ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:36

ភូមិដែលគ្មានគ្រួសារជនជាតិភាគតិចក្រីក្រ និងក្បែរបន្ទាត់ក្រ

ភូមិលេខ២ ឃុំ Thới Bình ស្រុក Thới Bình មាន២៦គ្រួសារជនជាតិភាគតិច ប៉ុន្មានឆ្នាំកន្លង ភូមិនេះក៏គ្មានគ្រួសារក្រ និងក្បែរបន្ទាត់ក្រដែលជាជនជាតិភាគតិចទៀតនោះដែរ។ ប្រការដែលគួររីករាយថែមទៀតនោះគឺ មាមីងបងប្អូនទាំងឡាយនៅទីនេះ ពោលគឺមិនមានគំនិតទង្ទឹងរង់ចាំការជំនួយឧបត្ថម្ភអ្វីនោះឡើយ តែងខិតខំឈានឡើងដោយកម្លាំងខ្លួនឯង ដើម្បីកសាងជីវភាពគ្រួសារសុខសាន្ត និងសុភមង្គល។

 

ស្មារតីខិតខំឈានឡើងរបស់បងប្អូន Khmer បានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរសម្រស់ភូមិស្រុកផងដែរ។

លោក Trương Văn Sự បានរៀបរាប់ថា៖ “យើងជាកសិករត្រូវចេះស៊ូទ្រាំរាល់ការលំបាក ទើបជីវភាពអាចឈានឡើងធូរធាបាន”។

លទ្ធផល​ដែលល្អទាំងនេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាមការ​គិត និង​របៀប​ធ្វើ​របស់បងប្អូនគ្រប់រូប និងគ្រប់គ្រួសារផងដែរ។ ​តួយ៉ាងដូចជាគ្រួសារលោក Trương Văn Sự។ គ្រួសារមានបងប្អូនច្រើន បង Sự បានរៀបការ ហើយចេញរស់នៅដោយឡែក ព្រមទាំងបានឪពុកម្តាយចែកដីឱ្យប្រមាណ១០កុង ដូច្នេះហើយប្រសិនបើពឹងលើតែរបរចិញ្ចឹមបង្គារ និងក្តាមតែម្យ៉ាងនោះ គឺមិនអាចមានជីវភាពធូរធាបានឡើយ។ ដូច្នេះ ជាង២០ឆ្នាំកន្លង ប្តីប្រពន្ធបង ក៏បន្តចិញ្ចឹមជ្រូក ក្រពើ ប្រឹតសំចៃប្រាក់បានមួយចំនួនផងដែរ ផ្តើមពីនោះ ក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាត ចិញ្ចឹមកូន៣នាក់សិក្សារៀនសូត្របានល្អ។ សព្វថ្ងៃ កូនច្បងទាំង២នាក់របស់បងក៏បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ចំណែកកូនពៅកំពុងរៀនថ្នាក់ទី៩ផងដែរ។

បងស្រី Nguyễn Thị Nhiện បន្តការចិញ្ចឹមជ្រូកអស់រយៈកាល២០ឆ្នាំដែរហើយ ពេលណាក្នុងទ្រុងរបស់ខ្លួនក៏មានចិញ្ចឹមជាប្រចាំជាង១០ក្បាលផងដែរ។

បង Sự បានរៀបរាប់ថា៖ “យើងជាសិករ​ត្រូវ​តែ​ស៊ូទ្រាំរាល់ការលំបាកគ្រប់បែបយ៉ាងទើបជីវភាពបានធូរធារួច។ សព្វថ្ងៃ ខ្ញុំមានផ្ទៃដីទាំងអស់ចំនួន៤៥កុង ចិញ្ចឹមបង្កង បង្គាផង និងធ្វើស្រែផង ឆ្លៀតយកត្រីដែលមានក្នុងស្រះចិញ្ចឹមបង្គាសម្រាប់ជាចំណីសត្វក្រពើ។ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំទើបលក់ក្រពើបានមួយលើក ដោយទឹកប្រាក់២០០លានដុង ហើយក៏ចិញ្ចឹមក្រពើកូនបន្តទៀតដែរ ចំណែកជ្រូក ពេលណាក៏មានចិញ្ចឹមជាងដប់ក្បាលផងដែរ”។

បងប្អូនជនរួមជាតិ Khmer នៅភូមិលេខ២ ឆ្លៀតយកផ្ទៃដីទំនេរសម្រាប់ដាំបន្លែ បង្កើនប្រភពប្រាក់ចំណូល។

មិនត្រឹមដោយឡែកគ្រួសារបង Sự ប៉ុណ្ណោះទេ គ្រួសារ Khmer ដទៃជាច្រើនទៀតក៏ជាគំរូយ៉ាងឆ្នើមខាងស្មារតីឈានឡើងផងដែរ។ ក្នុង​នោះ​មាន​គ្រួសារ​របស់​លោក Trương Văn Thanh ជាមួយទម្រង់ចិញ្ចឹមបង្គា-ក្តាមគួបផ្សំជាមួយបន្លែ និងគ្រួសារអ្នកមីង Danh Thị Giềng មានកូនទៅធ្វើការនៅក្រៅខេត្ត។ ទាំងអស់គ្នាសុទ្ធតែបានបង្ហាញពីឆន្ទៈ និងបំណងប្រាថ្នាក្នុងការឈានឡើងសម្រាប់បងប្អូនជនរួមជាតិ Khmer ដូចគ្នា បង្កើតបរិយាកាសថ្មីសម្រាប់បុព្វហេតុនៃការអភិវឌ្ឍន៍មាតុភូមិ៕

 

  Mộng Thường

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក