ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:53

មាតុភូមិបដិវត្តន៍ផ្លាស់ប្តូរយ៉ាងសកម្ម

មាតុភូមិបដិវត្តន៍ផ្លាស់ប្តូរយ៉ាងសកម្ម

ការដណ្តើមបានជោគជ័យនៃនិទាឃរដូវឆ្នាំ១៩៧៥ គឺជាកំណត់ត្រាដ៏សំខាន់នៃប្រវត្តិសាស្ត្រ នាំមកនូវភាពឯករាជ្យ សេរីភាព​បូរណទឹកដី។ បន្ទាប់ពី៥០ឆ្នាំប្រទេសជាតិបានរំដោះ តំបន់មាតុភូមិបដិវត្តន៍នៅ Cà Mau ក៏មានក៏ផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ បណ្តារណ្តៅគ្រាប់រំសេវ វាលសមរភូមិកាលពីដើម ឥឡូវប្រែក្លាយជាទីតាំងសម្រាប់ចិញ្ចឹមបង្គា ធ្វើស្រែនិងសាងសង់ផ្ទះដ៏ធំទូលាយស្អាតអស់ដែរ។

បងប្អូនប្រជាជនឃុំ Tân Lộc សាមគ្គីជំនួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។

យើងខ្ញុំមានឱកាសបានមកកាន់តំបន់ឃុំ Tân Lộc  ស្រុក Thới Bình ជាតំបន់ដែលត្រូវបានរដ្ឋផ្តល់កិត្តិនាមជាកងកម្លាំងប្រដាប់អាវុធប្រជាជនកាលពីឆ្នាំ ១៩៩៩ ដើម្បីស្វែងយល់ឱ្យបានច្បាស់ថែមទៀតអំពីប្រពៃណីបដិវត្តន៍ ព្រមទាំងបណ្តាជំហានដ៏អស្ចារ្យរបស់ភូមិភាគនេះ។ កិត្តិនាមដ៏ឧត្តុង្គឧត្តមនោះ គឺជាសាក្សីសម្រាប់បញ្ជាក់អំពីដួងវិញ្ញាណក្ខន្ធអ្នកដែលបានលះបង់បូជាសាច់ឈាមស្រស់នៃកងទ័ពនិងប្រជាជន Tân Lộc ទាំងមូល ក្នុងនោះក៏មានបងប្អូនជនរួមជាតិភាគតិចផងដែរសម្រាប់បុព្វហេតុនៃការរំដោះជនជាតិ ការពារមាតុប្រទេស។

ក្នុងសម័យសង្គ្រាមប្រឆាំងអាណានិគមបារាំង និងចក្រពតអាមេរិក (Pháp và Mỹ) ដ៏សែនវេទនារបស់កងទ័ពយើង វត្តវង្សស្រង់ ក្រីឃ្លៀច (Cao Dân) គឺជាមូលដ្ឋានសម្ងាត់សម្រាប់ខាងការបំផុសចលនាប្រពៃណីបដិវត្តន៍របស់ភូមិភាគ និងជាទីតាំងសម្រាប់លាក់បង្គាប់កងជួរកម្មាភិបាល និងយុទ្ធជន។ វត្តនេះមិនត្រឹមជាកន្លែងសម្រាប់សាងផ្នួសបួសរៀនប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្កើតស្មារតីស្នេហាជាតិ ព្រមទាំងចលនាប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃចូលរួមធ្វើបដិវត្តន៍ ដែលឆ្នើមជាងគេគឺ ព្រះតេជគុណ Hữu Nhem អតីតចៅអធិការវត្ត ព្រះអង្គក៏ជាយុទ្ធបដិវត្តន៍ដ៏អង់អាចមួយរូបកាលសម័យសង្គ្រាមផងដែរ ព្រះអង្គធ្លាប់ទទួលមុខតំណែងជាអនុប្រធានរណសិរ្សជនជាតិរំថោះភាគខាងត្បូតទៀតផង។

មោទនភាពចំពោះមាតុភូមិនៃវិរៈភាព​ បញ្ញវន្តស្នងបន្តកម្លាំងសាមគ្គី តែងខិតខំព្យាយាមអស់ពីចិត្តក្នុងការកសាងស្រុកទេសឱ្យកាន់តែជឿនលឿន។ លោក Lê Thành Tây លេខាបក្សឃុំ ដឹង៖ Tân Lộc ជាភូមិភាគដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ​ដោយមាន២២៩គ្រួសារ និងចំនួនប្រជា ជន៨១២នាក់ មាមីងបងប្អូនតែងចិត្តមួយថ្លើមមួយតាមការដឹកនាំរបស់បក្សនិងរដ្ឋ អនុវត្តល្អគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្ស ខិតខំ ពលកម្មផលិតដើម្បីឈានឡើងលើកកម្ពស់ជីវភាពរស់នៅ។ គិតមកទល់សព្វថ្ងៃ ឃុំសម្រេចបាន១២/១៩បទដ្ឋានជនបទថ្មីកម្រិតខ្ពស់ដែរហើយ។ នូវត្រឹម២២ គ្រួសារក្រីក្រប៉ុណ្ណោះ (ស្រូបអត្រា០,៧៥%) និង៣៤គ្រួសារប្រកៀកបន្ទាត់ក្រ (ស្រូបអត្រា១,១៥%)។

យុវវ័យ Tân Lộc ចូលរួមលុបបំបាត់ផ្ទះបណ្តោះអាសន្ន។

ជាមួយភាពស្មោះត្រង់របស់យុវជនទាំងឡាយ និងការស្រេកឃ្លានលះបង់ដើម្បីប្រទេសជាតិ មាតុភូមិ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតមហាវិទ្យាល័យផ្នែកខាងសេដ្ឋកិច្ច គួរណាស់តែស្វែងរកការងារធ្វើនឹងគេ តែផ្ទុយទៅវិញ បង Hữu Quốc Thuận បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញដើម្បីចូលរួមលះកម្លាំងកសាងមាតុភូមិ។

ចុងឆ្នាំ២០២៤ បង Thuận បានទទួលមុខងារជាលេខាសម្ព័ន្ធយុវជនឃុំ​ រួមដំណើរការជាមួយសម្ព័ន្ធយុវជនចូលរួមយ៉ាងច្រើនប្រពៃណីប្រឡងប្រណាំង ពិសេសចូលរួមសកម្មភាពទប់ស្កាត់ការរុករកប្រភពជលផលតាមបែបបំបាត់ពូជ ជួយបងប្អូនប្រជាជនលុបបំបាត់ផ្ទះបណ្តោះអាសន្ន។ល។ បង Hữu Quốc Thuận ទើបមានកិត្តយសបានសមាគមសម្ព័ន្ធយុវជនខេត្ត Cà Mau លើកសរសើរជាបក្ខជនវ័យក្មេងមានស្នាដៃឆ្នើម។ បងបានចែករំលែកថា៖ សម្ព័ន្ធយុវជន ឃុំ តែងយកចិត្តទុកដាក់ដល់វិស័យសិក្សាអប់រំស្តីពិប្រពៃណីបដិវត្តន៍របស់ភូមិស្រុកសម្រាប់យុវជនទាំងឡាយគ្រប់រូប ដើម្បីបង្ហានូវមោទនភាព ជំរុញទឹកចិត្តភក្តិទាំងឡាយរួមគ្នាខិតខំសិក្សារៀនសូត្រ ឧស្សាហ៍ព្យាយាមពលកម្ម រួមកម្លាំងកសាងប្រទេសជាតិ។

សម្រស់ជនបទថ្មីនៃតំបន់បដិវត្តន៍មួយថ្ងៃកាន់តែស្រស់ស្អាត។

មោទនភាពខាងប្រពៃណីមាតុភូមិនៃវិរៈភាពគឺជាប្រភពកម្លាំងស្មារតីដ៏ធំចម្បងសម្រាប់កម្មាភិបាលបក្ខជននិងប្រជាជនឃុំ Tân Lộc លំនឹងជឿជាក់ក្នុងការកសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿងតរៀងទៅ៕

Mộng Thường

 

 

 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក