ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 18:31:57

“ផ្លែផ្អែម” នៅសាលាពិសេសដោយឡែក

ជំរុញខ្លាំងខ្លាការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទ Hồ Chi Minh អនុវត្តមានប្រសិទ្ធភាពចំពោះប្រធានបទឆ្នាំសិក្សាគឺ “សាមគ្គី ក្រឹត្យក្រុម ច្នៃប្រតិដ្ឋ បន្តផ្លាស់ថ្មី លើកកម្ពស់គុណភាពនៃការអប់រំនិងបណ្តុះបណ្តាល” កសាងផែនមហាសាមគ្គីផ្ទៃក្នុង ពង្រីកល្អសិទ្ធិប្រជាធិបតេយ្យ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានបង្កើន និងរក្សាលំនឹងគុណភាពនៃការបង្រៀននិងរៀនជាប្រចាំ។

សិស្សថ្នាក់ទី១២ ថតរូបអនុស្សាវរីយ៍រួមជាមួយលោកគ្រូអ្នកគ្រូក្នុងឱកាសនៃការរំលឹកគុណគ្រូបង្រៀននិងបញ្ចប់ការសិក្សាឆ្នាំ២០២៣-២០២៤។

ដែលជាសាលាពិសេសដោយឡែកមួយ ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau អនុវត្តយ៉ាងល្អភារកិច្ចនៃការបណ្តុះបណ្តាលប្រភពធនធានមនុស្សនាពេលអនាគតសម្រាប់តំបន់ជនជាតិភាគតិចនៅភូមិភាគ។ ក្រៅពីភារកិច្ចរួមដែលបានកំណត់ សាលាថែមទាំងងនុវត្តបន្ថែមនូវបណ្តាភារកិច្ចមួយចំនួនទៀត ដូចជា៖ ការជម្រើសសិស្សចំមុសញ្ញាតាមគម្រោងការដែលបានប្រគល់ឱ្យជារៀងរាល់ឆ្នាំ។ វិស័យអប់រំសិស្សតាមលក្ខណៈប្រពៃណីដ៏ល្អផូរផង់របស់បណ្តាជនជាតិ​ Việt Nam រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ព្រមទាំងអនុវត្តគោលការណែនាំនិងគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ អប់រំពលករនិងកំណត់ទិសដៅសម្រាប់ឱការផ្តើមអាជីព ព្រមទាំងផ្គត់ផ្គង់ខាងសម្ភារៈស្មារតីជូនប្អូនៗសិស្សសាលាដែលស្នាក់នឹងកន្លែង។

អ្នកគ្រូ Nguyễn Thị Hòng ក្នុងម៉ោងបង្រៀនបន្ថែមដោយមិនគិតប្រាក់​និងរៀនមេរៀនសាឡើងវិញ ដើម្បីពង្រឹងចំណេះដឹងសម្រាប់ប្អូនៗសិស្សសាលា។

អ្នកគ្រូ Lý Kim Khánh អនុលេខា និងជានាយករងរបស់សាលា បានឱ្យដឹង៖ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទ Hồ Chí Minh កម្មាភិបាល កងជួរគ្រូបង្រៀនគ្រប់រូបតែងលើកកម្ពស់ស្មារតីក្នុងការខិតខំសិក្សារៀនសូត្រដោយខ្លួនឯង ព្រមទាំងឆន្ទៈយ៉ាងមុះមុតក្នុងការឈានឡើងរួចចាកការលំបាក និងទឹកចិត្តស្នេហាជាតិ គុណសម្បត្តិថ្លៃថ្នូរ ព្រមទាំងឥរិយាបទស្រគត់ស្រគំក្នុងការធ្វើការតាមបែបវិទ្យាសាស្ត្រ និងភាពទទួលខុសត្រូវលើកិច្ចការងាររបស់ខ្លួន។ ផ្តើមពីនោះ លើកកម្ពស់គុណភាពបង្រៀននិងរៀន អនុវត្តរាល់តម្លៃនៃការសិក្សាដែលខ្លួនបានរៀនពីអ៊ំដើម្បីផ្លាស់ថ្មីវិធីសាស្ត្រក្នុងការបង្រៀន ព្រមទាំងចុះឈ្មោះស្ម័គ្រចិត្តបង្រៀនបន្ថែមដោយមិនគិតប្រាក់សម្រាប់បំប៉នចំណេះដឹងបន្ថែមជូនប្អូនៗសិស្សសាលាដែលអន់ខ្សោយ និងបំផុសកគំនិត កសាងបរិស្ថានសាលារៀនយ៉ាងសកម្ម រួមចំណែកបង្កើនប្រសិទ្ធភាពខាងវិស័យសិក្សាអប់រំគ្រប់ជ្រុងជ្រោយទាំងចំណេះដឹងផងនិងទាំងសីលធម៌ផង។ សម្រាប់សិស្សវិញ សាលាតែងបំផុសចលនាប្រពៃណីចុះឈ្មោះប្រឡងប្រណាំង “សប្តាហ៍រៀនពូកែ​ និងត្រៃមាសរៀនល្អ”។ ដើម្បីលើកកម្ពស់ស្មារតីខិតខំរៀនសូត្រដោយខ្លួនឯង ព្រមទាំងលត់ដំ ធ្វើពិន័យ និងពង្រីកប្រពៃណីនៃការសង្វាតរៀនសូត្រ”។

យោងតាមប្រសាសន៍របស់អ្នកគ្រូ Nguyễn thị Hồng ជាគ្រូបង្រៀនទទួលបន្ទុកខាងវិញ្ញាសាអក្សរសាស្ត្រ “ប្រហែលជា១០កន្លងមកនេះ ខ្ញុំរួមជាមួយលោកគ្រូអ្នកគ្រូទាំងឡាយរបស់សាលាបានចុះឈ្មោះស្ម័គ្រចិត្តជួយបង្រៀនបន្ថែមដោយមិនគិតប្រាក់ជូនប្អូនៗសិស្សសាលា ដោយមួយសប្តាហ៍២វិញ្ញាសារៀងរាល់ពេល រៀល ដើម្បីពង្រឹងល្អនូវចំណេះដឹង ជួយប្អូនៗទទួលបានលទ្ធផលខ្ពស់ក្នុងការរសិក្សារៀនសូត្រ”។

គុណភាពនៃការបង្រៀននិងរៀនរបស់វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau មួយថ្ងៃកាន់តែមានការលើកកម្ពស់ ជាមួយចំនួនសិស្សដែលមានកម្រិតបង្គួរ និងពូកែស្រូបអត្រាចាប់ពី៦០%ឡើងទៅ។

ប្រការនេះបានបង្ហាញអំពីស្មារតីទទួលខុសត្រូវ ទឹកចិត្តស្រឡាញ់មុខរបរ និងអស់ពីចិត្តរបស់គ្រូបង្រៀនក្នុងបុព្វហេតុ “ដាំមនុស្ស” ផ្សារភ្ជាប់ជាមួយការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទ Hồ Chí Minh ដោយរាល់ទង្វើជាក់ស្តែង។

ឆ្នាំសិក្សានេះ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau រួមមាន១០ថ្នាក់ ដោយមានចំនួនសិស្សសរុបទាំងអស់២៥៧រូប។ ជាច្រើនឆ្នាំកន្លង សាលាតែងខិតខំរក្សាលំនឹងនូវស្នាដៃនិងលើកកម្ពស់គុណភាពអប់រំ។ ជារៀងរាល់ឆ្នាំ ចំនួនសិស្សដែលរៀនបានបង្គួរ និងរៀនពូកែតាមគ្រមោងការដាក់ចេញ។ សិស្សបង្គួរនិងសិស្សពូកែស្រូបអត្រាចាប់ពី៦០%ឡើងទៅ។ ហើយក៏មានសិស្សជាច្រើនទៀតបានបញ្ចប់ការិសិក្សាបន្តចូលមហាវិទ្យាល័យទូទាំងប្រទេសទៀតផង។​ នេះជាលទ្ធផលដែលផ្តើមពីការខិតខំប្រឹងប្រែង និងភារកិច្ចរបស់គ្រូបង្រៀនគ្រប់រូប ​ ព្រមទាំងការខិតខំរបស់ប្អូនៗសិស្សានុសិស្សគ្រប់រូបដើម្បីទទួលបាន “ផ្លែផ្អែម” ក្នុងការបង្រៀននិងរៀនផងដែរ៕

 

Loan Phương

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក