ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:42

អឹកធឹករដូវប្រមូលផលត្រីខ្ជឹង

នាឱកាសនេះដែរ បងប្អូនប្រជាកសិករទាំងឡាយនៅឃុំ Tân Thành ក្រុង Cà Mau កំពុងមមាញឹកក្នុងការប្រមូលផលត្រីខ្ជឹង។ការងារបានឆ្លងកាត់តំណាក់កាលលំបាកៗជាច្រើនផងដែរ ប៉ុន្តែគ្រប់គ្នាសប្បាយចិត្តខណ់ពេលដែលរដូវទទួលបានកំណើនផល និងត្រីលក់បានតម្លៃខ្ពស់ជាង៥០០ពាន់ដុង/គីឡូក្រាម (សម្រាប់ត្រីប្រភេទថ្នាក់១)។

រាល់ស្រះចិញ្ចឹមត្រីខ្ជឹងនីមួយៗមានទំហំប្រមាណ១.០០០ម៉ែត្រការេ បន្ទាប់ពីចិញ្ចឹមបានរយៈពេលជាង២០ខែ ត្រីក៏អាចលក់បាន។

រាល់រដូវប្រមូលផល អ្នកចិញ្ចឹមក៏ត្រូវការមនុស្សម្នាយ៉ាងច្រើនណាស់ដែរសម្រាប់ជួយចាប់ត្រី។

ត្រីខ្ជឹង បន្ទាប់ចិញ្ចឹមបានជាង២០ខែ ក៏អាចលក់បាន ធម្មតាមានទម្ងន់ចាប់ពី៣-៦គីឡូក្រាម/ក្បាល។ ប្រភេទត្រីនេះ ក៏បានឈ្មួញមក ទិញដល់ទីកន្លែង ហើយក៏ត្រូវបាននាំចេញក្នុងប្រទេស និងប្រទេសជាមិត្ត Trung Quốc ផងដែរ។

បន្ទាប់ពីអូសសំណាញ់ បង្ហូតទឹកស្រះគោក បងប្អូនប្រជាកសិករនឹងបន្តនាំគ្នាចាប់ត្រីក្នុងភក់ ធានាមិនទុកឱ្យនៅសេសសល់ជាដាច់ខាត។

អ្នកប្រមូលផលត្រី នឹងប្រើសំណាញ់សម្រាប់ស្រង់ត្រីឡើងលើគោក បន្ទាប់មកយករទេះដឹកជញ្ជូនទុកមួយកន្លែងដ៏សមស្រប។

ថ្មីៗនេះដែរ គ្រួសារលោក Nguyễn Hữu Ánh នៅឃុំ Tân Thành ប្រមូលផលត្រីខ្ជឹងបានប្រមាណ១.៨តោន។ លោក Ánh មានទាំងអស់ចំនួន៤២ស្រះសម្រាប់ចិញ្ចឹមត្រីខ្ជឹង និងត្រីខ្សាច់ដំរី ជារៀងរាល់ឆ្នាំប្រមូលផលបានចាប់ពី៣-៥ស្រះ ទទយលបានប្រភពប្រាក់ចំណូលប្រចាំឆ្នាំចាប់ពី៤-៧ពាន់លានដុង។

គ្រប់បណ្តាស្រះចិញ្ចឹមត្រីខ្ជឹងនីមួយៗ ទូលាយប្រមាណ១.០០០ម៉ែត្រការេ បន្ទាប់ពីបូមបង្ហូតទឹកជិតគោក បងប្អូនប្រជាកសិករក៏យក មងសំណាញ់សម្រាប់អូសត្រីលើទីមួយ រួវហើយបូមទឹកបន្តទៀតដើម្បីចាប់ត្រីឱ្យអស់ ធានាមិនទុកឱ្យត្រីនៅសេសសល់ជាដាច់ខាត។ ត្រីដែលចាប់បានក៏ត្រូវវញ្ជូនយកទៅយ៉ាងឆាប់រហ័សដាក់ក្នុងស្រះ​ដែល​មាន​អុកស៊ីហ្សែនក្នុងខណៈ​ពេល​រង់ចាំ​ឈ្មួញមកជម្រើស​ទំហំ​និង​ថ្លឹងរាល់ទម្ងន់របស់ត្រី៕

 

Mộng Thường - Lê Tuấn

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក