ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:36

Khánh Hưng: បង្កើនទំនុកចិត្តសម្រាប់ជីវភាពថ្មី

Khánh Hưng ជាឃុំមួយនៃតំបន់ទឹកសាបរបស់ស្រុក Trần Văn Thời។ ទូទាំងឃុំមានទាំងអស់ ១៥ភូមិ ដោយមានចំនួន៤.៣៣៩គ្រួសារ និង ចំនួនប្រជាជន១៨.០៨១នាក់ ក្នុងនោះមានគ្រួសារជនជាតិ ភាគតិចចំនួន៤១៦គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងរដ្ឋអំណាចភូមិភាគតែងខិតខំយកចិត្តទុកដាក់បានយ៉ាងល្អចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាជននិយាយរួម ជនជាតិភាគតិចនិយាយដោយឡែក។

ជាមួយការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមទាំងខេត្ត និងស្រុក ព្រមទាំងការដឹកនាំយ៉ាងពិសេសរបស់គណៈ​កម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជនឃុំ Khánh Hưng ក៏បានអនុវត្តល្អរាល់បណ្តាវិធានការ និងគោលនយោបាយយកចិត្តទុកដាក់ដល់ស្មារតីសម្ភារៈជូនជនរួមជាតិភាគតិច។

ជាមួយការគិតគូរដល់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិភាគតិច កម្មាភិបាលនិងប្រជាជនឃុំខាញហឹងក៏ត្រូវបានរដ្មន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ជូនប័ណ្ណសរសើរក្នុងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី ៤ ឆ្នាំ២០២៤។ រូបថត៖ លោក Nguyễn Trường Giang ខាងឆ្វេង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ តំណាងទទួលប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ។

លោក Nguyễn Trường Giang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Hưng ឱ្យដឹង៖ "នាពេលថ្មីៗនេះ ឃុំបានជំរុញការឃោសនាផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីការងារជនជាតិ កម្មវិធីគម្រោងការ និងគោលនយោបាយជនជាតិ គៀរគរប្រជាជនអនុ វត្តគោលការណ៍ណែនាំរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ។ ផ្តើមពីនោះ មាមីងបងប្អូនក៏មានការផ្លាស់ប្តូរគ្រប់វិស័យ លើកកម្ពស់ចំណេះដឹងនិងស្មារតីប្រុងប្រយ័ត្នក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនប្រភពប្រាក់ចំណូល ស្តារជីវភាពរស់នៅ"។

ឃុំ Khánh Hưng តែងបង្កលក្ខណៈដើម្បីបងប្អូនប្រជាជនបានចូលកៀកប្រភពទុនអភិវឌ្ឍន៍ផលិត។ ពង្រីកសក្តារនុពលរបស់ភូមិភាគ ផ្លាស់ប្តូរប្រភេទពូជឈើដាំ សត្វចិញ្ចឹមឱ្យមានការសមស្រប។ សកម្មក្នុងការប្រមូលផ្តុំធនធានវិនិយោគក សាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ធ្វើពិពិធកម្មមួយចំនួនដងផ្លូវគមនាគមជនបទ ឧបត្ថម្ភស្តីពីលំនៅឋាន ដីធារសម្រាប់ស្នាក់នៅ ដើមទុនអភិវឌ្ឍន៍៍ផលិត។

ក្រៅពីការឆ្លៀតយកនូវសក្តានុពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឃុំ គឺផលិតកសិកម្ម ដាំដំណាំ ឃុំ Khánh Hưng​ តែងម្ចាស់ការក្នុងការស្វែងយល់ពីតម្រូវការខាងរៀនរបររបស់ពលកករទាំងឡាយ ផ្តើមពីនោះ ក៏បើកបណ្តាថ្នាក់បណ្តុះបណ្តាលមុខ របរ ដោះស្រាយការងារធ្វើជូនពលករ។ ឃុំក៏បានកៀរគរអនុវត្តយ៉ាងសព្វគ្រប់ និងទាន់សភាពការរាល់បណ្តាគោលន យោបាយ របបផ្សេងៗសម្រាប់គ្រួសារគោលនយោបាយ និងអ្នកមានសគុណ ព្រមទាំងគ្រួសារក្រីក្រមានជីវភាពជួបលំបាកពិ សេសល តាមការកំណត់ដើម្បីធានាសុខមាលភាពសង្គម។

ក្រៅពីការយកចិត្តទុកដាក់ខាងជីវភាពសម្ភារៈ ការអភិរក្សនិងពង្រីកនូវភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិ Khmer ក៏ត្រូវបានឃុំ Khánh Hưng អនុវត្តយ៉ាងល្អណាស់ដែរ។

លោក Nguyễn Trường Giang បានឱ្យដឹងបន្ថែមទៀតថា៖ "ជាទូទៅ ជីវភាពរស់នៅ ក៏ដូចជាលក្ខណៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជនជាតិភាគតិចក្នុងប៉ុន្មានឆ្នាំកន្លងមានការអភិវឌ្ឍន៍ច្រើន កាត់បន្ថយការលំបាកជាសន្សឹមៗ និងឈានឡើងរួចចាកក្រទៀតផង។ ប្រសិនបើនៅចុងឆ្នាំ២០២០ មានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន៥១ គ្រួសារ និងគ្រួសារក្បែរបន្ទាត់ក្រ៣៤គ្រួសារផងនោះ គឺសព្វថ្ងៃនៅត្រឹម២៣គ្រួសារក្រ និង២២​គ្រួ​សារ​ក្បែរបន្ទាត់ក្រប៉ុណ្ណោះ។ រាល់បណ្តាសកម្មភាពវប្បធម៌ ទំនៀមទម្លាប់ ប្រ ពៃណីក៏ត្រូវបានថែរក្សា និងអភិរក្ស"។

ដោយសារការអនុវត្តស្របគ្នានៃគោលនយោបាយ និងដំណោះស្រាយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់បងប្អូនប្រ ជាជនឃុំ Khánh Hưng ត្រូវបានកែលម្អការការពារជាតិ និងសន្តិសុខប្រទេសជាតិក៏ត្រូវបានរក្សាលំនឹង ហើយលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានក៏ត្រូវបានលើកកម្ពស់ឥតឈប់ ឈរ ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋអំណាចមួយថ្ងៃកាន់តែស្អាតស្អំ និងរឹងមាំ។ ការ យកចិត្តទុកដាក់ឧបត្ថម្ភរបស់គ្រប់បណ្តាគណៈផ្នែកភូមិភាគ ក៏បានពង្រឹងទំនុកចិត្តរបស់បងប្អូនជនរួមជាតិក្នុងការដឹកនាំរបស់បក្ស និងរដ្ឋ រួមចំណែកបង្កើនកម្លាំងមហាសាមគ្គីទូទាំងជនជាតិ រួមកម្លាំងកសាងប្រទេសជាតិមាតុភូមិ៕

 

Quỳnh Anh

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក