ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:44

រួមគ្នាជំនះការលំបាក

ឃុំ Thanh Tùng ស្រុក Đầm Dơi ខេត្ត Cà Mau ជាភូមិភាគដែលមានបងប្អូនជនរួមជាតិរស់នៅច្រើន កុះករ ស្ថិតក្នុងតំបន់ភូមិភាគ III ហើយកំពុងមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ទូទាំងឃុំ មាន៣២៤គ្រួសារជនជាតិភាគតិច ដោយមានប្រជាជនចំនួន១.៩០០នាក់។ ក្នុងរយៈពេល២ឆ្នាំផ្សព្វផ្សាយកម្មវិធីទិសដៅជាតិ ឃុំក៏កាត់បន្ថយបាន២៣គ្រួសារក្រ និង៧គ្រួសារក្បែរបន្ទាត់ក្រផងដែរ ធ្វើឱ្យចំនួនគ្រួសារក្រទូទាំងឃុំបន្ថយចុះនូវត្រឹម៦៦ គ្រួសារប៉ុណ្ណោះ ក្នុងនោះមាន៤១គ្រួសារជាជនជាតិភាគតិចផងដែរ។

បណ្តាដងផ្លូវទាំងឡាយក៏ត្រូវបានចាក់បេតុង ហើយរថយន្តចូលទៅដល់ភូមិ ជួយលើកស្ទួយជីវភាពបងប្អូនប្រជា ជនផងដែរ។

លោក Lê Thế Anh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Tùng ឱ្យដឹង៖ កាលពីមុននេះ តំបន់ជនជាតិភាគតិចតែងសាភ្ជាប់ជាមួយនិងបណ្តារូបភាពផ្ទះស្បូវកម្សត់ ផ្លូវថ្នល់ក៏សុទ្ធសឹងជាល្បាប់។ សព្វថ្ងៃផ្លូវត្រូវបានចាក់បេតុង រថយន្តទៅដល់គ្រប់បណ្តាភូមិ ដូច្នេះហើយក៏ជួយលើកស្ទួយជីវភាពបងប្អូនប្រជាជនផងដែរ។

បណ្តាគម្រោងឧបត្ថម្ភ ក៏បានផ្តល់នូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំ ជាពិសេសតំបន់ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ។ គម្រោងជាច្រើនត្រូវបានអនុវត្តដូចជា៖ សាងសង់ផ្ទះឧបត្ថម្ភការផ្លាស់ប្តូរអាជីព និងការផ្តល់ទឹកប្រើប្រាស់ក៏បានរួមចំណែកលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនប្រជាជនផងដែរ។ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ឃុំកសាងសម្រេច និងប្រគល់ផ្ទះចំនួន១០ខ្នងជូនគ្រួសារ Khmer ក្រីក្រ សរុបដើមទុនវិនិយោគចំនួន៤៤០លានដុង។ លើសពីនោះ មាន១៤គ្រួសារ Khmer ដែលបានទទួលការឧបត្ថម្ភផ្លាស់ប្តូរមុខរបរការងារធ្វើ ជួយឱ្យគ្រួសារមានប្រភពប្រាក់ចំណូលនឹងនរល្អ។

អ្នកមីង Thạch Thị Hường នៅភូមិ Tân Điền B ជាគ្រួសារជនជាតិ Khmer មួយរូបក្នុងចំណោមគ្រួសារដទៃទៀតដែលបានឈានឡើងលំនឹងជីវភាពអាស្រ័យការឧបត្ថម្ភផ្ទះ និងផ្លាស់ប្តូរមុខរបរការងារ។ អ្នកមីង Thạch Thị Hường មានប្រសាសន៍៖ "ខ្ញុំសូមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋអំណាចដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារខ្ញុំ។​​ ខ្ញុំបានឧបត្ថម្ភសាងសង់ផ្ទះ មានដើមទុន សម្រាប់ចិញ្ចឹមជ្រូក និងប្រកបរបរលក់ដូរកំប៊ិចកប៉ុក។ ទោះបីជាគ្រួសារបានរួចចាកក្រតែជីវភាពនៅមានការជួបលំបាកច្រើន ដូច្នេះហើយសាលក៏បានឃោសនាចលនាដើម្បីជូនកង់ និងសៀវភៅសិក្សា បង្កលក្ខណៈសម្រាប់កូនក្មួយរបស់ខ្ញុំបានសិក្សារៀនសូត្រកាន់តែប្រសើរឡើងឡើង"។

ដោយទទួលបានការឧបត្ថម្ភក្នុងការចិញ្ចឹមជ្រូក អ្នកមីង Thạch Thị Hường ក៏មានលក្ខណៈបន្តការចិញ្ចឹមហ្វូងជ្រូកជាច្រើន ដងផងដែរ។

ទន្ទឹមជាមួយការឧបត្ថម្ភដែលផ្តើមពីប្រភពទុនមជ្ឈឹម និងភូមិភាគ ប្រភពទុនឥណទានគោលនយោបាយក៏បានជំនួយរាល់បណ្តាកម្មវិធីទិសដៅជាតិ ងាយស្រួលក្នុងការអនុវត្តផ្សព្វផ្សាយផងដែរ។ ដូចជាករណីរបស់បង Trần Văn Đen នៅភូមិ Tân Điền B​ ដោយសារបានបុលទុនអំពីធនាគារគោលនយោបាយសង្គម បងក៏បានវិនិយោគចិញ្ចឹមគ្រែងឈាមផ្តល់នូវប្រភពប្រាក់ចំណូលល្អប្រសើរ។

លោក Đen ឱ្យដឹង៖ "ពេលដែលបុលបា្រក់បានចំនួន៥០លានដុង ខ្ញុំក៏ទិញពូជគ្រែងឈាមសម្រាប់យកមកចិញ្ចឹម រហូតមកទល់សព្វថ្ងៃ ក៏ប្រមូលផលបានមួយលើកដែរហើយ ដោយទទួលបានប្រាក់កម្រៃជាង១០០លានដុង។ បច្ចុប្បន្ន កំពុងចិញ្ចឹមលើកបន្តបានរយៈពេលជិត២ខែដែរហើយ។

លោក Thế Anh បានចែករំលែកទៀតថា៖ "សកម្មភាពផ្សព្វផ្សាយស្តីពីគោលនយោបាយឧបត្ថម្ភយ៉ាងយកចិត្តទុកដាក់ ក៏បានជួយលើកកម្ពស់ចំណេះដឹងរបស់កម្មាភិបាល Khmer ផងដែរ។ អាស្រ័យបែបនេះហើយ ទើបជីវភាពបងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែបានលើកកម្ពស់ កូនក្មួយមានលក្ខណៈបានសិក្សារៀនសូត្រល្អ។ ការយល់ដឹង និងឆន្ទៈខិត ខំឈានឡើងរបស់បងប្អូនប្រជាជនក៏មានការផ្លាស់ប្តូរ ហើយតែងខិតខំប្រកបរបររកស៊ីដើម្បីឈានឡើងរួចចាកក្រជាបណ្តើរៗផងដែរ"។

ដោយសារការស្រុះស្រួលកំនិត្យគ្នារវសងរដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជនឃុំ Thanh Tùng បាននិងកំពុងបានក្លាយជាតំបន់ដែលមានភាពរីកចម្រើនយ៉ាងសកម្ម ដោយសសង្ឃឹមថានាពេលអនាគតនិងមានភាពភ្លឺស្វាងសម្រាប់បងប្អូនជនជាតិភាគតិចទាំងឡាយនៅទីនេះ៕

 

 Phúc Duy

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក