ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:31

Biển Bạch Đông ទីតាំងសម្បូរដោយបរិស្ថាននៃវប្បធម៌ជនបទ

ឃុំ Biển Bạch Đông ស្រុក Thới Bình មាន៣៤គ្រួសារជនរួមជាតិ Khmer។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តវិនិយោគរបស់គ្រប់បណ្តាគណៈផ្នែក រួមទាំងបណ្តាកម្មវិធីគម្រោងការ និងការខិតខំព្យាយាមដើម្បីឈានឡើងរបស់គ្រួសារជនរួមជាតិ Khmer។ ឃុំ Biển Bạch Đông បានចាត់ទុកជាទីតាំងគំរូដ៏ភ្លឺស្វាងស្តីពីបណ្តាទម្រង់អភិវឌ្ឍន៍ជនបទគ្រប់ជ្រុងជ្រោយ។

ផ្លូវទៅកាន់ភូមិ Khmer នៃភូមិ Quyền Thiện ឃុំ Biển Bạch Đông តែងបង្កបាននូវភាពស្រស់ស្អាតជានិច្ច។

លោក Nguyễn Văn Nguyễn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Biển Bạch Đông រីករាយឱ្យដឹង៖ ប្រៀបកាលពី ៥ ឬ ៧ឆ្នាំមុន ឃុំ Biển Bạch Đông នាពេលបច្ចុប្បន្ន មានការផ្លាស់ប្តូរទាំងស្រុង ផ្លូវថ្នល់ភ្ជាប់ពីភូមិមួយដល់ភូមិមួយ ពីឃុំមួយដល់ឃុំមួយដោយសុទ្ធតែចាក់បេតុង។ ប្រព័ន្ធធារាសាស្ត្រក៏ត្រូវបានស្តារសព្វគ្រប់ បង្កលក្ខណៈសម្រប់បងប្អូនប្រជាជនងាយស្រួលក្នុងការផលិតស្រូវ និងចិញ្ចឹមបង្គា ដាំបន្លែ ចិញ្ចឹមសត្វ។ល។ ដើម្បីលើកកម្ពស់គុណភាពរស់នៅ។ មានគ្រួសារខ្មែរជាច្រើនត្រូវបានរដ្ឋជំនួយឧបត្ថម្ភបុលប្រាក់ធ្វើជាដើមទុនសម្រាប់អភិវឌ្ឍន៍ផលិត បង្កើតការងារធ្វើ ផ្តើមពីនោះ ឃុំក៏លុបបំបាត់គ្រួសារក្រីក្រទាំងស្រុងក្នុងជនរួមជាតិ Khmer។ 

ក្រៅពីទម្រង់ចិញ្ចឹមបង្គា-ក្តាម បង Danh Sinh (ខាងស្តាំ) ថែមទាំងមានដាំបន្លែ ដើម្បីបង្កើនប្រាក់ចំ ណូលទៀតផង។

លោក Danh Sinh  នៅភូមិ Quyền Thiện ជាកសិករដែលមានគំនិតខិតខំរកស៊ីដើម្បីឈានឡើង បានឱ្យដឹង៖ ពីមុនខ្ញុមប្រកបមុខរបររកស៊ីបរាជ័យ ដីស្រែក៏ត្រូវបញ្ចាំអស់ដើម្បីយកប្រាក់សងបំណុលគេ គ្មានដើមទុនផលិត។ ដោយបានធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ ព្រមទាំងធនាគារគោល នយោបាយសង្គមឱ្យបុល របររកស៊ីរបស់ខ្ញុំត្រូវបរាជ័យ ខ្ញុំត្រូវបញ្ចាំដីដើម្បី សងបំណុល ហើយក៏ខ្វះដើមទុនសម្រាប់ពង្រីកទម្រង់ចិញ្ចឹមសត្វ ដាំដំណាំ និងផលិត គ្រួសារខ្ញុំក៏មានជីវភាពនឹងនរប្រសើរជាងមុន ព្រមទាំងសងអស់បំណុល និង លោះដីយកមកវិញទៀតផង។ បន្ទាប់ពីនោះ រួមជាមួយការ ឧបត្ថម្ភរបស់រដ្ឋ ជាមួយទឹកប្រាក់ដែលគ្រួសារសន្សំបានរយៈកាលច្រើនឆ្នាំកន្លងមកខ្ញុំក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាត រស់នៅប្រកបដោយ ភាពសុខសាន្ត។

មិនធ្វើឱ្យខកបំណងសម្រាប់ការយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភរបស់បក្ស និង រដ្ឋ លោក Trần Văn Hùng បានប្តេជ្ញាចិត្តខិតខំព្យាយាមរកស៊ី និងប្រឹងអស់ ពីលទ្ធភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។  

គ្រួសារលោក Trần Văn Hùng នៅភូមិ Hữu Thời ក៏ជាគ្រួសារឧស្សាហ៍ព្យាយាម មិនខុសពីលោក Danh Sinh ដែរដែលបានរួចចាកក្រ ឈានឡើងជីវភាពធូរធា។ បច្ចុប្បន្ន ឃុំមាន២០គ្រួសារជាជនជាតិដែលសន្សំដើមទុនបានចាប់ពី៥០-១០០លាន ដុងក្នុងមួយឆ្នាំ។ ដោយមានការផ្លាស់ប្តូរបែបនេះ ក្រៅពីទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋ ការតាំងចិត្តដើម្បីទទួលភាព ជោគជ័យ គឺអាស្រ័យលើអ្នកដែលឧស្សាហ៍ព្យាយាម ចេះប្រឹតសំចៃ សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងការរស់នៅ មាមីងបងប្អូនតែងចេះជួយចែករំលែក គ្នាអំពីបទពិសោធ ព្រមទាំងជួយគ្នាដើម្បីឈានឡើងរួចចាកក្រ រួមគ្នាខិតខំឈានឡើង។ អាស្រ័យហេតុនេះហើយ គ្រោះសង្គមក៏មិនសូវកើតមានដូច កាលពីមុននោះដែរ សន្តិសុខសង្គមក៏បានលំនឹងល្អ។ ឃុំត្រូវបានទទួលកិត្តិ នាមជាឃុំវប្បធម៌ទៀតផង លោក Nguyễn Văn Nguyễn រំភើបឱ្យដឹងដូច្នេះ។

មោទនភាពចំពោះលទ្ធផលដែលសម្រេចបាន មាមីងបងប្អូន Khmer ទាំងឡាយនៅឃុំ Biển Bạch Đông នឹងបន្តឈានឡើងកសាងជីវភាពនិងភូមិស្រុកមួយថ្ងៃកាន់តែសម្បូររុងរឿង និងស៊ីវិល័យ៕

 

 ឡឹមឌឿន
 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក