ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:02:35

ផ្គត់ផ្គង់ជីវភាពជូនបងប្អូននារីជនបទ

ទូទាំងឃុំ Quách Phẩm Bắc (ស្រុក Đầm Dơi) មានគ្រួសារជនជាតិភាគតិចទាំងអស់ចំនួន ១១៦គ្រួសារ ក្នុងនោះ មាន១៥ គ្រួសារក្រីក្រ និង១០គ្រួសារប្រកៀកបន្ទាត់ក្រ។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់ជំនួឧបត្ថម្ភរបស់អង្គការសង្គម សមាគមនារីឃុំក៏ក្លាហានក្នុងការអនុវត្តទម្រង់នៃការរស់នៅ និងជួយបង្កើនប្រាក់ចំណូលទៀតផង។

ដោយទទួលផលអំពីគម្រោង “ទឹកគឺជាអាយុជីវិត” អ្នកមីង Kim Thị Xinh បង្កើនការដាំបន្លែបង្ការ និងចិញ្ចឹមសត្វដើម្បីបង្កើនប្រភពចំណូល។

អ្នកស្រី Đặng Nhân Ái ប្រធានសមាគមសហព័ន្ធនារីឃុំ ឱ្យដឹង៖ “ការដោះស្រាយ​ជីវភាពសម្រាប់នារីជនបទ ក្នុងនោះមានបងប្អូននារីជនជាតិភាគតិចផង ដែរដែលតែងទទួលបានការអាទិភាពយ៉ាងចម្បងក្នុងសកម្មភាពរបស់អង្គការសង្គម។ បណ្តាទម្រង់ដែលត្រូវធានាឱ្យមានភាពសមស្របទៅតាមលក្ខណៈ និងទទួលបានលទ្ធផលនិងសមត្ថភាពសម្រាប់ក្នុងការពង្រីកទូលាយ និងរីកសាយភាយដើម្បីជីវភាពបងប្អូននារីមួយថ្អៃកាន់តែបានលំនឹង និងអភិវឌ្ឍន៍ ថែមទៀត”។

ជាគ្រួសារដែលអាស្រ័យផលនៃគម្រោង “ទឹកគឺជាអាយុជីវិត” ប្តីប្រពន្ធលោក Trần Văn Tửng និងអ្នកមីង Kim Thị Xinh ជាគ្រួសារក្រនៅភូមិ Nhà Cũ ផ្តោតលើការដាំចម្ការដំណាំឈើហូបផ្លែនិងបន្លែបង្ការផ្ទុយរដូវ។ អ្នកមីង Xinh មានប្រសាសន៍៖ “ខ្ញុំត្រូវទទួលបានការឧបត្ថម្ភពីគម្រោងដោយចំនួនទឹកប្រាក់១០ លានដុង សម្រាប់ធ្វើប្រព័ន្ធស្រោចទឹក ដោយសារទែបែបនេះហើយទើបការដាំបន្លែរបស់ខ្ញុំមានភាពងាយស្រួលជាង។ ផលប្រយោជន៍ក៏បានឃើញយ៉ាងជាក់ច្បាស់ផងដែរ មានទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងសង្គមគ្រួសារប្រចាំថ្ងៃផង និងជំនួយក្នុងការដាំដុះយ៉ាងថមានប្រសិទ្ធភាព និងកើនប្រភពប្រាក់ចំ ណូលទៀតផង”។

អ្នកមីង Xinh គិតជាថា នឹងបន្តពង្រីកផ្ទៃដីដាំបន្លែបន្ថែមទៀត ព្រមទាំងឆ្លៀតពេលចិញ្ចឹមសត្វ ដើម្បីស្តារជីវភាពសេដ្ឋកិច្ចគ្រួសារ និងឆាប់បានរួចចាកភាពក្រីក្រ។

មូលដ្ឋានផលិតអន្ទាក់ក្តាមរបស់អ្នកមីង Trần Thị Hải ក៏បានដោះស្រាយការងារធ្វើជាប្រចាំជូនពលករប្រមាណជាង៣០នាក់នៅភូមិភាគដើម្បីរកបានប្រាក់ចំណូលសមគួរទៀតផង។

នៅភូមិ Nhà Cũ គ្រួសារអ្នកមីង Trần Thị Hải បានបង្កើតទម្រង់ជីវភាពសមរម្យ និងមានប្រសិទ្ធភាព ព្រមទាំងបង្កើតការងារធ្វើជូនពលករនៅនឹងកន្លែងបានប្រមាណជាង៣០នាក់ទៀតផង។​ អ្នកមីង Hải ឱ្យដឹង៖​ “គ្រួសារបានអនុវត្តទម្រង់ច្នៃអន្ទាក់ក្តាមអស់រយៈពេលរាប់សិបឆ្នាំដែរហើយ។ បច្ចុប្បន្នក៏បន្តពង្រីកទូលាយនៃការច្នៃយ៉ាងច្រើនឧបករដទៃទៀត ដូចជា៖ លប អង្កៀប តម្រង...ពលករនៅទីនេះធ្វើការរកប្រាក់តាម មធ្យមសម្រាប់ពលកតមន្នាក់ៗនឹងអាចរកបានប្រាក់ចំណូលប្រហែល ២០០-៣០០ ពាន់ដុង/ថ្ងៃ”។

ដើម្បីបង្កើនបរិមាណផល និងឆ្លើយតបតាមចំនួនមុខទំនិញមួយថ្ងៃកាន់តែច្រើន អ្នកមីង Hải ក៏មានវិនិយោគម៉ាស៊ីនបន្ថែមសម្រាប់បម្រើឱ្យការផលិត ស្របឱកាសនោះក៏បន្តមុខរបរការងារធ្វើបានយ៉ាងទៀងទាត់ជូនពលករគ្រប់រូប។

ឧស្សាហ៍ព្យាយាមក្នុងការពលកម្ម “ប្តីប្រពន្ធស្រុះស្រួលចិត្តគ្នា” ប្តីប្រពន្ធលោក Lâm Văn Cồ និងអ្នកមីង Nguyễn Thị Bạc នៅភូមិ Kinh Chuối ក៏មានលក្ខណៈសង់បានផ្ទះយ៉ាងល្អត្រឹមត្រូវ។ ក្រៅពីប្រភពចំណូលអំពីដីស្រះចិញ្ចឹមបង្គាចំនួន៧កុង ប្តីប្រពន្ធលោកថែមទាំងមានប្រភពចំណូលអំពីរបរដាំបន្លែ និងដើមឈើលម្អទៀតផង។

ប្តីប្រពន្ធស្រុះស្រួលចិត្តគ្នា ប្រីប្រពន្ធលោក Cồ និងអ្នកមីង Bạc ក៏សង់បានផ្ទះយ៉ាងធំទូលាយស្អាតដែលផ្តល់ផលអំពីរបរចិញ្ចឹមបង្គា និងដាំបន្លែ ព្រមទាំងដាំដើមឈើលម្អ។

ក៏ជាគ្រួសារដែលទទួលបានការឧបត្ថម្ភផ្តើមពីគម្រោង “ទឹកគឺជាអាយុជីវិត” អ្នកមីង Bạc រីករយនិយាយប្រាប់ថា៖ “នារីជនបទមានលក្ខណៈផលិតផ្តើមពីបណ្តាគម្រោងឧបត្ថម្ភជាក់ស្តែងបែបនេះគឺខ្ញុំសប្បាយនិងរំភើបខ្លាំងណាស់។ យើងខិតខំពលកម្មផលិត សន្សំសំចៃទើបជីវភាពរស់នៅតាមស្រុកកំណើតមួយថ្ងៃកាន់តែល្អប្រសើរជាង”។

លោក Nguyễn Chí Thanh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Quách Phẩm Bắc ឱ្យដឹង៖ “រយៈពេលកន្លង បណ្តាទម្រង់នៃការផ្គត់ផ្គង់ជីវភាពរស់នៅសម្រាប់បងប្អូននារីក៏បានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយក្រ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់ជីវភាពរស់នៅរបស់បងប្អូននារីភូមិភាគ។ ជាពិ សេសចំពោះអត្រាគ្រួសារក្រ ប្រកៀកបន្ទាត់ក្រក្នុងជនរួមជាតិភាគតិចក៏ត្រូវាបនបន្ថយចុះយ៉ាងឆាប់រហ័ស និងស្ថិរភាពទៀតផង៕

 

Quốc Rin

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក