ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:02:36

លើកកម្ពស់គុណភាពអប់រំតំបន់ជនជាតិ

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តំណាក់កាល២០២១-២០៣០ តំណាក់កាល I៖ ចាប់ពីឆ្នាំ២០២១-២០២៥ មន្ទីរសិក្សាអប់រំនិងបណ្តុះបណ្តាលបានទទួលភារកិច្ចជាម្ចាស់ការក្នុងការអនុវត្តអនុគម្រោង១នៃគម្រោងទី៥ ចំពោះខ្លឹមសារ “ផ្លាស់ថ្មីរាល់សកម្មភាព” ពង្រឹងការអភិវឌ្ឍគ្រប់បណ្តាសាលាវិទ្យាល័យជនជាតិអន្តេវាសិក និងសាលាវិទ្យាល័យអឌ្ឍអន្តេវាសិក ព្រមទាំងបណ្តាសាលាសាកលវិទ្យាលល័យដែលមានសិស្សអឌ្ឍអន្តេវាសិក និងលុបបំបាត់ការមិនចេះអក្សរ សម្រាប់ជនជាតិផាគតិច”។

 គោលដៅរបស់គម្រោងទី៥ គឺដើម្បីបង្កើតប្រភពធនធានមនុស្សជាជនជាតិភាគតិចដែលធានាគុណភាព ឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។

លោក  Lâm Hoàng Nên អនុប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុនៃមន្ទីរសិក្សាអប់រំនិបណ្តុះបណ្តាល ឱ្យដឹង៖ "សរុបដើមទុនថវិការដ្ឋដែលបានចែកចាយសម្រាប់អនុវត្តអនុគម្រោង១នៃគម្រោងការទី៥ រួមមាន១២.៧៨៥លានដុង។ ការបង្កើតគម្រោងការប្រើប្រាស់បណ្តាប្រភពផ្សេងៗដើម្បរួមបញ្ចូលអនុវត្តកម្មវិធី និងគម្រោងការសមស្របជាមួយភូមិភាគដែលទទួលផល និងត្រឹមត្រូវតាមបញ្ជីមាតិការនិងផែនការអនុវត្តរបស់បណ្តាភូមិភាគទាំងឡាយ ធានាប្រតិបត្តិតាមលំដាប់លំដោយ ឯកសារ នីតិវិធី និងច្បាប់បញ្ញតិជាធរមាន។ សរុបថវិការដ្ឋបានចែកចាយសម្រាប់អនុវត្តដល់ឆ្នាំ២០២៤រួមមាន ៨.៩៤០លានដុង ស្មើនឹង៦៩,៩២%នៃគម្រោងការខាងដើមទុនសម្រាប់តំណាក់កាល២០២២១-២០២៥”។

តំណាក់កាល២០២១-២០២៤ ផ្តើមពីគម្រោងការទី៥ ក៏បានទិញឧបករសម្ភារៈសម្រាប់ផ្ទះបាយជូនឱ្យ២សាលា និងឧបត្ថម្ភបន្ថែមនៅឧបករសម្ភារៈសម្រាប់ផ្ទះបាយជូនសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ផ្តើមពីនោះក៏រួមចំណែកក្នុងការធានាការហូបចុកនៅនឹងកន្លែងជូនប្អូនៗសិស្សសាលាផងដែរ។

ផ្តើមពីប្រភពទុនដូចបានពោលខាងលើ មន្ទីរសិក្សាអប់រំនិងបណ្តុះបណ្តាលបានប្រមូលផ្តុំលើការបង្កើនល្បឿនអនុវត្តនិងដោះស្រាយថវិកាដើមទុន។ លទ្ធផល បានវិនិយោគការកសាងផ្ទះបាយថ្មីចំនួន២ បង្គន់អនាម័យ១ កែជួសជុលបន្ទប់រៀនបាន១២បន្ទប់ ដោយសរុបថវិកាជាទឹកប្រាក់៣.៩០១លានដុង។ ទិញសម្ភារៈសម្រាប់ផ្ទះបាយថ្មី២ បំពេញបន្ថែមឧបករសម្ភារៈជូនផ្ទះបាយនៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត និងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi (ឃុំ Khánh Bình Tây ស្រុក Trần Văn Thời)។ តុរៀននិងកៅអីសម្រាប់គ្រូសិស្ស ព្រមទាំងទូរទស្សន៍ សរុបថវិកាទឹកប្រាក់១.៣៧៨លានដុង។ បើកបាន២៣ថ្នាក់អក្ខកម្មសម្រាប់លុបបំបាត់ការមិនចេះអក្សរជូនសិក្ខាកាមចំនួន២១៤រូបនៅតាមបណ្តាស្រុក៖ U Minh, Trần Văn Thời និង Đầm Dơi ដោយសរុបទឹកប្រាក់ ១.៨៩០លានដុង។

ក្តាខៀន តុ កាវអីសម្រាប់គ្រូបង្រៀននិងសិស្ស ព្រមទាំងទូរទស្សន៍ក៏ទទួលបានការវិនិយោគយ៉ាងល្អត្រឹមត្រូវនៅតាមគ្រប់បណ្តាសាលាវិទ្យាល័យជនជាតិអន្តេវាសិក និងសាលាវិទ្យាល័យអឌ្ឍអន្តេវាសិកទាំងឡាយគ្រប់បណ្តាឃុំដែលជួបលំបាកពិសេស។

ដើម្បីសម្រេចល្បឿននៃការអនុវត្តអនុគម្រោង១នៃគម្រោងការទី៥តំណាក់កាល១ ក្នុងឆ្នាំ២០២៥នេះ មន្ទីរសិក្សាអប់រំនិងបណ្តុះបណ្តាល នឹងបន្តចលនាបើកបណ្តាថ្នាក់លុបបំបាត់ការមិនចេះអក្សរសម្រាប់ប្រជាជនតំបន់ជនជាតិភាគតិចនៅតាមបណ្តាស្រុក៖ Đầm Dơi, U Minh, Trần Văn Thời និង Năm Căn។ វិនិយោគកសាងបន្ទប់រៀនបាន៤បន្ទប់ និងបង្គន់អនាម័យសម្រាប់សាលាបឋមសិក្សា Võ Trường Toản (ឃុំ Khánh Lâm ស្រុក U Minh) ព្រមទាំងវិនិយោគកសាងបង្គន់សម្រាប់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi និងវិនិយោគសាងបង្គន់អនាម័យ កែជួសជុល និងធ្វើឱ្យប្រសើរឡើងនូវទីធ្លាសាលា ខ្លោងទ្វារ ព្រមទាំងរបងសម្រាប់សាលាបឋមសិក្សា Vương Nhị Chi (ឃុំ Nguyễn Phích ស្រុក U Minh)។ ផ្តើមពីនោះក៏បន្តវិនិយោគទិញសម្ភារៈប្រើប្រាស់ រួមមានដូចជា៖ តុ កាវអីសម្រាប់គ្រូបង្រៀននិងសិស្សានុសិស្ស ព្រមទាំងម៉ាស៊ីនកំុព្យូទ័រ។ល។ សម្រាប់បម្រើខាងការផ្លាស់ប្តូរឌីជីថល់នៅតាមសាលារៀន និងឧបករសម្ភារៈសម្រាប់ផ្ទះបាយ...។

សាលាងនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi (ឃុំ Khánh Bình Tây ស្រុក Trần Văn Thời) ទទួលបានការឧបត្ថម្ភបន្ថែមនៅឧបករសម្ភារៈផ្សេងៗសម្រាប់ផ្ទះបាយ ជំនួយប្អូនៗធានាអនាម័យបានល្អជាងក្នុងការហូបចុក។

លោក Lâm Hoàng Nên បានអះអាងថា៖ “គោលដៅរបស់គម្រោងការគឺបន្តពង្រឹងការអភិវឌ្ឍយ៉ាងសមស្របសម្រាប់បណ្តាសាលាវិទ្យាល័យជនជាតិអន្តេវាសិក​ និងសាលាវិទ្យាល័យជនជាតិអឌ្ឍងន្តេវាសិក ព្រមទាំងសាលាមតេយ្យ សាលាសាកលវិទ្យាល័យដែលមានសិស្សអឌ្ឍអន្តេវាសិក។ វិនិយោគការបំពេញបន្ថែម និងធ្វើឱ្យប្រសើរឡើងវិញនៅបណ្តាសម្ភារៈផ្សេងៗសម្រាប់សាលាទាំងនេះបានសម្រេចកម្រិតស្តង់ដារជាតិដើម្បីធានាល្អឱ្យការបង្រៀន និងរៀន ព្រមទាំងបំប៉នថែទាំសិស្សានុសិស្សនៃសាលាអឌ្ឍអន្តេវាសិក និងអន្តេវាសិកទាំងឡាយគ្រប់បណ្តាឃុំ និងតំបន់ជនជាតិភាគតិច។ ការវិនិយោគដ៏សំខាន់និងប្របដោយការយកចិត្តទុកដាក់ មិនពង្រាយស្មើ ជម្រើសចំមុខសញ្ញាគួរមានការវិនិយោគ និងឆាប់រហ័សដើម្បីសម្រេចជោគជ័យរាល់បណ្តាសមិទ្ធផលផ្សេងៗស្រាប់ការវិនិយោគ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពង្រីកតួនាទីមុខងារ”៕

 

Quỳnh Anh

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក