ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:02:35

កាត់បន្ថយក្រអាស្រ័យការរួមកម្លាំងគ្នា

នៅឃុំ Tân Thuận ស្រុក Đầm Dơi រដ្ឋអំណាចភូមិភាគបានអនុវត្តការជំនួយឧបត្ថម្ភយ៉ាងល្អសម្រាប់បណ្តាគោលនយោបាយជនជាតិ ជាពិសេសបណ្តាកម្មវិធីគោលដៅជាតិ។ ទទួលបានការឧបត្ថម្ភផ្តុំកម្លាំងដែលផ្តើមពីគោលនយោបាយរបស់រដ្ឋ រួមជាមួយការជំនួយកម្លាំងរបស់សប្បុរសជន ជីវភាពបងប្អូនជនរួមជាតិក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

អ្នកស្រី Trần Yến Phương អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Thuận ឱ្យដឹង៖ ទូទាំងឃុំនាពេលបច្ចុប្បន្នមាន២១៤គ្រួសារ Khmer ដោយមានចំនួនប្រជាជនប្រមាណជាង៩០០នាក់ រស់នៅប្រមូលផ្តុំភូមិទាំង២ (Lữ Hoa Thanh និង Hoà Hải)។​ជីវភាពបងប្អូននៅទីនេះក៏មានភាពលំនឹងល្អ។ តែដោយសារខ្វះដីផលិត បងប្អូនប្រជាជនភាគច្រើនរស់អាស្រ័យលើរបរខាងនេសាទសមុទ្រេ ទើបមានការជួបលំបាកខ្លាំងខាងប្រភពចំណូល។

អាស្រ័យការឧបត្ថម្ភពីសប្បុរសជន បងស្រី Hạnh លក់ទឹកអំពៅ ជីវភាពបានលំនឹងល្អ។

តំណាក់កាល២០២០-២០២៥ ឃុំ Tân Thuận បានផ្សព្វផ្សាយយ៉ាងច្រើនគម្រោងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ក្នុងនោះ បណ្តាកម្មវិធីឧបត្ថម្ភមានដូចជាការសាងសង់ផ្ទះស្នាក់នៅ ផ្តល់ប្រភពទឹកសម្រាប់ប្រើប្រាស់ ផ្លាស់ប្តូរមុខរបរការងារធ្វើ ព្រមទាំងជំនួយឧបត្ថម្ភអភិវឌ្ឍន៍ផលិត (ឧបត្ថម្ភពូជសត្វចិញ្ចឹម) ក៏បានជួយជាច្រើនគ្រួសារឆ្លងកាត់លំបាក។ នៅភូមិជួបលំបាកពិសេសទាំង២ រួមមាន Đồng Giác និង Hoà Hải ដែលទទួលបានការវិនិយោគកសាងរចនាសម្ព័ន្ធ កែជួសជុលផ្លូវ​និងសាងសង់អាគារវប្បធម៌សហគមទៀតផង។

យោងតាមស្ថិតិដែលបានធ្វើការពិនិត្យឡើងវិញរបស់ភូមិភាគ ឃុំនាពេលបច្ចុប្បន្ននៅមាន៩៧គ្រួសារក្រ និង៣៦គ្រួសារប្រកៀកបន្ទាត់ ក្រ ក្នុងនោះមាន៣៤គ្រួសារក្រ និង៥គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិច។ អត្រាគ្រួសារក្រក្នុងជនរួមជាតិនូវស្រូបខ្ពស់ មួយចំនួនដោយសារខ្វះដីផលិត នឹងមានទម្លាប់ខ្ចីដីអ្នកភូមិធ្វើ។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យលើបណ្តាកម្មវិធីជំនួយឧបត្ថម្ភរបស់ភូមិភាគ និងការគាំទ្ររបស់សម្បុរសជន ជីវភាពមាមមីងបងប្អូនក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។

ទទួលបានការឧបត្ថម្ភទឹកប្រាក់៥០លានដុង បង Thạch Ngọc Tuất  (ស្តាំ) មានលក្ខណៈសង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាត ព្រមទាំងលំនឹងចិត្តក្នុងការពលកម្មផលិតដើម្បីរួចចាកក្រទៀតផង។

ប្តីប្រពន្ធបង Sơn Lọt និងបងស្រី Võ Thị Hạnh នៅភូមិ Lưu Hoa Thanh  មានកូន៤នាក់ កូនច្បងក៏បញ្ចប់ការសិក្សាថ្នាក់ទី១២ហើយដែរ ចំណែកកូនពៅវិញសព្វថ្ងៃនៅកំពុងរៀនថ្នាក់មតេយ្យ។ ពីមុន គ្រួសារគ្មានដីផលិត បងឡកក៏កើតមានជំងឺទើបមិនអាចធ្វើការងារអ្វីបាន ពោលគឺបានត្រឹមនៅផ្ទះជួយការងារប្រពន្ធ មើលថែកូន។ ពួកគាត់រស់អាស្រ័យលើរបរដាំបាយដំណើបលក់តាមដងផ្លូវ ប្រាក់ចំណូលរកបានមួយថ្ងៃប្រមាណ១០០ពាន់ដុង មិនគ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅទេ។ រយៈពេលពីរឆ្នាំកន្លង រដ្ឋអំណាចភូមិភាគក៏បានចលនាទឹកចិត្តសប្បុរសជនដើម្បីជំនួយឧបត្ថម្ភគ្រួសារបងនូវឡានកិនទឹកអំពៅមួយគ្រឿង។ ផ្តើមពីនោះ បងស្រី Hạnh លក់ទឹកអំពៅនៅក្បែរចំណត់ទូកដជិតផ្តះ អាចរកបានប្រាក់ចំណូលនឹងនរ ជួយគ្រួសារបងបានឆ្លងកាត់លំបាក ដើម្បីរួចចាកក្រ។

ក៏នៅភូមិ Lưu Hoa Thanh ដូចគ្នា គ្រួសារបង Thạch Ngọc Tuất និងបងស្រី Lương Thị Nói បានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភផ្ទះមហាសាមគ្គីមួយខ្នង។ ផ្ទះនេះត្រូវបានសាងសង់យ៉ាងធំទូលាយស្អាត ដោយទទឹង៤ម៉ែត្រ ប្រវែង១១ម៉ែត្រនៅលើដីធារដែលម្តាយរបស់បងស្រីបានឱ្យ សរុបទឹកប្រាក់១៣០លានដុង ក្នុងនោះរដ្ឋជំនួយឧបត្ថម្ភ៥០លានដុង។ កាលពីមុននោះ គ្រួសាររស់នៅក្នុងផ្ទះបណ្តោះអាសន្ន រាល់ពេលមានព្យុះភ្លៀងម្តងៗតែងភ័យខ្លាចផ្ទះត្រូវដួលរលំឬក៏លេចលង់។ អាស្រ័យការឧបត្ថម្ភទាន់ហេតុការណ៍របស់បក្ស គ្រួសារក៏សង់បានផ្ទះមួយខ្នងយ៉ាងរឹងមាំ ប្តីប្រពន្ធបង Tuất ក៏សម្រេចចិត្តសូមចាកផុតពីបញ្ជីគ្រួសារក្រវិញ។ សព្វថ្ងៃពួកគេកំពុងប្រកបរបរខាងនេសាទ ប្រភពចំណូលក៏គ្រប់គ្រាន់។

អនុប្រធានភូមិ Lưu Hoa Thanh លោក​ Trần Minh Quyền ឱ្យដឹង៖ ភូមិមាន១.០០៥គ្រួសារ​ដោយមានចំនួនប្រជាជន៣.៨០០នាក់ ក្នុងនោះមាន៨៥គ្រួសារជនជាតិភាគតិច។ ជីវភាពរស់នៅរបស់មាមីងបងប្អូន ភាគច្រើនពឹងលើរបរនេសាទសមុទ្រ កាលពីមុនអត្រាគ្រួសារក្រទីនេះនូវមានការស្រូបខ្ពស់។ អាស្រ័យបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ មាមីងបងប្អូនក៏បានរួចចាកក្រ។ រដ្ឋអំណាចភូមិភាគក៏បានចលនា ឧបត្ថម្ភសង់ផ្ទះ បុលប្រាក់ ជំនួយមាមីងបងប្អូនមានឱកាសសម្រាប់ស្តារជីវភាពរស់នៅ។ សព្វថ្ងៃ ភូមិ Lưu Hoa Thanh នៅមាន៥៥គ្រួសារក្រ ក្នុងនោះមាន៨គ្រួសារក្រជាជនជាតិភាគតិច។

ប្តីប្រពន្ធបង Thạch Ngọc Tuất ប្រកបរបរខាងនេសាទសមុទ្រដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ទោះបីជាដំណើរការខាងមុខនូវមានការជួបលំបាកខ្លាំង ប៉ុន្តែជាមួយការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចភូមិភាគ និងការជំនួយឧបត្ថម្ភដ៏អស់ពីចិត្តរបស់សប្បុរសធម៌ រួមនឹងឆន្ទៈតស៊ូឈានឡើងរបស់បងប្អូនប្រជាជន សង្ឃឹមថាជីវភាពរបស់បងប្អូនជនរួមជាតិនៅឃុំ Tân Thuận មួយថ្ងៃកាន់តែផ្លាស់ប្តូរគ្រប់វិស័យ៕

 

Hồng Phượng - Trầm Nghĩ

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក