ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:42

ភូមិស្រុកឈានចូលរដូវប្រមូលផលស្រូវវស្សា

ប៉ុន្មានថ្ងៃនេះ កសិករតំបន់ជនជាតិ Khmer​ កំពុងប្រញាប់ប្រញាល់ប្រមូលផលស្រូវរដូវវស្សា។ ភាពរីករាយនៃការប្រ មូលផលគឺអាចមើលឃើញយ៉ាងច្បាស់ដែលបង្ហាញលើទឹកមុខរបស់មាមីងបងប្អូនប្រជាកសិករគ្រប់រូប។

នាំយកនូវមា៉ស៊ីនគោយន្តសម្រាប់ការប្រមូលផលស្រូវនៅឃុំ Tân Lộc ស្រុក Thới Bình។

រដូវប្រមូលផលស្រូវនៅតាមតំបន់ភូមិស្រុក Khmer ប្រៀបបានដូចរដូវដែលពោរពេញដោយភាពរុងរឿង។ នៅលើវាលស្រែស្រូវទុំលឿងដ៏ធំល្វឹងល្វើយ ប្រជាកសិករទាំងឡាយសប្បាយអឹងកង និងរួមគ្នាឆ្លៀតយកអាកាសធាតុអំណោយផល ដើម្បីពន្លឿននៃការប្រមូលផលស្រូវ។

អា្រសយ័ប្រពលវប្បកម្មបានល្អ ទិន្នផលស្រូវសម្រេចចាប់ពី៦-៧តោន/ហិកតា។

ឆ្នាំនេះស្រូវបានផល បណ្តាផ្ទៃដីមួយចំនួនដែលប្រពលវប្បកម្មស្រូវ និងមានទិន្នផលខ្ពស់ សម្រេចចាប់ពី៦-៧តោន/ហិកតាកន្លែងខ្លះកើនដល់៨តោន/ហិកតា តម្លៃស្រូវដែលត្រូវបានឈ្មួញទិញគឺ៧.៩០០-៨.២០០ដុង/គីឡូក្រាម។

ស្រូវដែលទើបច្រូតរួចក៏មានឈ្មួញមកទិញដល់ទីកន្លែង។

លោក Hữu The នៅឃុំ Tân Lộc ស្រុក Thới Bìnhរីករាយប្រាប់ថា៖ "ឆ្នាំនេះ ដោយទទួលបានការណែនាំ និងជំនួយខាងបច្ចេកទេសពីកម្មាភិបាលទទួលបន្ទុកការងារខាងវិស័យកសិកម្មរបស់ឃុំតាំងពីការត្រាំគ្រាប់ពូជរហូតដល់បាញ់ថ្នាំសម្លាប់សត្វល្អិត បូករួមទាំងអាកាសធាតុអំណោយផលផងនោះ ក៏ធ្វើឲ្យទិន្នផលស្រូវសម្រេបបរិមាណផលខ្ពស់ផងដែរ"។

លោក Hữu The (អ្នកពាក់មួកសុវត្ថិភាព) ជញ្ជូនស្រូវតាមទូកដើម្បីជៀសវាងកុំឱ្យស្រូវត្រូវទទឹកសើម។

ភាពជោគជ័យសម្រាប់រដូវស្រូវឆ្នាំនេះ កាន់តែបង្កើតនូវទំនុកចិត្ត និងកម្លាំងចិត្តសម្រាប់បងប្អូនប្រជាកសិករពោរពេញដោយក្តីរំភើបរីករាយ និងត្រៀមខ្លួនជាបន្ទាន់សម្រាប់ឱ្យរដូវស្រូវប្រាំងបន្តទៀត។ ទន្ទឹមនឹងការប្រមូលផលស្រូវរដូវវស្សាផ្នែកខាងកសិ កម្មខេត្តបានបង្កើនការណែនាំ់គ្រប់បណ្តាភ្នាក់ងារមុខងារ ដើម្បីត្រៀមជី ពូជស្រូវ ហើយគ្រប់បណ្តាភូមិភាគក៏កំពុងជីកស្តារប្រឡាយទឹក បូមប្រឡាយ ដើម្បីធានាបានល្អសម្រាប់រដូវស្រូវប្រាំង៕

 

Lâm Đươl

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក