ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:32

ជនជាតិ Hoa នៅសង្កាត់២ សកម្មចូលរួមការងារសុខមាលភាពសង្គម

ក្រុង Cà Mau មានបងប្អូនជនជាតិ Hoa រស់នៅយ៉ាងច្រើនកុះករ ដោយមានជិត១.៦០០ គ្រួសារ ក្នុងនោះប្រមូលផ្តុំភាគច្រើននៅសង្កាត់២ ដោយមានទាំងអស់ចំនួន៤០៣គ្រួសារ។ ដូច្នេះហើយ ទូទាំងភូមិសាស្ត្រសង្កាត់សរុបទាំងអស់មានប្រមាណ៥០០មូលដ្ឋានអាជីវកម្មតូចធំរបស់បងប្អូនជនជាតិ Hoa។ ភាគច្រើនអ្នករាល់គ្នាសុទ្ធតែមានជីវភាពធូរធារល្អ ផ្តើមពីនោះ ក៏រួមចំណែកយ៉ាងសកម្មជាមួយរដ្ឋអំណាចសង្កាត់២ក្នុងការលុបបំបាត់ក្រទាំងស្រុងរបស់សង្កាត់កាលពីឆ្នាំ២០២១ស្តីពីការងារសុខមាលភាពសង្គម។

លោក Thái Quang Minh (ទី២គិតពីស្តាំ) រួមជាមួយក្រុមប្រឹក្សាភិបាលនៃវិហារបុរាណ Hải Nam ជូនអង្ករដល់បងប្អូនប្រជាជនជួបលំបាកលើភូមិសាស្ត្រក្រុង Cà Mau នាឱកាសថ្ងៃពេញបូណ៌មី ខែអាសាឍកន្លងហើយ។

ក្នុងឱកាសថ្ងៃពេញបូណ៌មី ខែពិសាខ កន្លងហើយ នៅវិហារបុរាណ Hải Nam (វិថី Lý Văn Lâm សង្កាត់១ ក្រុង Cà Mau) សមូហភាពនៃសមាគមវិហារបុរាណក៏បានជូនអំណាយជាអង្ករជាង២តោនសម្រាប់មាមីងបងប្អូនក្រលំបាកលើភូមិសាស្ត្រសង្កាត់ ព្រមទាំងក្រុមផ្ទះបាយសប្បុរសធម៌លើភូមិសាស្ត្រខេត្ត។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់អង្គភាព ដោយមិនទាន់និយាយពីការផ្គត់ផ្គង់ជំនួយសម្ភារៈចាំបាច់ក្នុងឱកាសបន្ទាន់ និងកើតឡើងផ្សេងទៀតផង។ ចំពោះលទ្ធផលនេះ ក៏មានការរួមចំណែកយ៉ាងធំធេងរបស់លោក Thái Quang Minh ក្រុមប្រឹក្សាភិបាលនៃវិហារបុរាណ Hải Nam ផងដែរ លោកជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចរបស់សង្កាត់២ទៀតផង។

លោក Dương Văn An សមាជិកនៃសមាគមជនជាតិ Hoa គឺជាគ្រួសារអាជីវកម្មដ៏ឆ្នើមមួយដែលបានរួមចំណែកយ៉ាងធំទាំងស្មារតី និងសម្ភារៈសម្រាប់ការងារសុខមាលភាពសង្គមនៅភូមិភាគ។

 លោក Minh មានប្រសាសន៍៖ “លើភូមិសាស្ត្រសង្កាត់១ និងសង្កាត់២ មានបងប្អូនជនរួមជាតិ Hoa រស់នៅកុះករ ដែលភាពច្រើនជាអ្នករកស៊ីជួញដូរ។ ផ្តើមពីនោះ មាមីងបងប្អូនថែមទាំងចេះជួយចែករំលែកចំពោះគ្រួសារក្រីក្រ គ្រួសារជួបលំបាក ដូច្នេះហើយ ការងារឃោសនាផ្សព្វផ្សាយអំពីសប្បុរសធម៌ក៏មានភាពងាយស្រួលណាស់ដែរ”។

សង្កាត់២ មានជាង៥០០អាជីវកម្ម និងទីតាំងលក់ដូរកំប៊ិចកំប៉ុករបស់បងប្អូនជនជាតិ Hoa។

ដូចគ្នានេះដែរ លោក Dương Văn An កើតឆ្នាំ១៩៤០ ជាសមាជិកនៃសមាគមជនជាតិ Hoa ជាគ្រួសារអាជីវកម្ម Tòng An មានទីតាំងស្ថិតនៅវិថី Lê Lợi សង្កាត់២ ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារឆ្នើមទាំងឡាយលើភូមិសាស្ត្រ។ លោក An បានចែករំលែកថា៖ “ខ្ញុំកើតនិងធំដឹងក្តីក្នុងគ្រួសារក្រីក្រ មានបងប្អូន៥នាក់ នៅសង្កាត់៤ ក្រុង Cà Mau។ ក្នុងនាមខ្ញុំជាបងច្បង កាលនៅក្មេង ខ្ញុំក៏មានគំនិត្តចេះផ្តួចផ្តើមដោយខ្លួនឯងតាំងពីដំបូងម្លេ៉ះ ធ្វើការស៊ីឈ្នួលជាច្រើនមុខរបរដើម្បី ជួយឪពុកម្តាយចិញ្ចឹមប្អូនៗ។ នឹកឃើញកាលប្រទេសជាតិទើបតែបានរំដោះរួច ខ្ញុំរៀបការចេញរស់នៅដោយឡែក ហើយមានដើមទុនបន្តិបន្តួចសម្រាប់បើកមូលដ្ឋានលក់ដូរខាងដែក បំប៉ុងទឹក ឧបករកសិម្មសម្រាប់បម្រើក្នុងការផលិតក៏ បានដំណើរការរហូតមកទល់សព្វថ្ងៃ។ ផ្តើមពីនោះ គិតគូរឱ្យកូនសិក្សារៀនសូត្រ សព្វថ្ងៃកូនទាំង៤នាក់របស់ខ្ញុំសុទ្ធតែមានជីវភាពលំនឹងរៀងៗខ្លួន ក្នុងនោះមាន៣នាក់កំពុងធ្វើការនៅធនាគារ ចំណែកកូនស្រីច្បងវិញ បន្តមុខរបររបស់ខ្ញុំនាពេលបច្ចុប្បន្ននេះឯង។ ដោយឡែកសម្រាប់ខ្ញុំផ្ទាល់ ស្ថិតលើកម្លាំងដែលអាចទៅរួច ជារៀងរាល់ឆ្នាំខ្ញុំតែងចលនាអង្ករសម្រាប់ចែកជូនគ្រួសារក្រីក្រ សមាគជនជាតិ Hoa ជាអ្នកទទួលបន្ទុកខាងចុះទៅតាមតំបន់ដើម្បីជូនអង្ករដល់មាមីង បងប្អូនគ្រួសារក្រ និងបណ្តាទីតាំងដែលមានតម្រូវការជំនួយឧបត្ថម្ភ”។

លោក Lê Thanh Toàn (ខាងស្តាំបង្អស់) ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់២ និងលោក Nguyễn Văn Thống (ខាងឆ្វេងបង្អស់) អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់២ ជូនអំណោយដល់គ្រួសារជួបលំបាកលើភូមិសាស្ត្រក្នុងឱកាសបុណ្យ Vu Lan ឆ្នាំ២០២៤។

លោក Lê Thanh Tuấn អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់២ បានឲ្យដឹង៖ គ្រួសារ Hoa ដែលរស់នៅលើភូមិសាស្ត្រសង្កាត់២ភាគច្រើនជាអ្នកប្រកបអាជីវកម្មជួញដូរ ហើយតែងមានស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកដើម្បីឈានឡើងក្នុងជីវភាព។ ផ្តើមពីនោះ មានច្រើនគ្រួសារបានឈានឡើងជីវភាពធូរធារ ព្រមទាំងសកម្មរួមចំណែកដើម្បីកិច្ចការងារសុខមាលភាពសង្គមលើភូមិសាស្ត្រ។ ជារៀងរាល់ឆ្នាំ សមាគមជនជាតិ Hoa បានរួមចំណែកយ៉ាងធំក្នុងរាល់សកម្មភាពសុខមាលភាពសង្គមដោយសរុបទឹកប្រាក់ប្រមាណ៤០០លានដុង៕

 

ឡងភឿង

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក