ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:09:08

បង្កើនទំនុកចិត្តសម្រាប់បងប្អូនជនជាតិភាគតិច

ទីរួមស្រុក Năm Căn ស្រុក Năm Căn មាន៤.៦៧៩គ្រួសារ ដោយចំនួនប្រជាជន១៦.៦៣៣នាក់ ក្នុងនោះមាន១៩៣គ្រួសារជាជនជាតិភាគតិច ភាគច្រើនគឺគ្រួសារ Khmer រស់នៅប្រមូលផ្តុំច្រើនបំផុតនៅអនុសង្កាត់លេខ៥ មានទាំងអស់៥០គ្រួសារ។

បណ្តាថ្ងៃជិតដល់បុណ្យចូលឆ្នាំ Tết Nguyên đán ២០២៥កន្លងហើយ គ្រប់បណ្តាគណៈផ្នែកនិងស្ថាប័នដែលពាក់ព័ន្ធនៃទីរួមស្រុក Năm Căn បានចាត់តាំងពិធីប្រគល់ផ្ទះចំនួន៨ខ្នងសម្រាប់គ្រួសារក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកខាងលំនៅឋាន។ បណ្តាផ្ទះនីមួយៗទទួលបានការឧបត្ថម្ភជាទឹកប្រាក់ចំនួន៤៤លានដុង (ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភ៤០លានដុង និងភូមិភាគជំនួយបន្ថែម ៤លាន ដុង)។

ថ្នាក់ដឹកនាំស្រុក Năm Căn និងទីរួមស្រុក Năm Căn អញ្ជើញចូលរួមពិធីប្រគល់ផ្ទះជូនគ្រួសារលោកពូ Nguyễn Văn Thành។

ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានការឧបត្ថម្ភផ្ទះអំពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ លោក Nguyễn Văn Thành នៅអនុសង្កាត់លេខ៥ រំភើបឱ្យដឹង៖ វ័យចាស់ជរា ថែមទាំងជាគ្រួសារក្រីក្រទៀតផង ទទួលបានការឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ ប្តីប្រពន្ធខ្ញុំពិតជាអរគុណចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគខ្លាំងណាស់។

លោក Trần Văn Tây ប្រធានអនុសង្កាត់លេខ៥ ឱ្យដឹង៖ “កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំឆ្នាំ២០២៤ ងនុសង្កាត់លេខ៥ទទួលបានការឧបត្ថម្ភផ្តះ៨ខ្នង។ យោងតាមនោះ ក៏បានជួយមាមីងបងប្អូនលំនឹងចិត្តក្នុងការពលកម្មផលិត ខិតខំព្យាយាមឈានឡើង ដើម្បីរួចចាកផុតក្រចីរភាព”។

ក្រៅពីឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ ទីរួមស្រុក Năm Căn ថែមទាំងមានច្រើនគោលនយោបាយអាទិភាពសម្រាប់ប្រជាជនតំបន់ជន ជាតិភាគតិច មានដូចជា៖ ឧបត្ថម្ភបុលប្រាក់ ផ្សព្វផ្សាយយ៉ាងច្រើនទម្រង់សេដ្ឋកិច្ច ដើម្បីជួយបងប្អូនប្រជាជនមានលក្ខណៈ និងកម្លាំងចិត្តឈានឡើងក្នុងការរស់នៅ។ ឆ្នាំ២០២៤ អនុសង្កាត់លេខ៥ មាន៦/១៣គ្រួសារបានរួចចាចក្រ។

លទ្ធផលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងដើម្បីរួចចាកក្ររបស់បងប្អូនជនជាតិភាគតិច។ នេះក៏ជាបុព្វបទដ៏សំខាន់សម្រាប់ការលើកទឹកចិត្ត ចលនាគ្រួសារក្រដែលនូវសេសលើភូមិឱ្យខិតខំព្យាយាមដើម្បីឈានឡើង លំនឹងជីវភាព។

គ្រួសារលោក Phạm Văn Trường ក្នុងថ្ងៃទទួលសេចក្តីសម្រេចចិត្តប្រគល់ផ្ទះ។

លោក Phùng Trường Nguyên អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Năm Căn ឱ្យដឹង៖ ឆ្នាំ២០២៤ ក្រៅពីការជំនួយឧបត្ថម្ភសង់ ផ្ទះបាន៨ខ្នង អនុសង្កាត់លេខ៥ថែមទាំងឧបត្ថម្ភ៣គម្រោងការអភិវឌ្ឍសេដ្ឋកិច្ច រួមមាន៖ ចិញ្ចឹមគ្រែងឈាម ចិញ្ចឹមមាន់និងទាទំនិញ។ និយាយរួម យោងតាមការផ្សព្វផ្សាយបណ្តាគម្រោងការ លទ្ធផលដែលសម្រេចបាននាពេលអនាគនឹងមានប្រសិទ្ធភាព។ ផ្តើមពីនោះ ជីវភាពរស់នៅរបស់​បងប្អូនប្រជាជន ពិសេសជនបងប្អូនជនជាតិភាគតិចក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ រដ្ឋអំណាចភូមិភាគគ្រប់បណ្តាថ្នាក់តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះបងប្អូនជនរួមជាតិ មានដូចជាសាងសង់សាលាទាន វិនិ យោគកសាងផ្លូវថ្នាល់ អាទិភាពក្នុងការជូនអំណោយនាឱកាសបុណ្យទានប្រពៃណីជាដើម។

ជាមួយការយកចិត្តទុកដាក់សាងសង់ផ្ទះស្នាក់នៅ និងឧបត្ថម្ភអភិវឌ្ឍន៍បណ្តាទម្រង់នៃការរស់នៅចីរភាព និងការយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈចាំបាច់ រួមចំណែកលើកកម្ពស់ការរស់នៅទាំងសម្ភារៈ ស្មារតីជូនបងប្អូនប្រជាជន ធ្វើឱ្យសម្រស់ជន បទតំបន់ជនជាតិភាគតិចនៃអនុសង្កាត់លេខ៥មួយថ្ងៃកាន់តែស្រស់ស្អាត។ បណ្តាទង្វើដែលប្រកបដោយអត្ថន័យខ្លឹមសារនោះ ក៏ បានអះអាងនិងពង្រឹងទំនុកចិត្តរបស់ប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិចចំពោះបក្សនិងរដ្ឋ ​ព្រមទាំងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់៕

 

Thành Vũ - Trần Thuật

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក