ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:30

ធានាច្រកចេញ ពេលដែលបងប្អូននារីរៀនរបរវិជ្ជាជីវៈ

យោងតាមគម្រោងការបណ្តុះបណ្តាលមុខរបវិជ្ជាជីវៈជូនកម្មករខេត្ត Cà Mau ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ និងអនុវត្តការជំនួយឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈជូនកម្មករក្នុងវ័យពលកម្ម ដែលជាមុខសញ្ញាដូចខាងក្រោម៖ កម្មករជាជនជាតិភាគតិច មានទាំងជនជាតិ Khmer និង Kinh ដែលជាគ្រួសារក្រីក្រនិង ប្រកៀកក្រកំពុងរស់នៅលើភូមិសាស្ត្រគ្រប់បណ្តាស្រុកស្ថិត ក្នុងតំបន់ជនរួមជាតិភាគតិចដែលបានអនុ វត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០។

ចាប់ពីខែកក្កដា ឆ្នាំ២០២៤ បណ្តាថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនជាតិភាគតិចជាទូទៅនិយាយរួម និងនារីជាជនជាតិភាគតិចដោយឡែក ក៏ត្រូវបានចាត់តាំងព្រមទាំងមានភាពទាក់ទាញពលករជាច្រើនរូបចុះឈ្មោះរៀន។

ឃុំ Khánh lâm ស្រុក U Minh មានសមាជិកនារីចំនួន៦៦នាក់ដែលសុទ្ធសឹងជាមុខសញ្ញានៃគ្រួសារក្រីក្រចូលរួមរៀនរបរដេរប៉ាក់។ ឆ្នាំ២០២៣ សមាគមសហព័ន្ធនារីឃុំ Khánh Lâm ត្រូវបានសាលាអនុមហាវិទ្យាល័យសហគមន៍ Cà Mau និងសាលា អនុមហាវិទ្យាល័យវិជ្ជាជីវៈ Việt Nam - Hàn Quốc Cà Mau ព្រមទាំងមន្ទីរការងារ យុទ្ធជនពិការ និងសង្គមក៏ដូចជាគ្រប់បណ្តាថ្នាក់បានបង្កលក្ខណៈដើម្បីបើកថ្នាក់បង្រៀនរបរដេរប៉ាក់ដោយ ដៃបានចំនួន៣ថ្នាក់។

គ្រូបង្រៀនវិជ្ជាជីវៈផ្តល់ការណែនាំយ៉ាងយកចិត្តទុកដាក់ទាំងនៅក្នុងថ្នាក់។

បងស្រី Danh Bích Tuyền នៅភូមិលេខ១១ Khánh Lâm មានប្រសាសន៍៖ ប៉ុន្មានថ្ងៃដែលរៀន ដំបូងខ្ញុំគិតថាពិតជាមានការខ្លាំង ហើយក៏មានគំនិតចង់បោះបង់វាដែរ តែបន្ទាប់ពីនោះ អ្នកគ្រូបានណែនាំនិងបង្ហាត់បង្ហាញខ្ញុំយ៉ាងអស់ពីចិត្ត ខ្ញុំក៏សន្សឹមៗធ្វើបាន។ ខ្ញុំគិតថា របរនេះពិតជាមានប្រសិទ្ធភាពព្រមទាំងធានាច្រកចេញបានល្អទៀតផង។ បន្ទាប់ពីរៀន ចប់ អាចបង្កើតផលិតផលសម្រាប់លក់តាមបណ្តាញអនឡាញដូចជា៖ ផ្កា កាបូបជាដើម ហើយនៅថ្ងៃឈប់សម្រាកយើងអាចយកវាទៅលក់នៅតាមក្រុង ឬស្រុកបាន។ បងប្អូននារីទាំងឡាយសុទ្ធសឹងជាអ្នកជួបការលំបាកដូចគ្នា ប្រសិនបើពួកគាត់អាចធ្វើបាន ហើយមានច្រកចេញត្រឹមត្រូវនោះ ខ្ញុំនឹងចាត់តាំងឱ្យបងប្អូននារីទាំងនេះធ្វើការរួមគ្នា។

ថ្នាក់រៀនត្រូវបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភ ដើម្បីធានាច្រកចេញនៅភូមិភាគ ព្រមទាំងតាមគ្រប់បណ្តាខេត្តជិតខាងផងដែរ។ អាស្រ័យហេតុនេះហើយ ស្មារតីក្នុងការរៀនសូត្ររបស់បងប្អូននារីពិតជាមានការយកចិត្តទុកដាក់ជាខ្លាំង។

បងស្រី Lâm Mỹ Thanh ប្រធានសមាគមសហព័ន្ធនារីឃុំ Khánh Lâm ឱ្យដឹង៖ ពេលដែលបានឮថាមានបើកវគ្គបង្រៀនរបរ បងប្អូននារីទាំងឡាយពិតជាសប្បារីករាយខ្លាំងណាស់ ព្រមទាំងបាននាំគ្នារៀនដោយមិនគិតថាវាលំបាកយ៉ាងណានោះទេ។ទាំងពេលនៅក្នុងថ្នាក់រៀន និងនៅផ្ទះក៏ដោយ បងប្អូននារីគ្រប់រូបតែងខិតខំរៀនដោយខ្លួនឯង ដើម្បីបង្កើតបានផលិត ផលសមប្រាកបជូនអ្នកគ្រូពិនិត្យ និងកែតម្រូវមកវិញ។

បងប្អូននារីទាំងឡាយទទួលបានឯកសារ និងសម្ភារៈដោយមិនគិតប្រាក់ក្នុងពេលរៀនរបរផងដែរ។

លោក Đinh Cộng Hoà អនុប្រធានការិយាល័យការងារ យុទ្ធជនពិការ និងសង្គមស្រុក U Minh មានប្រសាសន៍៖ ឆ្នាំនេះ ស្រុកក៏ខិតខំព្យាយាមបន្តរក្សាថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈទាំង២នេះសម្រាប់បងប្អូនជនជាតិភាគតិចនៅតំជួបលំបាកខាងវិស័យសេដ្ឋកិច្ច។ បន្តពិនិត្យ និងកៀរគររាល់បណ្តាមុខសញ្ញាចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈនៅភូមិភាគ ជាពិសេសបងប្អូនជនជាតិភាគតិចជានារីភេទ។ សហការជាមួយគ្រប់បណ្តាគណៈផ្នែកដើម្បីកៀរគររាល់មុខសញ្ញាចូលរួមរៀនរបរបង្កើតទំនុកចិត្តសម្រាប់ពលករគ្រប់រូប ព្រមទាំងដោះស្រាយបញ្ហាដែលនៅទំនេររបស់បងប្អូននារីជនជាតិភាគតិចទាំងឡាយនៅភូមិភាគ។ ក្រៅពីនោះ ថែមទាំងរួមបញ្ចូលបណ្តាកម្មវិធីគោលដៅដូចជា៖ ឧបត្ថម្ភការរស់នៅ គម្រោងការចិញ្ចឹមដាំដុះ។ល។ ដើម្បីរាល់បណ្តាមុខសញ្ញាទាំងនោះបន្ទាប់ពីរៀនរួចក៏អនុវត្តជាក់ស្តែងចូលក្នុងការផលិតរបស់គ្រួសាររៀងៗខ្លួន។ខិតខំស្វែងរកច្រកចេញសម្រាប់រាល់បណ្តាមុខសញ្ញាដែលបានរៀនរបរធានាពី៨០%ឡើងទៅ។ ស្រុកក៏បានជំនួយកម្លាំងក្នុងឆ្នាំនេះនឹងកាត់បន្ថយក្រពី១,៥%ឡើងទៅ ក្នុងនោះបងប្អូនជនរួមជាតិភាគតិចមានចំនួន២%ឡើងទៅផងដែរ រួមចំណែកជាមួយស្រុកសម្រេចបទដ្ឋានខាងគ្រួសារក្រឆ្នាំ២០២៥៕

 

ឡឹមខាញ់-ហ្វាងវូ

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក