ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:37

សម្រស់ថ្មីនៅតំបន់ជនបទស្រុក Trần Văn Thời

រយៈកាល៥ ឆ្នាំកន្លង មធ្យមរៀងរាល់ឆ្នាំ ស្រុក Trần Văn Thời បានកាត់បន្ថយក្រក្នុងជនជាតិភាគតិចចាប់ពី៣-៤%។ តំបន់ជនជាតិភាគតិចរបស់ស្រុកមានការថយចុះចំនួន២ឃុំនៃភូមិភាគIII ចំនួន៦ឃុំនៃភូមិភាគII និង២០ភូមិ សង្កាត់លំបាកពិសេសប្រៀបជាមួយតំណាក់កាលមុន។

ជីវភាពរបស់បងប្អូនតំបន់ជនជាតិភាគតិចមួយថ្ងៃកាន់តែមានសម្រស់ ព្រមទាំងគំរូឆ្នើមលេចធ្លោជាច្រើនក្នុងការរកស៊ី ឈានឡើងរួចចាកក្រដើម្បីធ្វើមាន។ ព្រមទាំងមានច្រើនទម្រង់ផលិតផ្តល់មកនូវប្រសិទ្ធភាពដែលត្រូវបានពង្រីកទូលំទូ លាយ ហើយកម្រិតបញ្ញារបស់បងប្អូនក៏មានការកើនឡើង និងមានការរួមចំណែកជាច្រើនសម្រាប់សង្គម និងភូមិ ភាគ។

ភាពផ្លាស់ថ្មីនៅតំបន់ជនបទនៃតំបន់ជនរួមជាតិភាគតិចឃុំ Khánh Bình Đông។

បច្ចុប្បន្ន ទូទាំងស្រុកមាន៣១ភូមិ សង្កាត់នៃតំបន់ជនជាតិភាគតិចក្នុងនោះមាន១២ភូមិ សង្កាត់ជួបលំបាកពិសេស។រយៈកាល៥ឆ្នាំកន្លង គណៈកម្មាធិការប្រជាជន ស្រុកបានធ្វើការផ្សព្វផ្សាយអនុវត្តកកម្មវិធី និងគម្រោការសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ អាគ្គិសនី ផ្លូវថ្នល់ សាលារៀន តំណាក់សុខាភិបាល និងទឹកស្អាតប្រើប្រាស់ត្រូវបានវិនិយោគស្របគ្នា ហើយសម្រាស់ជនបទតំបន់ជនជាតិភាគតិចក៏កាន់តែមានសម្រស់ស្រស់ស្អាត ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

លោក Phan Văn Việt ប្រធានការិយាល័យជនជាតិ ស្រុក Trần Văn Thời ឲ្យដឹង៖ "ទន្ទឹមជាមួយលទ្ធផលសម្រេចបានខាងវិស័យសេដ្ឋកិច្ច-សង្គម ព្រមទាំងការងារកាត់បន្ថយក្រតែងត្រូវបាន់បណ្តាថ្នាក់ដឹកនាំទាំងឡាយយកចិត្តទុកដាក់និងសកម្មក្នុងការប្រមូលផ្តុំប្រភពធនធានសង្គម      សម្រាប់យកចូលអនុវត្តសកម្មភាពនៃការកាត់បន្ថយក្រ ជាពិសេសចំ ពោះតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមជួបលំបាក ព្រមទាំងតំបន់ជនរួមជាតិភាគតិច។ ឆ្នាំ២០១៩ ទូទាំងស្រុកមាន១.៥៥២គ្រួសារក្រីក្រ តែសព្វថ្ងៃនូវត្រឹម៦២៣គ្រួសារក្រប៉ុណ្ណោះ គ្រួសារក្រជាជនជាតិភាគតិច បន្ថយបាន២១៥គ្រួសារ។ចំណូលមធ្យមនៃមនុស្សម្នាក់ៗគិតកាលពីចុងឆ្នាំ២០២៣សម្រេចបាន៥៨,៦លានដុង/ឆ្នាំ (កើន១៧,១លានដុងប្រៀបនឹងឆ្នាំ២០១៩)"។

អាស្រ័យទុនឧបត្ថម្ភផ្តើមពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ បងប្អូននារីជនជាតិភាគតិចដែលជួបលំបាកក៏បានលំនឹងការរស់នៅជាបណ្តើរៗផងដែរ។ (ក្នុងរូបថត៖ បងប្អូននារីខ្មែរនៅឃុំខាញ់ហឹងរីករាយដោយរដូវត្រសក់ផ្តល់ផលល្អ)។ 

ឆ្លងកាត់រយៈកាល៥ឆ្នាំអនុវត្តផ្តើមពីកម្មវិធី និងគោលនយោបាយជនជាតិស្រុក Trần Văn Thời ក៏បានជំនួយឧបត្ថម្ភ សាងសង់ផ្ទះចំនួន១៤៦ខ្នង សរុបទឹកប្រាក់ជាង៤ពាន់លានដុងព្រមទាំងចាត់តាំងបណ្តុះបណ្តាលបំប៉នខាងមុខ របរវិជ្ជាជីវៈជូនពលករជនជាតិភាគតិចប្រមាណជាង២ពាន់នាក់ រួមចំណែកជួយគ្រួសារក្រីក្រជាជនជាតិភាគតិចលំនឹងជីវភាពទៀតផង។

ទន្ទឹមនិងនោះ ថែមទាំងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចតាមសេចក្តីសម្រេចចិត្តលេខ១៧១៩ QĐ-TTg។ ឆ្នាំ២០២២ និង ២០២៣ សរុបថវិកាដើមទុនជាង១៥,៨ពាន់លានដុងសម្រាប់ឧបត្ថម្ភដីលំនៅឋានជូន៥គ្រួសារ និងផ្ទះស្នាក់នៅជូន៤២គ្រួសារ ផ្លាស់ប្តូរមុខរបរជូន៣១គ្រួសារ ទឹកស្អាតប្រើប្រាស់៥៤ គ្រួសាររៀបចំចាត់ចែងលំនឹងទីតាំងរស់នៅជូនប្រជាជន៦៥គ្រួសារ ព្រមទាំង៣៣៣គ្រួសារទទួលបានការឧបត្ថម្ភទុនសម្រាប់អភិវឌ្ឍន៍ផលិត។ ក្រៅពីនោះ ផ្តើមពីកម្មវិធីដែលបានវិនិយោគលើការសាងសង់ថ្មីនូវសំណង់គមនាគមន៍ចំនួន២០ និងស្ពានជន បទ២ខ្សែ កែលម្អនិងជួសជុលគម្រោងស្ពាន និងផ្លូវថ្នល់ចំនួន១៥សំណង់ទៀត។

ជាច្រើនឆ្នាំកន្លង ទម្រង់ចិញ្ចឹមត្រីកន្ធរបស់លោក  Thạch Tôi នៅភូមិលេខ៧ ឃុំ Khánh Bình Đông បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ បងក៏ជាគំរូដ៏ភ្លឺស្វាងខាងប្រពៃណីយុវជនផ្តើមអាជីពទទួលបានភាពជោគជ័យ។

“សកម្មភាពខាងកិច្ចការងារជនជាតិ និងគោលនយោបាយជនជាតិត្រូវបានផ្សព្វផ្សាយអនុវត្តទាន់ពេលបងប្អូនជនរួមជាតិភាគតិចបានឯកភាព និងចូលរួមអនុវត្តផ្លាស់ប្តូរយ៉ាងទូលំទូលាយតំបន់ជនជាតិភាគតិច។ វិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ-កិច្ចសង្គមកាន់តែមានការលើកកម្ពស់ជាបណ្តើរៗគ្រួសារជនជាតិភាគតិចក្រីក្រជាច្រើនមានលំនៅឋាននឹងនរព្រមទាំងដីផលិតដើម្បីប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច ឈានឡើងរួចចាកក្រ។ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមតំបន់ជនជាតិ ភាគតិចមួយថ្ងៃកាន់តែបានលំនឹង។ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៩ ដោះស្រាយជាមូលដ្ឋានចំពោះករណីខ្វះដីលំនៅឋានដីផលិតមានពលករជាង៧០% កំពុងស្ថិតក្នុងវ័យពលកម្មដែលទទួលបានការបណ្តុះបណ្តាលមុខរបរវិជ្ជាជីវៈយ៉ាងសមស្របអត្រាគ្រួសារក្រីក្រនៃតំបន់ជនជាតិភាគតិចជារៀងរាល់ឆ្នាំតែងបន្ថយចុះជាង២% ខិតខំតិចបំផុតត្រឹម៥០%នៃចំនួនភូមិសង្កាត់ ៦ភូមិសង្កាត់បានរួចចាកផុតពីភូមិលំបាកពិសេស" លោក Phan Văn Việt រីករាយឲ្យដឹងដូច្នេះ៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក