ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:02:34

រូបភាពជិតស្តីពីដំណើរការផលិតបង្គាពូជ

ទូទាំងខេត្ត Cà Mau បច្ចុប្បន្នមានជាង៨០០មូលដ្ឋានផលិតបង្គាពូជ ប្រមូលផ្តុំច្រើនបំផុតនៅស្រុក Năm Căn, Ngọc Hiển និង តាមបណ្តាឃុំក្បែរមាត់សមុទ្រ ដូចជា៖ Tân Thuận, Nguyễn Huân នៃស្រុក(Đầm Dơi) និង Nguyễn Việt Khái, Tân Hải ព្រមទាំងទីរួមស្រុក Cái Đôi Vàm នៃស្រុក (Phú Tân)...។ យោងតាមការប៉ាន់ប្រមាណ បណ្តាកសិដ្ឋានផលិតទាំងនេះបានផលិតនាំចេញទីផ្សារប្រហែល១០,៣៥ពាន់លានកូនបង្គាពូជ។ ប៉ុន្តែយោងតាមការវាយតម្លៃរបស់ផ្នែកកសិកម្មខេត្តវិញ ចំនួនបង្គាទាំងនេះបានត្រឹមឆ្លើយតបតម្រូវការប្រមាណ៥០%ប៉ុណ្ណោះសម្រាប់បម្រើកសិករអ្នកចិញ្ចឹមទាំងឡាយលើភូមិសាស្ត្រខេត្ត។

បន្ទប់ចិញ្ចឹមនិងបង្កើតប្រភពចំណីសម្រាប់បង្គាពូជ។

បង្គាមេមកពីតំបន់សមុទ្រ Rạch Gốc ស្រុក Ngọc Hiển ក៏ត្រូវបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់មុនពេលយកចូលបង្កាត់ពូជ។

កាត់យកជើងបង្គាមេដើម្បីពិនិត្យជំងឺមុនពេលនាំចូលកសិដ្ឋាន។

បញ្ជាក់ច្បាស់អំពីសក្តានុពលរបស់ភូមិភាគ និងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រ ជាកសិករ សព្វថ្ងៃ បណ្តាអាជីវកម្ម មូលដ្ឋានផលិតបង្គាពូជលើភូមិសាស្ត្រខេត្តក៏ម្ចាស់ការក្នុងការអនុវត្តបច្ចេកវិទ្យាទំបើប ដើម្បីបង្កើតពូជបង្គាដ៏ល្អបំផុត សម្រេចតាមកម្រិតស្តង់ដាសារីរាង្គ EU Organic និងកម្រិតស្តង់ដា BAP រួមចំណែកលើកកម្ពស់គុណភាព បរិមាណផល ជោគជ័យសម្រាប់អ្នកចិញ្ចឹម។

ពិនិត្យបរិស្ថានសម្រាប់បង្គាមេនិងឈ្មូល ដើម្បីធានាល្អបំផុតសម្រាប់ឱ្យការបញ្ញាស់ពូជមានគុណភាព។

បំប៉ន Artemia ធ្វើជាចំណីសម្រាប់បង្គា។

ពិនិត្យបង្គាពូជ។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ផលិតពាណិជ្ជកម្ម និងសេវាកម្មខាងពូជជលផល Thảo Nguyên បាននាំចេញទីផ្សារនូវបង្គាពូជប្រមាណជាង១,៤ពាន់លានក្បាល។

កាសែត Cà Mau សូមឧទ្ទេសនាមជូនមិត្តអ្នកអានទាំងឡាយនូវបណ្តារូបភាពជិតមួយចំនួនស្តីពីដំណើរការបង្កាត់ពូជបង្គាដែលសម្រេចតាមស្តង់ដាសារីរាង្គ EU Organic និងស្តង់ដា BAP នៃក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតផលិតពាណិ ជ្ជកម្ម និងសេវាកម្មខាងពូជជលផល Thảo Nguyên នៅភូមិ Chống Mỹ ឃុំ Hàm Rồng ស្រុក Năm Căn៕

 

Loan Phương

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក