ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:10

គ្រប់យ៉ាងដើម្បីសិស្ស

ក្រៅពីម៉ោងបង្រៀនតាមកំណត់នៃកម្មវិធីក្នុងថ្នាក់ គ្រូបង្រៀនទាំងឡាយនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តថែមទាំងបានស្ម័គ្រចិត្តបង្រៀនមិនគិតថ្លៃសម្រាប់សិស្សគ្រប់រូប ជាពិសេសប្អូនៗថ្នាក់ទី១២ ដោយសង្ឃឹមថាប្អូនៗនឹងមានទំនុកចិត្តសម្រាប់ឱ្យការប្រឡងបរិញ្ញាប័ត្របញ្ចប់សិក្សា។

ឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យជនជាតិអន្តេវាសិកខេត្តមានសិស្សទាំងអស់ចំនួន២៨០រូប ចែកចេញជា១០ថ្នាក់ ក្នុងនោះ ថ្នាក់ទី១២ មានសិស្សប្រមាណជិត៨០រូប។ បណ្តាមុខសញ្ញាដែលត្រូវបានធ្វើការជម្រើស គឺប្អូនៗជាជនជាតិភាគតិចដែលកំពុងរស់នៅលើភូមិសាស្ត្រភូមិ និងឃុំជួបលំបាកពិសេស ព្រមទាំងគ្រួសារក្រ ក្បែរបន្ទាត់ក្រដែលជាជនជាតិភាគតិច។

អ្នកគ្រូ Nguyễn Hồng Chi តែងអស់ពីចិត្តក្នុងការបង្ហាត់បង្រៀនប្អូនៗសិស្សានុសិស្ស។

សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តមានសិស្សជិត ២៨០នាក់ ចែកជា១០ថ្នាក់ ក្នុងនោះថ្នាក់ទី១២ មានសិស្សជិត៨០នាក់។ បណ្តាសិស្សដែលត្រូវបានជ្រើសរើសចូលសិក្សាសម្រាប់សាលានេះ គឺសុទ្ធសឹងជាកូនក្មួយជនជាតិភាគតិចដែលរស់នៅតាមបណ្តាភូមិ និងឃុំជួប លំ បាកពិសេស ព្រមទាំង​គ្រួសារ​ក្រីក្រ និង​ក្បែរបន្ទាត់ក្រជា​ជនជាតិ​ភាគតិច។

ជាសាលាឯកទេស ទាំងការអនុវត្តភារកិច្ចក្នុងការបង្រៀន និងផ្គត់ផ្គង់ប្អូនៗសិស្សានុសិស្ស អាស្រ័យដូច្នេះហើយ គណៈនាយកសាលាក៏ដូចជាគ្រូបង្រៀនទាំងឡាយរបស់សាលាតែងខិតខំជម្នះគ្រប់ឧបសគ្គ អស់ពីកម្លាំងចិត្ត សាមគ្គី ប្តេជ្ញាចិត្តក្នុងការអនុវត្តភារកិច្ចដើម្បីបង្កើនបានកិត្យានុភាព និងគុណភាពជាសន្សឹមៗជាមួយនិងបណ្តាថ្នាក់ដឹកនាំ ជាមួយប្រជាជន ជាពិសេសបង្កើនទំនុកចិត្តជាមួយឪ ពុកម្តាយសិស្ស ដើម្បីផ្ញើកូនៗរបស់ខ្លួនចូលសិក្សា។ ជាមួយការខិតខំអស់ពីចិត្ត និងគុណភាពខាងវិស័យសសិក្សាអប់រំរបស់សាលាមួយថ្ងៃកាន់តែទទួលបានការលើកកម្ពស់ អត្រាសិស្សបញ្ចប់កម្រិតមធ្យមសិក្សា អនុមហាវិទ្យាល័យ មហាវិទ្យាល័យ កម្រិតមហាវិទ្យាល័យ កើនជាលំដាប់រៀងរាល់ឆ្នាំ។

អ្នកគ្រូ Lý Kim Khánh ចាងហ្វាងរងរបស់សាលា ឱ្យដឹង៖ “ក្នុងដំណើរការបង្រៀន លោកគ្រូអ្នកគ្រូក៏បានផ្តល់ចំណេះដឹង បំណិន និងវិធីសាស្ត្រសិក្សាយ៉ាងពេលលេញសម្រាប់សិស្សគ្រប់រូប។ ចំណុចដ៏ពិសេសមួយទៀតរបស់សាលាគឺ មិនត្រឹមសម្រេចកម្មវិធីបង្រៀនតាមកំណត់ប៉ុណ្ណោះទេ លោកគ្រូអ្នកគ្រូថែមទាំងអស់អស់ពីចិត្តសម្រាប់ការបង្កើនម៉ោងរៀនដោយមិនគិតប្រាក់ជូនសិស្ស។ បន្ទាប់ពីម៉ោងបង្រៀនមិនគិតប្រាក់ គឺជាទឹកចិត្ត និងការប្តេជ្ញា ដោយសង្ឃឹមថានឹងជួបតែសំណងល្អសម្រាប់លោកគ្រូអ្នកគ្រូមានចំពោះសិស្ស។ បណ្តាខែឆ្នាំសិក្សា លត់ដំនៅសាលាវិទ្យាល័យជនជាតិអន្តេវាសិក ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់សិស្សគ្រប់រូប”។

ជាគ្រូបង្រៀនអស់រយៈកាល១៩ឆ្នាំ អ្នកគ្រូ Nguyễn Hồng Chi ក្រៅពីម៉ោងបង្រៀនប្រចាំក្នុងថ្នាក់ អ្នកគ្រូតែងស្ម័គ្រចិត្តបង្កើនម៉ោងរៀនដើម្បីប្អូនៗបង្កើនចំណេះដឹង លំនឹងចិត្តឆ្លងកាត់រាល់ការធ្វើតេស្ត និងរាល់ពិធីប្រឡងដ៏សំខាន់ៗដទៃទៀត។ អ្នកគ្រូជី មានប្រ សាសន៍៖ ក្នុងការបង្រៀន យល់បានច្បាស់អំពីសមត្ថភាពរបស់ប្អូនៗ មានប្អូនៗខ្លះរៀនបានពូកែ តែមានប្អូនខ្លះទៀតរៀនមិនបានល្អ ត្រូវលំហាត់បន្ថែមទើបខ្ញុំគិតថា ត្រូវតែមានវិធីសាស្ត្រជួយប្អូនៗដើម្បីមានលក្ខណៈរៀនសូត្រល្អជាង ចលនាប្អូនៗឱ្យមានចិត្តខិតខំសិក្សារៀនសូត្រ ដើម្បីកាត់បន្ថយករណីសិស្សរៀនខ្សោយ ហើយចោលការសិក្សា។ ផ្តើមពីនោះ ទើបខ្ញុំបានស្ម័គ្រចិត្តបង្កើនម៉ោងបង្រៀនដោយមិនគិតប្រាក់ ដើម្បីជំនួយឧបត្ថម្ភប្អូនៗសិស្សានុសិស្ស។

ជាមួយទឹកចិត្តគ្រប់យ៉ាងដើម្បីសិស្សដ៏ជាទីស្រឡាញ់ លោកគ្រូ អ្នកគ្រូតែងអស់ពីចិត្តផ្តល់ចំណេះដឹងសម្រាប់ប្អូនៗ ក្រៅពីម៉ោងរៀនប្រចាំថ្នាក់ គ្រូបង្រៀនទាំងឡាយនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្តថែមទាំងស្ម័គ្រចិត្តបង្រៀនលើសម៉ោងដោយមិនគិតប្រាក់សម្រាប់ប្អូនៗទៀតផង។

អ្នកគ្រូ Khánh បានចែករំលែកទៀតថា៖ មិនត្រឹមតែដោយឡែកគ្រូបង្រៀនដែលបង្ហាត់ផ្ទាល់សម្រាប់ថ្នាក់ទី១២ដោយស្ម័គ្រចិត្តប៉ុណ្ណោះទេ លោកគ្រូ អ្នកគ្រូដែលទទួលបន្ទុកលើវិញ្ញាសាសម្រាប់ថ្នាក់ទី១០ និង១១ ខណៈពេលដែលបានដឹងថាសិស្សរៀនខ្សោយ ត្រូវការបំ ប៉នចំុះណេះដឹងបន្ថែម លោកគ្រូអ្នកគ្រូក៏ស្ម័គ្រចិត្តស្នើដល់គណៈនាយកសាលា ដើម្បីបង្កើនម៉ោងរៀនដោយមិនគិតប្រាក់ ដោយ យោងតាមតារាងកាលវិភាគយ៉ាងជាក់ស្តែង សម្រាប់បំប៉ន និងបំពេញបន្ថែមនូវចំណេះដឹងជូនប្អូនៗ។ ប្រការនេះ ត្រូវបានកងជួរគ្រូបង្រៀនបន្តអនុវត្តជាច្រើនឆ្នាំមកហើយ ដោយសង្ឃឹមថានឹងផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់សិស្សរបស់ខ្លួន។ ជាពិសេស មុនពេលប្រឡងដ៏សំខាន់បណ្តាថ្នាក់រៀនជាច្រើនតែងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រសម្រាប់ឱ្យការប្រឡងដ៏សំខាន់នាពេលខាងមុខនេះ ។ គ្រប់យ៉ាងសុទ្ធតែដើម្បីសិស្សដ៏ជាទីស្រឡាញ់ ដើម្បីប្អូនៗសិស្សសាលាទាំងឡាយកាន់តែមានចំណាប់អារម្មណ៍ក្នុងការសិក្សារៀនសូត្រ បង្កើតបានមូលដ្ឋានគ្រឹះសម្រាប់ប្អូនៗលំនឹងចិត្តឆ្ពោះទៅនាគត៕

 

Quỳnh Anh

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក