ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:34

ព្យាយាមរកស៊ីដើម្បីរួចចាកក្រ

ជាគ្រួសារ Khmer ដែលឧស្សាហ៍ព្យាយាមធ្វើការរកស៊ី គឺគ្រួសារបងស្រី Lý Thị Nga ជាសមាជិកនៃសាខាសមាគមនារីភូមិ Tân Điền B ឃុំ Thanh Tùng ស្រុក Đầm Dơi តែងខិតប្រឹងប្រែងដើម្បីរួចចាកផុតពីភាពក្រីក្រ។ គ្រួសារបងតែជំរុញទឹកចិត្តកូនៗឱ្យខិតខំសិក្សារៀនសូត្រ និងពលកម្មផលិត រកការងារធ្វើដើម្បីមានប្រភពប្រាក់ចំណូលនឹងនរនាពេលអនាគត។

គ្រួសារបងស្រី Nga សង់បានផ្ទះដ៏ធំទូលាយមួយខ្នង ដោយសរុបតម្លៃទឹកប្រាក់ជាង៣០០លានដុង។

ខណៈពេលដែលទើបរៀបការ ចេញរស់នៅដោយឡែក ប្តីប្រពន្ធបងស្រី Lý Thị Nga ត្រូវបានឪពុកម្តាយចែកដីឱចំនួន៥កុង។ ថ្វីត្បិតតែមានដីផលិត តែផ្ទះដីតីចតួច ដូច្នេះហើយទើបគ្មានសមត្ថភាពឈានឡើងជីវភាពធុរធាដូចគេបាន។ ដោយ​គិតថា ខ្លួនយើងត្រូវមានគំនិតផ្លាស់ប្តូរក្នុងការរស់នៅ ប្តីប្របន្ធបងស្រី Nga រួមជាមួយកូនប្រុសក៏បានប្តេជ្ញាចិត្តចាកចោលស្រុក ចេញទៅធ្វើកម្មកររោងចក្រកែច្នៃអាហារជលផលនៅទីក្រុង Hồ Chí Minh​។ បន្ទាប់ពីធ្វើការបានជាង៤ឆ្នាំ ស្រាប់តែកើតមានជំងឺអាសន្នរោគ Covid-19 ក្រុមគ្រួសារ បងស្រី Nga ក៏ត្រូវវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីផ្តើមអាជីព។ បន្ទាប់ពីសន្សំបានដើមទុនមួយចំនួន បងស្រី Nga ក៏ទិញដីបន្ថែម ព្រមទាំងជួលដីផលិតខ្លះទៀត។ សព្វថ្ងៃ គ្រួសារបងស្រីកំពុងផលិតដោយផ្ទៃដីប្រមាណជាង២៦កុងផងដែរ។

បងស្រី Nga បានឱ្យដឹង៖ ដោយបានឃើញពីការខិតខំប្រឹងប្រែងរបស់គ្រួសារខ្ញុំ រដ្ឋអំណាចភូមិភាគ និងសមាគមសហព័ន្ធនារីឃុំក៏បាន យកចិត្តទុកដាក់ និងផ្សាភ្ជាប់ជាមួយប្រភពទុន បច្ចេកទេស ដើម្បីគ្រួសារខ្ញុំអភិវឌ្ឍសេដ្ឋកិច្ចមានប្រសិទ្ធភាព។ ជាមួយផ្ទៃដី២៦ហិចតា ប្តីប្រពន្ធខ្ញុំបានអនុវត្តទម្រង់ចិញ្ចឹមបង្គា ក្តាមតាមបែបទំនើបឧស្សាហកម្ម រួមផ្សំជាមួយគ្រែងឈាម ផ្តល់ប្រភពចំណូលនឹងនរល្អ ផ្តើម ពីបណ្តាប្រភពទុន បន្ទាប់ពីគិតការចំណាយរួចរាល់ គ្រួសារខ្ញុំសន្សំបានប្រាក់ចំណេញចាប់ពី៦០-៧០លានដុង/ឆ្នាំ”។

គ្រួសារបងស្រី Nga តែងយកចិត្តទុកដាក់ និងជំរុញទឹកចិត្តកូនៗឱ្យខិតខំរៀន ដើម្បីអនាគតមានការងារធ្វើ លំនឹងជីវភាពរស់នៅ។

ក្រៅពីនោះ បង Lý Văn Thuỷ ត្រូវជាប្តីរបស់បងស្រី Nga ក៏មានការងារធ្វើបន្ថែមខាងក្រៅទៀត នោះគឺការងារខាងសាងសង់ផ្ទះ ធ្វើជាងកំបោរ និងបណ្តាកិច្ចការងារដែលសមស្របជាមួយកម្លាំងខ្លួន ដើម្បីរកប្រាក់ចំណូលបន្ថែមជូនគ្រួសារ។ ដោយសារបែបនេះហើយ កាលពីឆ្នាំ២០២៣ ប្តីប្រពន្ធបងក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាត ដោយតម្លៃជាង៣០០លានដុងផងដែរ (ដោយបងធ្វីជាអ្នកចេញប្លង់ និងរចនាដោយផ្ទាល់)។

ដោយត្រូវបានទូន្មានតាំងពីតូច រួមជាមួយនឹងឆន្ទៈស្នងបន្តពីឪពុកម្តាយ កូនទាំង២នាក់របស់បងស្រី Nga ក៏ខិតខំប្រឹងប្រែងឈានឡើងដូចគ្នា។ ចំណែកកូនស្រីពៅ សព្វថ្ងៃកំពុងរៀនថ្នាក់ទី៧ ក្មួយក៏ខិតខំរៀនបានល្អណាស់ដែរដើម្បីសម្រេចនូវក្តីសង្ឃឹមរបស់ខ្លួន។

ដំបូងមានដីត្រឹមតែ៥កុងប៉ុណ្ណោះ គិតមកទល់ពេលនេះ គ្រួសារបងស្រី Nga មានផ្ទៃដីផលិតសរុបទាំងអស់២៦កុង និងមានប្រភពចំណូលនឹងនរល្អទៀតផង។

បងស្រី Nguyễn Hồng Dậm ប្រធានសមាគមសហព័ន្ធនារីឃុំ Thanh Tùng ឱ្យដឹង៖ ទូទាំងឃុំ​មាន​គ្រួសារ Khmer ​ជាង៣០០គ្រួសារ។ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ និងសមាគម ព្រមទាំងសហជីពតែងយកចិត្តទុកដាក់អនុវត្តយ៉ាងល្អនូវរាល់បណ្តាគោលនយោបាយជនជាតិ បង្កលក្ខលក្ខណៈងាយស្រួលសម្រាប់មាមីងបងប្អូនឈានឡើងលំនឹងជីវភាព។ ដោយឡែកគ្រួសារ បងស្រី Nga វិញគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានឆន្ទៈខិតខំឈានឡើង ពោលគឺមិនទន្ទឹងរង់ចាំជំនួយនៃគោលនយោបាយរបស់បក្ស និងរដ្ឋទៀតនោះទេ ប្រការនេះគួរឱ្យស្ងើចសរសើរខ្លាំងណាស់។ គ្រួសារបងស្រីតែងប្តេជ្ញាចិត្តថា មិនទុកឱ្យធ្លាក់ខ្លួនក្រទៀតនោះទេ ត្រូវរកគ្រប់វិធីសាស្ត្រដើម្បីឈានឡើងកនុងការរស់នៅ។ សព្វថ្ងៃនេះ គ្រួសារបងស្រី Nga ក៏ក្លាយជាគ្រួសារធូរធារ មានផ្ទះសម្បែងត្រឹមត្រូវ រួមទាំងប្រាក់ចំណូលនឹងនរទៀតផង។ ផ្តើមពីនោះ គ្រួសារបងក៏សកម្មចូលរួមរាល់បណ្តាប្រពៃណីចលនាផ្សេងៗរបស់ភូមិភាគ ដូចជា៖ ការកសាងជនបទថ្មី ខិតខំពលកម្មផលិត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចតាមលក្ខណៈពហុបែបនិងចិញ្ចឹមកូនសិក្សារៀនសូត្របានល្អទៀតផង៕

Loan Phương

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក