគច្រើនប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែ និងដាំដំណាំចិញ្ចឹមបសុសត្វ។ ជនរួមជាតិខ្មែរតែងពង្រីកប្រពៃណីកសាងសាមគ្គី និងសមភាពជនជាតិរួមចំណែករក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមសកម្មក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។អត្រាគ្រួសារក្របានបន្ថយចុះជាលំដាប់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ឃុំមានគ្រួសារខ្មែរក្រីក្រចំនួន៤១៣គ្រួសារក្នុងនោះនៅមាន ១០គ្រួសារក្រនិងជាង៣០គ្រួសារប្រកៀកក្រផងដែរ"។

អាចនិយាយបានថាបណ្តាលទ្ធផលដែលសម្រេចបានក្នុងសកម្មភាពគិតគូរជីវភាពរស់នៅជូនបងប្អូនជនរួមជាតិភាគតិចនារយៈពេលកន្លង​ បានរួមចំណែកធ្វើឲ្យផ្លាស់ប្តូរខាងសម្រស់របស់តំបន់ជនជាតិភាគតិច លើកកម្ពស់ការរស់នៅទាំងស្មារតី និងសម្ភារៈជូនបងប្អូនប្រជាជនទូទាំងឃុំ Khánh Bình Tây ទាំងមូលផងដែរ។

ក្នុងរយៈពេលខាងមុខ ភូមិភាគនិងបន្តអនុវត្តល្អបណ្តាគោលនយោបាយឧបត្ថម្ភផ្សេងៗដែលយោងតាមលក្ខខណ្ឌនៃការកាត់បន្ថយការឧបត្ថម្ភដោយមិនគិតថ្លៃ ព្រមទាំងបង្កើនសមត្ថភាពរបស់ប្រជាជនក្នុងការចូលជិតខាងសេវាសង្គមជាមូលដ្ឋានដូចជា៖ "ការឧបត្ថម្ភថ្លៃសិក្សា គោលនយោបាយឥណទានសង្គមអនុគ្រោះគោលនយោបាយឧបត្ថម្ភអាគ្គិសនី លំនៅដ្ឋាន និងទឹកស្អាតស្របអនាម័យ ព្រមទាំងគោលនយោបាយសន្តិសុខសង្គមផ្សេងៗទៀត។ អភិវឌ្ឍន៍តាមពហុបែបរាល់បណ្តាទម្រង់ផលិតផ្សេងៗដែលមានការចូលរួមអំពីគ្រួសារក្រីក្រ គ្រួសារប្រកៀកក្រនិងគ្រួសារដែលទើបរួចចាកក្រ ជំ នួយការអភិវឌ្ឍន៍រាល់បណ្តាទម្រង់ផលិតជួញដូរសមស្របជាមួយអ្នកក្រីក្រ លោក Lê Chí Toàn ឲ្យដឹងដូច្នេះ៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក