ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:35

បង្កលក្ខណៈដើម្បីបន្តរក្សាថ្នាក់បង្រៀនអក្សរ Khmer

ក្នុងឱកាសវិស្សមកាលកន្លងហើយ នៅតាមឃុំទាំង៣ ដែលជាឃុំមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះកររបស់ស្រុក Trần Văn Thời ក៏បានចាត់តាំងបើកថ្នាក់បង្រៀនអក្សរ Khmer ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

មិន​ត្រឹម​​គិតគូរ​ដល់​ជីវភាព​សេដ្ឋកិច្ច និង​សន្តិសុខ​សង្គម​ប៉ុណ្ណោះ​ទេ ស្រុក Trần Văn Thời ថែមទាំង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់រំ​ដល់​កូន​ក្មួយជនរួមជាតិ Khmer។ ស្រុកបានអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយលើកលែង និងកាត់បន្ថយថ្លៃសិក្សានៅគ្រប់កម្រិតនៃការអប់រំវិទ្យាល័យ គោលនយោបាយជម្រើសសិស្ស បម្រុងចូលមហាវិទ្យាល័យ។ ពិសេសអនុវត្តគោលនយោបាយឧបត្ថម្ភដ៏ពិសេសរបស់ខេត្ត ស្តីពីការបង្រៀនអក្សរជូនជនរួមជាតិភាគតិច។ តំណាក់កាល ២០១៩-២០២៤ ស្រុក​បើកបាន៤៣ថ្នាក់ ដោយ​មានកូនក្មួយជនរួមជាតិ Khmer ប្រមាណជាង៧៥០នាក់​ចូលរួមសិក្សា។

ពិធីបិទវគ្គថ្នាក់បង្រៀនអក្សរ Khmer នៅស្រុក Trần Văn Thời ប្រព្រឹត្តិឡើងយ៉ាងអធឹកអធម។

ក្នុងឱកាសវិស្សមកាល២ខែកន្លងហើយ នៅឃុំទាំង៣ រួមមាន៖ Khánh Hưng និង Khánh Bình Tây បានចាត់តាំងចំនួន ៩ទីតាំងបង្រៀនអក្សរ Khmer ដោយមានទាំងអស់១៣ថ្នាក់ និងគ្រូបង្រៀនចំនួន១២រូប សរុបប្អូនៗចុះឈ្មោះចូលរៀនទាំងអស់ចំនួន២០១នាក់។

ប្អូន Nguyễn Như Ý នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ឱ្យដឹង៖ មកទល់ពេលនេះ ប្អូនក៏ចេះអាន និងចេះសរសេរភាសា Khmer ផងដែរ។ ពីមុន ប្អូនគ្រាន់តែនិយាយភាសា Khmer សម្រាប់ការទំនាក់ទំនងក្នុងគ្រួសារ មានយាយតាជាដើម។ ឥឡូវចេះអក្សរ ប្អូនអាចអានបានសៀវភៅខ្មែរនៅក្នុងវត្ត។ ប្អូនសប្បាយរីករាយខ្លាំងណាស់ ហើយក៏មានចិត្តចង់រៀនបន្តទៀតដែរក្នុងឱកាសវិស្សមកាលក្រោយៗនេះ។

ប្អូនៗសិស្សានុសិស្សរីករាយដោយខ្លួនបានចេះអាន និងចេះសរសេរអក្សរ Khmer បន្ទាប់ពីរៀនបានរយៈពេល២ខែ។

ថ្វីត្បិត ការបង្រៀនអក្សរ Khmer មានការជួបលំបាកមួយចំនួន។ លោក Diệp Huỳnh My ជាគ្រូបង្រៀនអក្សរ Khmer អស់រយៈកាល១០ឆ្នាំនៅឃុំ Khánh Hưng ឱ្យដឹង៖ មាទីតាំងមួយចំនួនត្រូវខ្ចីកន្លែងសម្រាប់បង្រៀន ហើយក៏មានតាំង តុមិនគ្រប់គ្រាន់សម្រាប់ក្នុងការរៀននោះដែរ។ ក្រៅពីនោះ ការឧបត្ថម្ភទឹកប្រាក់សម្រាប់គ្រូបង្រៀនក៏តិចតួចស្តួចស្តើង ហើយមានគ្រូបង្រៀនខ្លះត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីផ្គត់ផ្គង់ក្នុងការបង្រៀនរៀងរាល់សបា្តហ៏។

ថ្នាក់បង្រៀនអក្សរ Khmer សម្រាប់ប្អូនៗនៅឃុំ Khánh Hưng បង្ហាត់ដោយលោកគ្រូ Diệp Huỳnh Mi។

គ្រប់បណ្តាឃុំ និងភូមិដែលមានបើកថ្នាក់បង្រៀនអក្សរ Khmer ក៏បានស្នើដល់គណៈជនជាតិខេត្ត និងគណៈកម្មាធិការប្រជាជនស្រុក Trần Văn Thời ដើម្បីធ្វើការស្ងើចសរសើរគ្រូបង្រៀនទាំងឡាយដែលមានស្នាដៃក្នុងការបង្ហាត់ក្នុងឱកាស បិទវគ្គសិក្សារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត ក៏គួរមានទម្រង់ដោះដូរ រៀនសូត្របទពិសោធរវាងភូមិភាគសម្រាប់ក្នុងការបង្រៀនអក្សរ Khmer។ ស្របឱកាសនោះដែរ ក៏មានការជំនួយឧបត្ថម្ភទឹកប្រាក់សម្រាប់ទិញសម្ភរៈតាំងតុរៀន ផ្តើមពីនោះ អភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនរួមជាតិ Khmer។

គណៈជនជាតិខេត្ត និងគណៈកម្មាធិការប្រជាជនស្រុក Trần Văn Thời បានកត់សម្គាល់រាល់បញ្ហាលំបាកសម្រាប់បណ្តាទីតាំងបង្រៀនអក្សរ Khmer នេះដែរ។ លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត ឱ្យដឹង៖ បណ្តាថ្នាក់បង្រៀនអក្សរ Khmer ក៏បានបន្តរក្សាការបង្ហាត់បានយ៉ាងល្អ។ ជារៀងរាល់ឆ្នាំ យើងខ្ញុំរៀបចំចាត់ចែងថវិកាសម្រាប់ជំនួយឧបត្ថម្ភក្នុងការបង្រៀនអក្សរ Khmer។ ពិសេស ក្នុង​​​​​​ឱកាសវិស្សមកាល ប្អូនៗក៏បានឆ្លៀតឱកាសដើម្បីនាំគ្នាទៅរៀនអក្សរ Khmer។ គ្រូអាចារ្យ ព្រមទាំងព្រះសង្ឃទាំងឡាយដែលជាគ្រូបង្រៀនក៏អស់ពីចិត្តក្នុងការបង្ហាត់បង្រៀនអក្សរជាតិខ្លួនផង ដែរ ក្នុងឆ្នាំ២០២៤ គណៈជនជាតិខេត្តក៏បានធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្តឧបត្ថម្ភថវិកា លើកទឹកចិត្តកូនក្មួយជនរួមជាតិ Khmer ក្នុងការអភិរក្សនូវភាសា និងអក្សរសាស្ត្រ Khmer ទៀតផង៕

 

 Lam Khánh

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក