ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:37

សមភាពភេទ ផ្លាស់ប្តូរផ្នត់គំនិត្យ និងរបៀបធ្វើ

ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) អនុវត្តគម្រោងទី៨ "អនុវត្តសមភាពភេទ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" (ស្ថិតក្នុងកម្មវិធីគោលដៅជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលទី I ៖ ២០២១-២០២៥) ។ សមាគមសហព័ន្ធនារីខេត្ត បានរៀបចំចាត់តាំងយ៉ាងច្រើនថ្នាក់ហ្វឹកហ្វឺន និងសកម្មភាពយុទ្ធនាការខាងសារគមនាគមន៍ ពង្រឹងរាល់បណ្តាទម្រង់នៃអាសយដ្ឋានផ្តល់ទំនុកចិត្តសម្រាប់សហគមន៍ ព្រមទាំងបង្កើតក្លឹប មេបញ្ជាការសម្រាប់ការផ្លសប្តូរនៅតាមសាលារៀន។ ជំហានដំបូង មានការផ្លាស់ប្តូរយ៉ាងសកម្មជាវិជ្ជមាន និងលើកកម្ពស់ខាងចំណេះដឹង សមត្ថភាព បំណិន និងវិធីសាស្រ្តរៀបចំ សម្រាប់កម្មាភិបាលសមាគមន៍គ្រប់លំដាប់ថ្នាក់ និងរដ្ឋអំំណាចភូមិភាគ រួមទាំងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចផងដែរ។

សម្រាប់មុខសញ្ញាអ្នកទទួលផលនៃគម្រោងទី៨ គឺស្ត្រី និងកុមារីនៅតាមភូមិសាស្ត្រទាំង៦៥ភូមិ អនុសង្កាត់ និង តំបន់ ជួបលំបាកពិសេសនៃតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រស្រុកទាំង៧ ក្នុងនោះអាទិភាពសម្រាប់បងប្អូននារី និងកុមារីដែលជាជនជាតិភាគតិចស្ថិតក្នុងគ្រួសារក្រនិងប្រកៀកក្រ ជនរងគ្រោះដោយការជួញដូរ និងទទួលរងគ្រោះដោយប្រើអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ ធ្វើចំណាកស្រុកគ្មានសុវត្ថិភាព យកប្តីជាជនបរទេសហើយត្រូវវិល ត្រឡប់មកវិញ និង ជនពិការជាដើម។  

អ្នកស្រី Đào Thị An (អ្នកទី២គិតពីស្តាំដៃ)  រួមជាមួយបងប្អូននារីដទៃទៀត ពិគ្រោះ និងវាយតម្លៃការអនុវត្ត គម្រោង ទី៨។


អ្នកស្រី Tiêu ViệT Tiên អនុប្រធានសមាគមសហព័ន្ធនារីខេត្ត បានឱ្យដឹង៖ ក្រោយរយៈពេល៣ឆ្នាំនៃការអនុវត្តគម្រោងទី៨ ក៏បង្កើតបានចំនួន៦៥ក្លឹបសម្រាប់ការផ្សព្វផ្សាយក្នុងសហគមន៍ ពង្រឹងនិងបង្កើតថ្មីបាន ១២អាសយដ្ឋានផ្តល់ទំនុកចិត្តក្នុងសហគមន៍ និង៨ក្លឹបមេដឹកនាំសម្រាប់ការផ្លាស់ប្តូរ ព្រមទាំងអនុវត្តបានចំនួន៨ឃ្លីបវីដេអូរឿងរ៉ាវ ១៤ព្រឹត្តិការណ៍ ១៨អត្ថបទចុះផ្សាយលើទំព័របណ្តាញ និងចាក់ផ្សាយតាមឧបករ បំពងសម្លេង។ និពន្ធ ទំនុកបានចំនួន ៤.៥០០ឯកសារសម្រាប់ការផ្សព្វផ្សាយ និងការសម្តែង ឈុត សាច់រឿងតាមប្រព័ន្ធសារគមនាគមន៍ស្តីពីការលុបបំបាត់ ចោលនូវសមភាពភេទ និងការកសាងបរិស្ថានរស់នៅប្រកប ដោយសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារ។ បណ្តាសកម្មភាពទាំងនេះ ក៏បាន រួមចំណែកក្នុងការអនុវត្តគោលដៅនៃការលើកកម្ពស់សិទ្ធិនិងលទ្ធភាពខាងវិស័យសេដ្ឋកិច្ចសម្រាប់បងប្អូនស្ត្រីភេទគ្រប់រូប ព្រមទាំងជំរុញសមភាពភេទ និងដោះស្រាយបញ្ហាសំខាន់ៗរបស់ស្ត្រី និងកុមារ។  

ឃុំ Nguyễn Việt Khái (ស្រុកPhú Tân) ជាភូមិភាគមួយដែលមានចំនួន៣ភូមិជួបលំបាកពិសេស។ ដូចនេះហើយ     ដើម្បីអនុ វត្តគម្រោងទី៨បានត្រឹមត្រូវតាមតម្រូវការ និង ប្រកបដោយប្រសិទ្ធភាព សមាគមន៍សហ ព័ន្ធនារីឃុំក៏បានធ្វើការផ្សព្វផ្សាយរាល់បណ្តាសកម្មភាពជាក់ស្តែង និង ពិតប្រាកដ។  

អ្នកស្រី Đào Thanh An ប្រធានសមាគមសហព័ន្ធ នារីឃុំ បានឱ្យដឹង៖ រហូតមកទល់ពេលនេះ សមាគមន៍ក៏បានបង្កើត និងយកចូលដំណើរការបានចំនួន៣ក្លឹប សម្រាប់ផ្នែកខាងសាគមនាគមន៍នៅភូមិទាំង៣ (Gò công, Gò công Đông និង Tân Quảng Tây)។ រាល់ក្លឹបនីមួយៗមានសមាជិក១០នាក់។ ជារៀងរាល់ខែ ក្លឹបក៏បានធ្វើការ ជ្រើសរើសបណ្តាប្រធានបទ និងខ្លឹមសារដែលចាំបាច់ សមស្របនៅតាមបណ្តាភូមិសម្រាប់សកម្មភាព។ ឆ្លងតាមបណ្តា យុទ្ធនាការសារគមនាគមន៍ ក៏ទាក់ទាញការយកចិត្តទុកដាក់របស់បងប្អូនប្រជាជន និងសមា ជិកនារី តំបន់ ជនជាតិភាគតិច។ ផ្តើមពីនោះ បងប្អូនក៏ក្តាប់បានយ៉ាងជាក់ច្បាស់រាល់បទប្បញ្ញត្តិ និងទទួលបានចំណេះដឹងបន្ថែមខាងសមភាពភេទ និងការការពារអំពើហិង្សា ក្នុង គ្រួសារ ទប់ស្កាត់អំពើហិង្សាទាក់ ទងខាងភេទ ទប់ស្កាត់ ការរំលោភបំពានលើកុមារ និងការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាចំពោះមុខ និងភាពលំបាករបស់បងប្អូនប្រជាជន ជំនួយកម្មាភិបាលសមាជិក និងបងប្អូននារីជន ជាតិ ភាគតិច មានឱកាសបញ្ចេញគំនិត និងក្តីបំណងប្រាថ្នារបស់រៀងខ្លួន។ ក្រៅពីនោះ សមាគមន៍សហព័ន្ធនារីឃុំថែមទាំងបានបង្កើតក្លឹបមេដឹកនាំសម្រាប់ការផ្លាស់ប្តូរនៅអនុវិទ្យាល័យ Gò Công ដោយធានានូវពាក្យសំដី និងតួ នាទីរបស់ប្អូនៗកុមារីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់សហគមន៍ដែលផ្តោតលើទម្រង់របស់ក្លឹប។ 

អ្នកឯកទេស Đặng Đình Ngọc ទីប្រឹក្សាគោលនយោបាយ និងគ្រប់គ្រងរដ្ឋ-អង្គការ ពិភពលោកប្រចាំនៅវៀតណាម ណែ នាំត្រួតពិនិត្យ និងវាយតម្លៃគម្រោងទី៨ សម្រាប់ប្រតិភូចំនួន៨២រូប ដែលតំណាងឱ្យ៦៥ភូមិ អនុសង្កាត់លើភូមិសាស្ត្រនៃតំបន់គម្រោង។ ថ្នាក់ហ្វឹកហ្វឺនអាស្រ័យដោយសមាគមន៍សហព័ន្ធនារីខេត្តបានចាត់តាំងកាលពីថ្ងៃទី៧-៨ ខែសីហា។ 


 យោងតាមប្រសាសន៍របស់អ្នកស្រី Tiêu Việt Tiên បន្ទាប់ពីអនុវត្តគម្រោងទី៨ ក៏បានលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរគំនិត និងរបៀបធ្វើ ព្រមទាំងឧបត្ថម្ភយក    ចិត្តទុកដាក់ខាងសម្ភារៈ និងស្មារតីការពារ និងថែទាំស្ត្រី និងកុមារ រួមចំ ណែកអនុវត្តគោលដៅនៃសមភាពភេទ ដោះស្រាយរាល់បញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារនៅ    ក្នុងតំបន់ជនជាតិភាគតិចដែលជួបលំបាកពិសេស។ ឧបត្ថម្ភ បង្កលក្ខណៈលើកកម្ពស់សិទ្ធិនិងលទ្ធផលខាង វិស័យ សេដ្ឋកិច្ចសម្រាប់បងប្អូននារី ព្រមទាំងយកចិត្តទុកដាក់ដល់បងប្អូននារីជនជាតិភាគតិច។

ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៥ សមាគមន៍សហព័ន្ធនារូខេត្ត នឹងបន្តអនុវត្តភារកិច្ចសំខាន់ៗតាមគម្រោងការដែលបានដាក់ចេញ អ្នកស្រី ទីវវៀតទៀង បានអះអាងបែបនេះ៕ 

 

គ្វីញអាញ
 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក