ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:34

ពង្រីកស្មារតីជួយគ្នាទៅវិញទៅមក

បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅភូមិ Khai Hoang Vàm ឃុំ Quách Phẩm ស្រុក Đầm Dơi មិនត្រឹមតែលើកទឹកចិត្តគ្នាទៅវិញទៅមកដោយពាក្យសំដីប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នាខាងវិស័យសេដ្ឋកិច្ចដើម្បីឈានឡើងរួចចាកក្រទៀតផង។

តួយ៉ាងដូចជាលោក Lâm Văn Thẳng កើត​ឆ្នាំ​១៩៦៣ ជា​ប្រធាន​ភូមិ Khai Hoang Vàm។ ខ្លួនលោកផ្ទាល់បានឈានឡើងផ្តើមពីការលំបាកអាស្រ័យការចិញ្ចឹមបង្គា គ្រែងឈាម ក្តាម និងដាំឈើហូបផ្លែជាដើម។ ជាពិសេស លោកពូកែខាងចិញ្ចឹមគ្រែងឈាមទៀតផង គិតដោយឡែកក្នុងឆ្នាំ២០២៣ លោកចិញ្ចឹមពូជគ្រែងឈាមបាន២០០គីឡូក្រាម បន្ទាប់ពីចិញ្ចឹមបាន៧ខែ គិតចំណាយរួចរាល់ លោកនូវសលប្រាក់ចំណេញចាប់ពី៤០-៥០លានដុង។ ផ្តើមពីការធ្វើសេដ្ឋកិច្ចពូកែ និងរួចចាកក្រទទួលជោគជ័យ ទើបលោកទទួលបានការជឿទុកចិត្តអំពីបណ្តាគ្រួសារ Khmer ទាំងឡាយនៅភូមិភាគ។

លោកពូ Lâm Văn Thẳng បានរួចចាកក្រអាស្រ័យការចិញ្ចឹមគ្រែង។

លោក Thẳng បាន​ចែករំលែក​ថា៖ “គ្រួសារ​មាន​ជីវភាព​នឹងនរល្អ ដូច្នេះហើយទើបទទួលបានការទុកចិត្តអំពីសំណាក់មាមីងបងប្អូន។ ខ្ញុំ​ឃោសនាផ្សព្វផ្សាយបងប្អូនប្រជាជនទាំងឡាយក្នុងភូមិមិនឱ្យចូលរួមរាល់គ្រោះអបាយសង្គម មិនប្រព្រឹត្តិល្មើសច្បាប់ ព្រមទាំងចលនា បងប្អូនក្នុងការចិញ្ចឹមសត្វ ដាំដំណាំ ឬក៏ធ្វើសេដ្ឋកិច្ច ដើម្បីមានលក្ខណៈឈានឡើងក្នុងការរស់នៅ។ បងប្អូនប្រជាជនទាំង ឡាយ ខណៈពេលដែលមានអាសន្ន ឬក៏ត្រូវការជំនួយ គឺសុទ្ធតែបានទូរស័ព្ទមករកខ្ញុំផ្ទាល់។ ហើយសម្រាប់ប្រការណាមួយដែលមិនអាចធ្វើទៅរួច ខ្ញុំក៏ស្នើដល់ថ្នាក់លើជាបន្ទាន់ផងដែរ”។

​ផ្តើមពីបទពិសោធក្នុងការរួចចាកក្រផ្ទាល់ខ្លួន និងកិត្យានុភាពរបស់ខ្លួន លោក Thẳng ក៏បានចែករំលែក ជំនួយឧបត្ថម្ភ បង្កើតបង្អែកដ៏រឹងមាំសម្រាប់បងប្អូន Khmer ឈានឡើង។ មានគ្រួសារជនរួមជាតិ Khmer ជាច្រើន ដែលកាលពីមុនធ្លាប់រកព្រឹកខ្វះល្ងាច តែសព្វថ្ងៃមានប្រភពប្រាក់ចំណូលប្រចាំខែគ្រប់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងចិញ្ចឹមកូនសិក្សារៀនសូត្រផងដែរ។ បង្កើតការរីកសាយ ភាយសម្រាប់ស្មារតីឈានឡើងរួចចាកក្រតៗគ្នា ផ្តើមពីគ្រួសារនេះចែករំលែកឱ្យគ្រួសារដទៃអំពីរបៀបរកស៊ី។​ ដូច្នេះហើយ ជាសន្សឹមៗភូមិ Khai Hoang Vàm ក៏ក៏ផ្លាស់ប្តូរសម្រស់មិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

តួយ៉ាងដូចជាគ្រួសារបងស្រី Lâm Thị Thu Hai កើតឆ្នាំ១៩៧៤ ជាអ្នក ភូមិជាមួយ កាលពីមុនបងស្រីរួមជាមួយប្តីរបស់ខ្លួនប្រកបរបរស៊ីឈ្នួលដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ទាំងពីនាក់ប្តីប្រប្រពន្ធរស់នៅក្នុងផ្ទះដ៏តូចចង្អៀតមួយដែលឪពុកម្តាយបង្កើតបាន ចែកឱ្យ។ ប៉ុន្តែជាអកុសល បងស្រីកើតមានជំងឺប្ញសដូងរលាករលាក ដែលបណ្តោយឱ្យមុខរបស់បងស្រីត្រូវខូចទ្រង់ទ្រាយ និងសុខភាពរបស់ចុះខ្សោយ ដូច្នេះគ្រួសារបងត្រូវចំណាយប្រាក់ដើម្បីព្យាបាលជូនបង។ នៅពេលដែលសេដ្ឋកិច្ចចុះខ្សោយ បងស្រី Thu Hai ត្រូវបានលោក​ Lâm Vă Thẳng ជំរុញទឹកចិត្តឱ្យចិញ្ចឹមគ្រែង ព្រមទាំងបណ្តាគ្រួសារដៃទៀតដែលមានជីវភាពធូរធារជាង ដើម្បីជួយឧបត្ថម្ភខាងបច្ចេកក្នុងការចីញ្ចឹម ដូច្នេះហើយក៏ក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់ផ្នែកខាងស្មារតីរបស់គ្រួសារបង។ មិនតែងប៉ុណ្ណោះ ភូមិ ភាគថែមទាំងបានបង្កលក្ខណៈឱ្យបងស្រីបានបុលប្រាក់ចំនួន២៥លានដុង សម្រាប់អនុវត្តទម្រង់សេដ្ឋកិច្ចចាក់ក្រ ព្រមទាំងឧបត្ថម្ភគ្រែងចិញ្ចឹមផងដែរ។ បងស្រី​បាន​ជួលផ្ទៃដីចិញ្ចឹមដោយ​តម្លៃ៣០លាន​ដុង​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏ខិតខំប្រឹងប្រែងរកស៊ី។ សព្វថ្ងៃ ប្រភបប្រាក់ចំណូលដែលផ្តើមពីការចិញ្ចឹម គ្រែង ក៏បានជួយស្តារជីវភាពគ្រួសារបងស្រី Thu Hai មានសភាពងាយស្រួលជាង។

អ្នកមីង Lâm Thị Thu Hai  (ទី២គិតពីឆ្វេង) រួចចាកក្រផ្រើមពីការយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ និងមាមីងបងប្អូនក្នុងភូមិ។ 

បងស្រីមាន​ប្រសាសន៍៖ “ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​ណាស់ ដោយសារ​តែ​ទទួលបានការឧបត្ថម្ភ​ពី​លោក Thẳng ព្រមទាំងបងប្អូន Khmer ទាំងឡាយនៅភូមិភាគដែលបានជួយឧបត្ថម្ភដោយអស់ពីចិត្ត។ អ្វី​ដែល​មិន​យល់ លោកThẳng នឹង​ពន្យល់​ជាសន្សឹមៗ ហើយ​ភូមិភាគក៏​មាន​វិស្វករសម្រាប់ជំនួយការងារផងដែរ ប្រសិន​បើ​មាន​បញ្ហា​ណាមួយក្នុង​ការ​ផលិត ដូច្នេះ​ខ្ញុំក៏មាន​សុវត្ថិភាព​​ណាស់ដែរ”។ 

មុននេះ ភូមិ​ Khai Hoang Vàm មាន​គ្រួសារ​ខ្មែរ​៣២គ្រួសារ ក្នុង​នោះ​មាន​ប្រជាជនចំនួន១៤១នាក់ ប៉ុន្តែ​គ្មាន​ទិសដៅ​សម្រាប់ឱ្យការរកស៊ីនោះទេ។ គ្រួសារណាមានផ្ទៃដីទូលាយគឺដាំបន្លែ គ្រួសារណាមានដីស្រះគឺចិញ្ចឹមបង្គា ចំណែកគ្រួសារដទៃទៀតប្រកបរបរស៊ីឈ្នួល ដូច្នេះហើយទើបជីវភាពជួបលំបាកខ្លាំង។ ទទួលបានការឧបត្ថម្ភរបស់រដ្ឋ បងប្អូនជនរួមជាតិ Khmerទាំងឡាយនៅទីនេះ ផ្តោតលើស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក ព្រមទាំងការចលនា ផ្សព្វផ្សាយរបស់អ្នកមានប្រជាប្រិយ ពួកគេក៏ឈានឡើងរួចចាកក្រ និងមាន ទិដៅសម្រាប់ឱ្យការរកស៊ីរបស់ខ្លួនផងដែរ។

លោក Thẳng បានរំលឹកឡើងវិញ​ថា ៖ “ភូមិ​នេះ​មាន​ជន​ជាតិ​ភាគ​តិច​ច្រើន ប៉ុន្តែ​គ្មាន​គ្រួសារ​ក្រីក្រ​ទៀតនោះ​ទេ។ ម្នាក់ៗមានការជំរុញទឹកចិត្តគ្នាទៅវិញទៅមកក្នុងការធ្វើសេដ្ឋកិច្ច អ្នកដែលទទួលជោគជ័យ ជួយបង្ហាញណែនាំឱ្យអ្នកបន្ត ដើម្បីរួមគ្នាឈានឡើង។ មាន​គោលនយោបាយ​ជាច្រើន​របស់​រដ្ឋ​សម្រាប់ការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិ មានដូចជាដើមទុន ពូជសត្វចិញ្ចឹម និងឧបត្ថម្ភសាងសង់ផ្តះជាដើម”។

សេដ្ឋកិច្ចកើនឡើង បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះកាន់តែមានទំនុកចិត្ត និងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវរាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។ ជាពិសេស​ខាងការងារ​បង្ការ​បទល្មើស និង​ការពារ​ភូមិ​ស្រុកក៏ត្រូវបានបងប្អូនជនរួមជាតិ Khmer រួមដៃ​គ្នា​រឹតបន្តឹង​សន្តិសុខផងដែរ​។ 

និយាយអំពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាធ្វើសេដ្ឋកិច្ច ឈានឡើងរបស់បងប្អូនជនរួមជាតិ Khmer នៅភូមិ Khai Hoang Vàm  អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Quách Phẩm លោក Bùi Quang Thám ឱ្យដឹង៖ “ប្រជាជនទូទាំងភូមិបានរួមគ្នាពង្រីកស្មារតីជួយគ្នាទៅវិញទៅមកក្នុងការធ្វើសេដ្ឋកិច្ច កាត់បន្ថយក្រយ៉ាងមានប្រសិទ្ធភាព។ លោកពូ Lâm Văn Thẳng ហាក់បីដូចជាសង្វាក់ស្ពាន​តភ្ជាប់​សម្រាប់យើង​ខ្ញុំជាមួយបងប្អូនជន​ជាតិ​ភាគ​តិច​នៅ​ទី​នេះ​ឱ្យកាន់​តែមានភាព​ជិត​ស្និទ្ធ។ គណៈកម្មាធិការប្រជាជន ឃុំក៏ក្តាប់បាននូវគោលគំនិត និងរាល់ភាពលំបាករបស់មាមីងបងប្អូនដើម្បីមានវិធានការសម្រាប់ជំនួយឧបត្ថម្ភទាន់ពេល។ ផ្តើមពីនោះ បងប្អូនជនរួមជាតិ khmer ក៏មានការផ្លាស់ប្តូរគំនិតជាសន្សឹមៗ ព្រមទាំងប្តេជ្ញាចិត្តឈានឡើងរួចចាកក្រដើម្បីកសាងភូមិស្រុកឱ្យកាន់តែសម្បូររុងរឿងប្រសើរឡើង”៕

Lam Khánh

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក