ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:35

សារនៃក្តីស្រលាញ់

កន្លងជិត១០ឆ្នាំនៃការបង្កើត ចំនួន២០លើកដែលបានចាត់តាំងកម្មវិធី មានប្រមាណ៥ពាន់អង្គភាពដែលបានបរិច្ចាគតំណក់ឈាមសម្រាប់ធនាគារលោហិតស្រស់ នោះហើយគឺជាចំនួនលេខដែលកត់ត្រាសកម្មភាពដ៏មានអត្ថន័យ និងមនុស្សធម៌របស់ក្លឹបបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ Bình Dương សាខា Cà Mau។

គោលបំណងដែលសម្ព័ន្ធយុវជនកុម្មុយនិស្ត Hồ Chí Minh សាខាបង្កើតក្លឹបនេះ គឺដើម្បីបង្កើតអាស័យដ្ឋានសម្រាប់សិស្សនិស្សិត និងបុគ្គលិកសាលាបានចែករំលែកជាមួយសហគមន៍តាមរយៈសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។  

ដំណើររយៈពេល១០ឆ្នាំរបស់ក្លឹបបរិច្ចាកឈាមដោយស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ Bình Dương សាខា Cà Mau គឺការខិតខំប្រឹងប្រែងដ៏គួរឱ្យគោរព។

ផ្តើមពីក្លឹបតូចដំបូង សកម្មភាពនេះក៏បានរីករាលដាលពេញសហគមន៍។ បណ្តាកម្មាភិបាលគ្រប់ស្ថាប័ន គ្រប់គណៈផ្នែក និងអាជីវកម្មបានស្គាល់ក្លឹប ព្រមទាំងរួមដំណើរការស្ទើរតែគ្រប់កម្មវិធីទាំងអស់ដែលក្លឹបផ្តើមចលនា។

បងស្រី Ngô Mai Lý លេខាសម្ព័ន្ធយុវជននៃសាខាសាកលវិទ្យាល័យ Bình Dương នៅ Cà Mau រីករាយឱ្យដឹង៖ “ដំណើរការក្នុងរយៈកាល១០ឆ្នាំកន្លងមកនេះពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់ក្លឹបបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ក្រៅពីការចូលរួមយ់ាងសកម្មរបស់សិស្សនិស្សិត បុគ្គលិក និងកម្មាភិបាលគណៈនាយកសាលា គឺការចូលរួមដោយស្ម័គ្រចិត្តរបស់កម្មាភិបាល អង្គភាព ស្ថាប័នគ្រប់គណៈផ្នែក និងអាជីកម្មដែលគួរឱ្យស្ងើចសរសើរខ្លាំងណាស់។ នេះជាកម្លាំងចិត្តសម្រាប់យើងខ្ញុំខិតខំតស៊ូចាត់តាំងរាល់បណ្តាសកម្មភាពចលនាបងប្អូនប្រជាជនជាទូទៅដើម្បីចូលរួមបរិច្ចាគឈាមយ៉ាងមានប្រសិទ្ធភាព”។

ការសាមគ្គីគឺជាកម្លាំងនៃរយៈពេល១០ឆ្នាំកន្លងដែលគណៈអធិការ និងសមាជិកក្លឹបបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សាខាសាលាធ្វើបាន។ 

“ចូលរួមបរិច្ចាគឈាមនៅក្លឹបបរិច្ចាគឈាំដោយស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យ Bình Dương សាខា Cà Mau ខ្ញុំ​មាន​អារម្មណ៍​ទទួលយកបាននូវសកម្មភាព​ជំនាញ វិទ្យាសាស្ត្រ និង​ប្រសិទ្ធភាព​របស់​ក្លឹប” បង Đoàn Võ Hữu Nghĩa អ្នកដែលមានជាង២០លើកបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចែករំលែក។

ដែលធ្លាប់ជាអតីតនិស្សិត ពេលនេះមានការងារធ្វើនឹងនរ ប្តីប្រពន្ធវ័យក្មេងគឺ Ngô Thị Thảo Nghi និង Phạm An Bình ក៏មាន៣០លើកដែរហើយដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ 

រីកសុះសាយ  ឋិតថេរ និងបញ្ជាក់នូវប្រសិទ្ធភាព គឺជាអ្វីដែលរយៈកាល១០ឆ្នាំកន្លង បណ្តាសមាជិកនៃក្លឹបបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យ Bình Dương សាខា Cà Mau អាចធ្វើបាន។ ទទួលបានភាពជោគជ័យនោះ គឺជាការជំហរមុខរបស់គណៈនាយកសាខាសាលា និងការរួមរួមសាមគ្គីរបស់រាល់សមាជិកគ្រប់រូប និងគណៈអធិការសាលា ក៏ដូចជាអ្នកស្ម័គ្រចិត្តទាំងក្នុង និងក្រៅសាលាផងដែរ។ សង្ឃឹមថាបណ្តាឆ្នាំបន្តទៀត នេះនឹងជាអាសយដ្ឋានដ៏មានប្រសិទ្ធភាព និងនិរន្តរភាពថែមទៀត ដើម្បីការចាត់តាំង ទទួលយក និងផ្តល់ដំណក់ឈាមដ៏មានអត្ថន័យ។ 

អ្នកយកព័ត៌មានកាសែត Cà Mau បានកត់ត្រានូវបណ្តារូបភាពនៃគណៈអធិការក្លឹបចូលរួមអណរប្រវេណីរៀបតុបតែងរូបភាពទង់ជាតិព័ណ៌ក្រហមផ្កាយលឿងដោយក្រដាស់បញ្ជាក់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សមាជិកក្លឹប៕

 

ភូហ៊ឺវ

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក