ទូរស័ព្: 0274 383 347
ពុធ, 10-6-26 18:04:12

ក្តីសង្ឃឹមនាពេលអនាគតសម្រាប់ឱ្យរបរដាំផ្សិត

យោងតាមការអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៤ ថ្នាក់បណ្តុះបណ្តាលរបរដាំផ្សិតនៅឃុំ Tân Bằng ស្រុក Thới Bình ក៏ផ្តល់នូវក្តីសង្ឃឹមសម្រាប់បណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ក្បែរបន្ទាត់ក្រជាច្រើនលើភូមិសាស្ត្រផងដែរ។

បន្ទាប់ពីបញ្ចប់ថ្នាក់បណ្តុះបណ្តាល គ្រួសារលោក Trương Văn Hiệp នៅភូមិ Kênh 6 ឃុំ Tân Bằng នឹងធ្វ់ការពង្រីកទ្រង់ទ្រាយធំបន្ថែមទៀតសម្រាប់ឱការដាំផ្សិត។

លោក Huỳnh Văn Dũng នៅភូមិ Kênh 6 ឃុំ Tân Bằng រីករាយពេលដែលផ្សិតរបស់ខ្លួនមានការលូតលាស់ល្អ។

ផ្សិត linh chi នាពេលបច្ចុប្បន្ន មានតម្លៃសេដ្ឋកិច្ចខ្ពស់ និងផ្តល់នូវភាពសប្បាយរីករាយសម្រាប់អ្នកដាំទាំងឡាយនៅឃុំ Tân Bằng។

ដោយមានសមាជិកប្រមាណ៣៥រូបចូលរួម និងទទួលបានការឧបត្ថម្ភចែកចាយពូជ និងឱសថព្យាបាលសតុបទឹកប្រាក់ជិត៧ពាន់ លានដុង។ ទម្រង់ដាំផ្សិត bào ngư និងផ្សិត linh chi ដែលមានបរិមាណផលសម្រេចតាមត្រូវការ។

ផ្សិតស្របជាមួយពន្លឺងងិត និងត្រូវការជាតិសើមខ្ពស់ ប្រសិនបើយើងថែទាំ និងស្រោចទឹកត្រឹមត្រូវជាប្រចាំ ផ្សិតនឹងមានការលូតលាស់ល្អចាប់ពី២០-២១ថ្ងៃ។

នេះជាទម្រង់នៃការបណ្តុះបណ្តាលរបរនៅជនបទដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាពនៃតំណាក់កាល ២០២១-២០២៥។ ថ្វីត្បិតតែមិនទាន់មានច្រើន តែក៏មានគ្រួសារអ្នកដាំមួយចំនួនបានប្រមូលផលរួចដែរហើយ។ សព្វថ្ងៃ ផ្សិត linh chi តម្លៃលក់ចេញប្រមាណ៦០០ពាន់ដុង/គីឡូក្រាម យោងតាមតំហំរបស់ផ្សិត។ ចំណែកផ្សិត bào ngư សវិញ តម្លៃប្រមាណ៨០ពាន់ដុង/គីឡូ ក្រាម៕

 

Hằng My - Phương Du

Tags:

ឆ្លាតវៃ និងអស់ពីចិត្តក្នុងការលះបង់

ក្នុងលំហូរនៃការច្នៃប្រតិដ្ឋ និងការធ្វើសមាហរណកម្ម យុវជន Khmer កំពុងបញ្ជាក់ពីតួនាទី និងជំហររបស់ពួកគេបន្តិចម្តងៗ ជាមួយនឹងស្មារតីហានគិត និងធ្វើសកម្មភាព ចូលជិតចំណេះដឹងថ្មីៗយ៉ាងសកម្ម និងខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។ ក្នុងវិស័យជាច្រើន ចាប់ពីការអប់រំ និងវប្បធម៌ រហូតដល់ការងារសម្ព័ន្ធយុវជន និងការផ្លាស់ប្តូរឌីជីថល យុវជន Khmer កំពុងរួមចំណែកក្នុងការបង្កើតមុខមាត់ថ្មីសម្រាប់ភូមិស្រុករបស់ខ្លួនផងដែរ។

ឧស្សាហ៍ព្យាយាមពលកម្ម ម្ចាស់ការក្នុងការរស់នៅ

បច្ចុប្បន្ន មានបងប្អូននារីជនជាតិភាគតិចជាច្រើនបានក្លាហានគិតគូរពីវិធីសាស្ត្រក្នុងការរកស៊ី ឆ្លៀតយកផ្ទៃដីជុំវិញផ្ទះដើម្បីចិញ្ចឹមសត្វ និងផលិតកម្ម រួមចំណែកបង្កើតប្រាក់ចំណូល។ ផ្តើមពីទ្រមង់តូច តែមានលក្ខណៈសមស្របជាក់ស្តែង ក៏មានគ្រួសារជាច្រើនបានរួចចាកផុតពីភាគក្រីក្រជាសន្សឹមៗដោយការខិតខំព្យាយាមផ្ទាល់ខ្លួន និងស្មារតីយ៉ាងមុះមុត។

ពង្រីកតួនាទីនៃក្លឹប «៣សកម្ម»

រយៈពេលជាច្រើនឆ្នាំកន្លងមក ឃុំ Hưng Hội បានបន្តយ៉ាងមានប្រសិទ្ធភាពចំពោះសកម្មភាពរបស់ក្លឹប «៣សកម្ម» ក្នុងជនរួមជាតិ Khmer ។ នេះមិនត្រឹមជាកន្លែងសម្រាប់ប្រមូលផ្តុំ និសាមគ្គីរវាងជនរួមជាតិប៉ុណ្ណោះទេ ក្លឹបនេះថែមទាំងបានរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគទៀតផង។

បេក្ខសិស្សឈានដល់ដំនាកើកាល “ផ្តាច់ព្រ័ត”

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនត្រឹមជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីការបញ្ចប់រយៈពេល ១២ ឆ្នាំនៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកទ្វារឆ្ពោះទៅកាន់មហាវិទ្យាល័យ អនុមហាវិទ្យាល័យ ឬទីផ្សារការងារផងដែរ។ ប៉ុន្មានថ្ងៃនេះ រួមជាមួយសិស្សទូទាំងប្រទេស ប្អូនៗសិស្សវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau កំពុងឈានចូលដំណាក់កាលផ្តាច់ព្រ័តនៃការរៀនសាឡើងវិញ និងការប្តេជ្ញាចិត្តនឹងឆ្លងផុតសម័យប្រឡងនេះ ដោយទទួលបានលទ្ធផលល្អបំផុត។

ផ្លាស់ប្តូររបរនេសាទ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញផែនការលេខ ២៥៦/KH-UBND ស្តីពីការអនុវត្តភារកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការរុករកជលផល ខុសច្បាប់ មិនបានរាយការណ៍ និងមិនអនុវត្តតាមការកំណត់នៃ (IUU)។ ចំណុចសំខាន់មួយនៃផែនការថ្មីនេះ គឺតម្រូវការក្នុងការចេញ និងអនុវត្តគោលនយោបាយសម្រាប់ការផ្លាស់ប្តូរមុខរបរសម្រាប់អ្នកនេសាទទាំងឡាយដែលមានគោលបំណងអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០៣០។

ជីវភាពធូរធាអាស្រ័យរបរផលិតងៀតត្រីកន្ធ

អាស្រ័យក្លាហានក្នុងការផ្លាស់ប្តូរជីវភាពរស់នៅ និងអភិវឌ្ឍរបរប្រពៃណី មានគ្រួសារជនរួមជាតិភាគតិចជាច្រើននៅភូមិ Đá Bạc A ឃុំ Đá Bạc កំពុងមានភាពរីកចម្រើនជាលំដាប់។ ក្នុងនោះ របរផលិតងៀតត្រីកន្ធបានផ្តល់ប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងសំខាន់ រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់បងប្អូនប្រជាជន។

ស្តារឡើងវិញស្មារតីឈានឡើងដើម្បីរួចចាកក្រ

នៅតាមបណ្តាស្រះចិញ្ចឹមបង្គា និងដីចម្ការតូចៗក្បែរផ្ទះរបស់បងប្អូនជនរួមជាតិភាគតិចនៅតំបន់ជនបទ ជីវិតសព្វថ្ងៃនេះគឺខុសពីពេលមុនៗ។ ពោលគឺមិនធ្លាក់ក្នុងករណីពឹងផ្អែកលើការឧនត្ថម្ភរបស់រដ្ឋទៀតនោះទេ ផ្ទុយទៅវិញ យើងឃើញកសិករទាំងឡាយមានការឧស្សាហ៍ព្យាយាមស្វែងរកមធ្យោបាយដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងឈានឡើងរួចផុតពីភាពក្រីក្រដែលបានតាមជាប់បងប្អូនកសិករទាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រសិទ្ធភាពឥណទានអនុគ្រោះសម្រាប់ជនរួមជាតិ

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខេត្ត Cà Mau បានកំណត់ឥណទានគោលនយោបាយថាជាដំណោះស្រាយដ៏សំខាន់មួយដើម្បីជំនួយឧបត្ថម្ភបងប្អូនប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលំនឹងជីវភាពរស់នៅ។ ជាពិសេស ដើមទុនប្រាក់កម្ចីអនុគ្រោះបានក្លាយជាទីបង្អែកយ៉ាងជាក់ស្តែងសម្រាប់ជនរួមជាតិភាគតិច រួមចំណែកបង្កើតជីវភាពរស់នៅ និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

បើកផ្លូវឱ្យរបរចិញ្ចឹមជីវិត

នៅតាមបណ្តាភូមនិភាគទូទាំងខេត្ត ទម្រង់ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពជាច្រើនត្រូវបានពង្រីក ដែលជួយឱ្យបងប្អូនកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បង្កើនចំណូល និងកែលម្អជីវភាពរស់នៅ។

ស្តារឡើងវិញនូវរបររកស៊ីដោយទម្រង់ចិញ្ចឹមពពែនៅ Đất Mũi

ដើម្បីសម្រេចបានល្អនូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព គឺការស្វែងរកទម្រង់ចិញ្ចឹមជីវិតដែលសមស្របនឹងលក្ខណៈភូមិភាគពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ឃុំដឹកមូយ កំពុងស្តារឡើងវិញជាសន្សឹមៗនូវទម្រង់ចិញ្ចឹមពពែ និងការងារធ្វើជាប្រចាំរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ ត្រូវបានអនុវត្តយ៉ាងមានរៀបរៀបរយជាងមុន បើកឱកាសរកបានប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារជាច្រើន ជាពិសេសមនុស្សចាស់។

សហគ្រាស - ម៉ាក