ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:38

បណ្តាស្នាដៃដែលមានទេពកោសល្យ

ទទួលខុសត្រូវរួមជាមួយនឹងភាពប៉ិនប្រសប់ ដែលផ្តើមពីស្នាដៃនៃកម្មករដ៏ស្មោះត្រង់ដែលធ្វើសិប្បកម្ម រហូតដល់អ្នកបំពេញការងារដែលមានជំនាញខ្ពស់។ល។ ទាំងអស់នេះ សុទ្ធតែបានបង្កើតព័ណ៌យ៉ាងភ្លឺត្រជះក្នុងជីវភាពរស់នៅ។

ភាពល្អិតល្អន់ និងការប៉ិនប្រសប់ដែលផ្តើមពីជក់របស់អ្នកដែលធ្វើការក្នុងវិស័យវិចិត្រសិល្បៈ រាល់ភាពលម្អិតតូចៗដែលត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់នៅលើផលិតផលដោយស្នាដៃនៃអ្នកភ្លុំបញ្ចូននូវដួងប្រលឹងទៅកាន់គល់ឈើទាំងឡាយ និងការផ្ចិតផ្ចង់សាភ្ជាប់ជាមួយសរសៃកក់ផងនោះ​ក៏ជួយរួមចំណែកក្នុងការអភិរក្សរបរសិប្បកម្មប្រពៃណីនៃការត្បាញកន្ទេល ឬក៏រៀបចំកោសិកាតូចៗដែលត្រូវការជំនួយថវិកាពីបងជួរកម្មា ភិបាលគ្រូពេទ្យ សម្រាប់ឱ្យបន្ទប់វះកាត់។ល។ អាស្រ័យលើទេពកោសល្យ និងស្នាដៃដ៏ប៉ិនប្រសព្វរបស់ពួកគាត់ និងខួរក្បាល់ច្នៃប្រឌិតផងនោះ ក៏បង្កើតបាននូវវណ្ណកម្ម និងប្រសិទ្ធភាគួរឱ្យចាប់អារម្មណ៍សម្រាប់ក្នងការពលកម្មផលិតផងដែរ៕

ពណ៌នៃឆាកជីវិតត្រូវបានលាក់បង្គាប់ក្នុងផ្ទាំងគំនូរនីមួយៗរបស់វិចិត្រករ Ngô Thanh Hùng ជាសមាជិកសមាគមវិចិត្រករសូន្យរូប Việt Nam នៅឃុំ Lý Văn Lâm ក្រុង Cà Mau។

ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតឯកទេសផ្នែកខាងវះកាត់ ចាក់ថ្នាំស្ពឹក និងសង្គ្រោះនៃមន្ទីរពេទ្យភ្នែក និងសើស្បែក Cà Mau មានការប្រុងប្រយ័ត្នក្នុងប្រតិបត្តិការវះកាត់ជូនអ្នកជំងឺ។ ផ្តើមពីដៃទាំងទ្វេររបស់ពួកគាត់ ក៏បានផ្តល់នូវពន្លឺសម្រាប់មនុស្សជាច្រើន។ មធ្យមក្នុងមួយថ្ងៃ មានជាង៣៥នាក់ដែលមានជំងឺភ្នែកត្រូវទទួលការវះកាត់ជាបន្ទាន់។

ក្នុងវ័យដែលឈានចូលតំណាក់កាល​ចុង​ក្រោយនៃជីវិត អ្នកមីង Phan Kim Dung (ឃុំ Thới Bình ស្រុក Thới Bình) នៅ​តែ​សាភ្ជាប់ជាមួយរបរ​ដេរប៉ាក់ដោយដៃ។ ភាពប៉ិនប្រសប់របស់អ្នកមីង ត្រូវបានបង្ហាញតាមរយៈគ្រប់ស្នាមដេរនីមួយផងដែរ។

បណ្តាវណ្ណកម្មចម្លាក់ឈើនីមួយៗដែលបង្កើតឡើងដោយស្នាដៃរបស់លោក Trần Văn Thạnh (នៅសង្កាត់៦ ក្រុង Cà Mau) បង្កើតបានលក្ខណៈប្លែកពីគេ ដោយមានទំហំ និងរូបរាងខុសៗគ្នាទៀតផង។

ជាច្រើនជំនាន់មកហើយ គ្រួសារ​បងស្រី Cao Thị Hồng (ឃុំ Tân Thạnh ក្រុង Cà Mau) តែងសាភ្ជាប់ជាមួយសរសៃកក់ រួមចំណែកអភិរក្សរបរត្បាញកន្ទេលប្រពៃណីរបស់ភូមិភាគ។

 

Văn Đum

 

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក