ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:39

ជម្រកសម្រាប់មនុស្សចាស់ឯកោ

ខ្វះខាតទាំងសម្ភារៈ និងស្មារតី តែពេលដែលមកមណ្ឌលគាំពារសង្គមខេត្ត បណ្តាមសុស្សចាស់ជរា ឯកោទាំងឡាយ ហាក់បីដូចជាត្រូវបានផ្តល់បំពេញចន្លោះខ្វះខាតមកវិញ។ នេះក៏ដូចជាអាគាររួម លំនៅឋានទីពីរដែលជួយមនុស្សចាស់ទាំងឡាយលំនឹងចិត្តសម្រាប់វ័យចាស់ជរារបស់ខ្លួន។ បច្ចុប្បន្ន មជ្ឈមណ្ឌលគាំពារសង្គមខេត្ត កំពុងទទួលមើលថែទាំមនុស្សចាស់ចំនួន៤០នាក់ ក្នុងនោះមានមុខញ្ញាចាស់ៗដែលជាបុគ្គល គោលនយោបាយផងដែរ។ នៅទីនេះ អ្នកមានវ័យចាស់គ្រប់រូបក៏ទទយលបានការយកចិត្តទុកដាក់ ថែទាំយ៉ាងអស់ពីចិត្ត តាំងពីការហូបចុករហូតដល់ការសម្រាកដេកពួន និងសុខភាពទៀតផង។

លោក Nguyễn Văn Tấn នាយករងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត បានចែករំលែកថា៖ “មនុស្សចាស់គ្រប់រូបតែងមានកាយសម្បទាខ្សោយ ហើយជាកើតមានជំងឺជាប្រចាំកាយទៀតផង ដូច្នេះហើយ មណ្ឌលតែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពរបស់មនុស្សចាស់ជរា។ នៅទីនេះ មាន​បុគ្គលិក​ពេទ្យ​ទទួលមើលការខុសត្រូវ និងមានភារកិច្ចពិនិត្យព្យាបាលជំងឺ​តាម​សមត្ថភាព​នៃបុគ្គលិកពេទ្យនីមួយៗ”៕

បណ្តាអាហារបំប៉នផ្សេងៗ ក៏ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់នៅមណ្ឌលគាំពារសង្គម។

អ្នកម្តាយវីរជន Việt Nam Nguyễn Thị Ðua  (ស្រុក Cái Nước) កំពុងត្រូវបានមើលថែនៅមជ្ឈមណ្ឌល ដោយសារគាត់មានវ័យចាស់ជរា និងសុខភាពពងន់ខ្សោយ ទើបត្រូវបានបុគ្គលិកពេទ្យទទួលមលើថែនៅទីនេះ។

វេជ្ជបណ្ឌិត Trần Kiều Trang ទទួលមើលថែដោយផ្ទាល់សម្រាប់សុខភាពរបស់មនុស្សចាស់ទាំងឡាយនៅទីនេះ។

កន្លែងសម្រាកសម្រាប់មនុស្សចាស់ជរា ក៏ត្រូវបានរៀបចំយោងតាមសុខភាពរាងកាយរបស់មនុស្សម្នាក់ៗផងដែរ

លោកយាយ Châu Thị Niềm (ស្តាំ) ស្រុក U Minh និងលោកយាយ Trần Thị Ngàn ស្រុក Đầm Dơi បានរស់នៅមជ្ឈមណ្ឌលអស់រយៈពេលជាង១០ឆ្នាំ។ ភាពរីករាយ និងការចែករំលែកនៅទីនេះបានជួយលោកយាយទាំងពីរសម្រាលទុក្ខលំបាកក្នុងការខ្វះខាតផងដែរ។

រាល់មនុស្សចាស់ម្នាក់ៗដែលមកមជ្ឈមណ្ឌលមានចំណុចចាប់ផ្តើមខុសៗគ្នា តែអ្នកទាំងឡាយសុទ្ធសឹងជាអ្នកគ្មានទីពឹងដូចគ្នា។​ ក៏ប៉ុន្តែ ជាមួយស្មារតីស្រឡាញ់យកចិត្តទុកដាក់របស់កម្មាភិបាលមណ្ឌល មនុស្សចាស់ជរាទាំងឡាយក៏មានលំនៅឋានរួម ជ្រកកោនសម្រាប់វ័យចាស់របស់ខ្លួន។

 

អនុវត្តដោយ៖ Văn Đum

 

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក