ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:42

រួមកម្លាំងកសាងសុភមង្គលគ្រួសារ

ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច បងប្អូនជនរួមជាតិ Khmer ទាំងឡាយលើភូមិសាស្ត្រខេត្តកាម៉ាវថែមទាំងបានយកចិត្តទុកដាក់កសាងសុភមង្គលគ្រួសារ និងអនុវត្តល្អការរស់នៅតាមបែបវប្បធម៌ ស៊ីវិល័យក្នុងសមាគម ក្លាយជាស្នូលដ៏សំខាន់ និងសកម្មចំពោះការអភិវឌ្ឍន៍រួមរបស់ភូមិភាគទៀតផង។

រួមគ្នាខិតខំអនុវត្តល្អការងារ

ដោយទទួលបានការឧទ្ទេសនាមរបស់សមាគមសហព័ន្ធនារីស្រុក Trầ Văn Thời ស្តីពីគ្រួសារខ្មែរដែលឆ្នើមៗ យើងខ្ញុំក៏បានជួបសំណេះ សំណាលជាមួយគ្រួសារបងស្រី Lý Hoà Ly ជាគ្រូបង្រៀននៃអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi នៅឃុំ Khánh Bình Tây។

អ្នកគ្រូ Ly តែងយកចិត្តទុកដាក់អប់រំខាងវិស័យវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ។

ចំណាប់អារម្មណ៍ដំបូងពេលបានជួបបងស្រី Ly គឺការរាក់ទាក់ និងរូបភាពជានារីម្នាក់ដែលតេងខិតខំជម្នះរាល់ការលំបាកគ្រប់សព្វបែបយ៉ាង។ បងស្រីបញ្ចប់ថ្នាក់បរិញ្ញាបត្រគរុកោសល្យផ្នែកខាងគណិតវិទ្យា សាកលវិទ្យាល័យ កឹងធើ (Cần Thơ) ឆ្នាំ២០១០ បងស្រីបាន វិលត្រឡប់មកស្រុកកំណើតវិញ លះបង់នូវកម្លាំងវ័យក្មេងរបស់ខ្លួន ដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាធនធានមនុស្ស រហូតមក ទល់សព្វថ្ងៃ។

ក្រៅពីការបង្រៀន អ្នកគ្រូ Ly ក៏ជាប្រធានក្រុមគ្រប់គ្រងសិស្ស មើលការខុសត្រូវសម្រាប់សិស្សដែលស្នាក់នៅសាលា។ បងស្រីតែងតែបំពេញកិច្ចការរបស់ខ្លួនបានយ៉ាងល្អ។ ទោះបីជាក្នុងតយនាទីណាក៏ដោយ អ្នកគ្រូក៏តែងសម្រេចល្អនូវរាល់ភារកិច្ចរបស់ខ្លួន។ ជាពិសេស អ្នកគ្រូត្រូវបានក្រសួងសិក្សាអប់រំ និងបណ្តុះបណ្តាលជូនប័ណ្ណសរសើរដោយមានស្នាដៃឆ្នើមខាងវិស័យអប់រំសិស្សកូនក្មួយជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាលតំបន់សេដ្ឋកិច្ចជួបលំបាក។

ស្វាមីរបស់បងស្រី Ly គឺបង Phạm Văn Bạch ក៏ជាជនជាតិខ្មែរដូចគ្នាបច្ចុប្បន្នមានមុខតំណែងជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Khánh Hưng។ បងបាច់តែងជាគំរូនិងអស់ពីចិត្តចំពោះកិច្ចការងារផ្សព្វផ្សាយរាល់បណ្តាប្រពៃណីចលនារបស់រណសិរ្សឆ្ពោះទៅតំបន់ប្រជុំជន និងមានចិត្ត ស្រោះស្រាយទៀតផង។ ប្រពៃណីទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ នៅទីនេះក៏ត្រូវបានបងប្អូនប្រជាជនគាំទ្រយ៉ាងអស់ពីចិត្តរួមចំណែក     ជួយឱ្យឃុំខាញ់ហឹងសម្រេចបទដ្ឋានជនបទថ្មី។

ប្តីប្រពន្ធស្រុះចិត្តគ្នា បង Thạch Thái Quân និងបងស្រី Lý Thị Út តែងលើកទឹកចិត្តគ្នាដើម្បីកសាងជីវភាពគ្រួសារសុភមង្គល។

នៅសាលាបងស្រី Ly ជាគ្រូបង្រៀនដ៏វាងវៃ មានច្រើនគំនិតផ្តួចផ្តើម និងគំនិតល្អៗក្នុងការអនុវត្តកិច្ចការងារ។ សម្រាប់គ្រួសារវិញ បងស្រីជាភរិយាដ៏ល្អ និងជាម្តាយដែលពោរពេញដោយចិត្តសាស្ត្រ បងស្រីតែងរំលឹកដាស់តឿនស្វាមីនិងកូនៗរបស់ខ្លួន។គ្រួសារបងមានកូន២នាក់ សព្វថ្ងៃកំពុងរៀនថ្នាក់ទី៧ និងទី៤។ កូនទាំងពីរសុទ្ធរៀបានល្អ និងស្តាប់បង្គាប់ឪពុកម្តាយ ជាសិស្សរៀនបានពូកែច្រើនឆ្នាំចាបន្តបន្ទាប់។

បងស្រី Ly មានប្រសាសន៍៖ ខ្លួនខ្ញុំផ្ទាល់ខ្ញុំតែងគិតថា អ្វីដែលទទួលបានលទ្ធផលល្អត្រូវតែមានដំណើរការអត់ធ្មត់រយៈកាលយូរអង្វែង។ក្នុងសង្គម គ្រួសារក៏ដូច្នេះដែរ ដើម្បីរក្សានូវសុភមង្គល យើងរាល់គ្នាត្រូវយកចិត្តទុកដាក់ផ្តួចផ្តើមគ្រួសាររបស់ខ្លួន។

ប្តីប្រពន្ធស្រុះចិត្តគ្នា

បែរមកគ្រួសារបង Thạch Thái Quân និងបងស្រី Lý Thị Út វិញនៅភូមិលេខ៨ ឃុំ Khánh Bình Đông ស្រុក Trần Văn Thời ពោលគឺមិនសូវមានអ្នកគិតថា កាលពីមុនគ្រួសារបងធ្វើប្រកបរបស៊ីឈ្នួលគេគ្រប់ទិសទី។ តែទោះបីជាមានការជួបលំបាកវេទនាយ៉ាងណាក្តី ប្តីប្រ ពន្ធបងតែងជួយលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីរួមគ្នាឆ្លងកាត់លំបាក មានលក្ខណៈចិញ្ចឹមកូនសិក្សារៀនសូត្របានល្អ។

ការកសាងសុភមង្គលគ្រួសារ គឺជាកម្លាំងចិត្ត ដែលជួយឱ្យប្តីប្រពន្ធរបស់បង Quân និងបងស្រី Út ក្លាយជាគ្រួសារធូរធា និងជាគំរូសម្រាប់គ្រួសារដទៃទៀតយកតម្រាប់តាម។ ខណៈពេលដែលបងក្វឹងចេញទៅស្រែម្តងៗ បងស្រី Út នៅផ្ទះចិញ្ចឹមមលើថែកូនៗនិងដាំចម្ការ ឱ្យចំណីត្រី រួចការងារ បងទាំងពីរក៏រួមគ្នាដាំបាយ និងរៀបចំសម្អាតផ្ទះ។

ខ្ញុំគិតថា ការកសាង និងរក្សាសុភមង្គលគ្រួសារតាមពិតមិនពិបាកនោះទេ។ ប្ដីប្រពន្ធគ្រប់គ្នានរណាក៏តែងមានទាស់តែងខ្វែងគំនិតគ្នាដែរ ដូចនេះហើយ យើងរាល់គ្នាត្រូវចេះអត់គ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់រាល់ឧបស័គ្គ ពោលគឺមិនត្រូវមានការឈ្លោះប្រកែកគ្នាកាន់តែមានឈ្លោះប្រកែកកាន់តែមានរឿង ធំដល់សង្គមគ្រួសារ បងស្រីអ៊ុកមានប្រសាសន៍បែបនេះ។

បងស្រី Nguyễn Thị Thuỳ Linh ប្រធានសមាគមសហព័ន្ធនារីស្រុក Trần Văn Thời ឱ្យដឹង៖ "ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន បណ្តាក្លឹបទម្រង់ក្រុមដែលស្តីពីការទប់ស្កាត់ និងបង្ការប្រយទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ គ្រួសារសុភមង្គលគឺជាអាស័យដ្ឋានដែលផ្តល់នូវទំនុកចិត្តខ្លាំងណាស់។ សមាគមសហព័ន្ធនារី ក៏បាននិងកំពុងបានរួមចំណែកក្នុងការអនុវត្តការងារសមភាពយេនឌ័រឲ្យមានកាន់ តែមានប្រសិទ្ធភាពព្រមទាំងកសាងគ្រួសារសុខសាន្ត និងសុភមង្គលតរៀងទៅ"។

គ្រួសារជាកោសិការសង្គម គ្រួសារល្អទើបសង្គមរីកចម្រើន។ ក្នុងដំណើរការកសាងសុភមង្គលគ្រួសារ បណ្តាគ្រួសារទាំងឡាយតែងចែក រំលែកគ្នាទៅវិញទៅមកប្រការដែលសំខាន់ទៀតនោះគឺរស់នៅស្មើភាពចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក។ផ្តើមពីនោះរួមចំណែកបង្កើនភាពសុខសាន្ត បង្កបរិស្ថានវប្បធម៌ដ៏រឹងមាំសម្រាប់សហគមផងដែរា៕

 

Mộng Thường

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក