ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:44

ជំនួយស្រី្ត និងកុមារ ចូលជិតសេវាសុខាភិបាលទំនើប

រយៈពេលកន្លង ការថែទាំសុខភាពសម្រាប់ម្តាយ និងកុមារនៅតំបន់ជនជាតិភាគតិច ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងជាក់ស្តែងផហដែរអំពីបណ្តាគណៈផ្នែកគ្រប់លំដាប់ថា្នក់។ ផ្តើម ពីនោះក៏បានជួយឱ្យអ្នកម្តាយ និងកុមារមានលទ្ធភាពទទួលបានសេវាខាងថែទាំសុខភាពទំនើប រួមចំណែកដល់ការកែលម្អកម្ពស់ និងកម្លាំងរាងកាយរបស់កុមារទៀតផង។ តួយ៉ាងដូចនៅឃុំ Khánh Hoà ស្រុក U Minh ដែលជាភូមិភាគមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករផងដែរ។

ឃុំ Khánh Hoà មាន៣ភូមិដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ភូមិលេខ៦ លេខ៥ និងភូមិលេខ៨។ វេជ្ជបណ្ឌិត Đặng Khắc Ghi អនុប្រធាននៃតំនាក់សុខា ភិបាលឃុំ បានឱ្យដឹង៖ "ដើម្បីខិតកាន់តែជិតជាមួយស្ត្រី និងកុមារតំបន់ជន ជាតិ ភាគតិចចំពោះការងារទំនាក់ទំនង។ តំណាក់សុខាភិបាលបានសហការជាមួយគ្រប់បណ្តាសមាគម គណៈផ្នែកដើម្បីធ្វើការជម្រើសអ្នកមានប្រជប្រិយទូទាំងភូមិដើម្បីបង្កើតក្លឹបសុខាភិបាលសហគម ផ្តើមពីនោះបង្កើតខ្សែរយៈទំនាក់ទំ នង សម្រាប់ខាងការងារផ្សព្វផ្សាយ ឃោសនាចលនាបងប្អូនស្រ្តីពីសកម្មភាពថែទាំសុខមាលភាព និងចិញ្ចឹមទូន្មានកុ មារ។ ជាក់ស្តែង សម្រាប់អ្នកម្តាយដែលកំពុងបំបៅកូនដោយទឹកដោះម្តាយគួរតែនិងពិនិត្យសុខភាព ជាប្រចាំក្រោយពេលសម្រាលរួច។ ទន្ទឹមនឹងនោះត្រូវយកចិត្តទុកដាក់និងក្រើនរំលឹកគ្រួសារដែលមានកូនអាយុចាក់ថ្នាំបង្ការដើម្បីទៅមណ្ឌលចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមការកំណត់។

សកម្មភាពថែទាំសុខភាពសម្រាប់ស្ត្រី និងកុមារតំបន់ជនជាតិភាគតិច ក៏ទទួលបានយកចិត្តទុកដាក់យ៉ាងល្អត្រឹមត្រូវណាស់ដែរ។ ផ្នែកខាងសុខាភិបាលមូលដ្ឋាន សម្ភារៈ និងបុគ្គលិកពេទ្យ វេជ្ជបណ្ឌិតតំបន់ជនជាតិភាគតិចមួយថ្ងៃកាន់តែឆ្លើយតបតាមតម្រូវការខាងពិនិត្យសុខភាពរបស់ស្ត្រី និងកុមារ។

ដោយសារអនុវត្តល្អសកម្មភាពទាំងនេះ ទើបរយៈពេល កន្លងទូទាំងភូមិសាស្ត្រឃុំ បណ្តាគ្រួសារទាំងឡាយដែលមានកូនខ្ចីសុទ្ធតែបានទៅចាក់វ៉ាក់សាំងតាមការកំណត់។

បងស្រី Danh Thị Thảo នៅភូមិលេខ៦ បានឱ្យដឹង៖ "ក្នុងភូមិ ខណៈដែលមានការចាក់វ៉ាក់សាំងបង្ការជំងឺម្តងៗពោល គឺបងៗនារីក្នុងក្លឹបសុខាភិបាលតែងអញ្ជើញមកដល់ផ្ទះដើម្បីដាស់តឿនឪពុកម្តាយឱ្យនាំកូនទៅតំណាក់សុខាភិបាលឱ្យបានត្រឹមត្រូវតាមពេលវេលាដែលខ្លួនបានចុះឈ្មោះ និងចាក់ថ្នាំបង្ការ។ ដូចរូបនាងខ្ញុំផ្ទាល់ ដោយសារខ្ញុំរវល់ជាមួយការងារខ្ញុំមិនអាចចាំកាលវិភាគចាក់វ៉ាក់សាំងរបស់កូនខ្ញុំ។ សំណាងល្អ បងស្រីរបស់ខ្ញុំបានរំលឹកខ្ញុំ ដូច្នេះហើយ ទារកដែលទើបមានអាយុ១៩ខែរបស់នាងខ្ញុំក៏ត្រូវបានចាក់វ៉ាក់សាំងពេញលេញផងដែរ ពោលគឺមិនខកខានការចាក់វ៉ាក់សាំងម្តងណាឡើយ។ បងស្រី Thảo បានរៀបរាប់ថា៖ "បន្ទាប់ពី សម្រាលកូនរួច ចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះ បងស្រីតែងត្រូវបានបងប្អូនសាខាសមាគមនារីអញ្ជើញទៅសាកសួរសុខទុក្ខ និងផ្សព្វផ្សាយ លើកទឹកចិត្តឱ្យទារក បៅទឹកដោះម្តាយដើម្បីធានាសុខភាពបានល្អប្រសើរ និងឆាប់ធំ"។

ដែលជាអ្នករស់នៅភូមិលេខ៦ដូចគ្នា បងស្រី Lý Thị Điệp បានចែករំលែកថា ខ្ញុំមានកូន២នាក់កូនច្បងអាយុបាន៩ឆ្នាំចំណែកកូនបន្ទាប់តូចជាង២ឆ្នាំ។ តាំងពីខ្ញុំមានផ្ទៃពោះរហូតដល់សម្រាលកូន ខ្ញុំបានទៅពិនិត្យសុខភាពនៅឃុំដែលខ្ញុំបានទទួលថ្នាំគ្រាប់ជាតិដែក និងការលេបដើម្បីបន្ថែមសារធាតុសម្រាប់ម្តាយ និងទារក។ ទន្ទឹមនិងនោះ បុគ្គលិកពេទ្យក៏បានជំនួយការណែនាំស្ត្រីមានផ្ទៃពោះទាំងឡាយ និងកំពុងឱ្យកូនបំបៅដោះធ្វើឱ្យប្រសើរឡើងវិញនូវអាហារជាតិបំប៉នសម្រាប់កុមារ ជួយឱ្យអ្នកម្តាយមានសុខភាពល្អ និងមានជាតិទឹកដោះ ដើម្បីកាត់បន្ថយការកង្វះអាហារជាតិបំប៉ន និងការក្រិនចំពោះកុមារ។

បងប្អូនប្រជាជន តែងជឿជាក់លើសមត្ថភាពរបស់បុគ្គលិកពេទ្យនៅមូលដ្ឋាន។

បច្ចុប្បន្ននេះ បណ្តាញវេជ្ជសាស្ត្រមូលដ្ឋាន សម្ភារៈ បរិក្ខារនិងបុគ្គលិកពេទ្យនៅតំបន់ជនជាតិភាគតិចកំពុងបំពេញ     តម្រូវការខាងពិនិត្យសុខភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងឡើង ជាពិសេសស្ត្រី និងកុមារ។ វេជ្ជបណ្ឌិត Ghi បានបន្ថែមទៀតថា៖ ក្នុងរយៈពេលកន្លងមក អង្គភាពតែងតែអនុវត្តវិធានការទំនាក់ទំនងជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយកង្វះអាហារជាតិបំប៉នចំពោះកុមារ។ តំណាក់សុខាភិបាលតែងហ្វឹកហាត់ ផ្សព្វផ្សាយអនុវត្តរាល់បណ្តាសខ្លឹមសារ ដើម្បីជួយបងប្អូនប្រជាជនបង្កើនការយល់ដឹងក្នុងការថែទាំ និងកែលម្អសុខភាពកុមារ។ ប្រការដែលគួរឲ្យរំភើបនោះ គឺបងបៗនារីបានបង្កើតក្លឹបដើម្បីចែករំលែកអំពីរបៀបចិញ្ចឹមទារក និងថែទាំខ្លួនក្នុងដំណាក់កាលនីមួយៗ។ យោងតាមការកត់សម្គាល់របស់ក្លឹបសុខាភិបាលសហគមចំនួនស្ត្រីដែលបានចូលជិត និងប្រើប្រាស់សេវាសុខាភិបាលខាងថែទាំសុខមាលភាពសម្រាប់អ្នកម្តាយ និងកុមារមួយថ្ងៃកាន់តែកើនជាលំដាប់។

យោងតាមការកត់ត្រា លើភូមិសាស្ត្រឃុំនាពេលបច្ចុប្បន្ននេះ ពោលគឺមិននូវមានកុមារក្រិន ឬខ្វះអាហារជាតិបំប៉នទៀតនោះទេ នេះក៏ជារឿងមួយគួរឱ្យរំភើបខ្លាំងណាស់ដែរ៕

 

Kim Cương

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក