ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:40

បង្កើតអាជីពនៅស្រុកកំណើត

បច្ចុប្បន្ន មានយុវវ័យជាច្រើនបានជម្រើសស្រុកកំណើតរបស់ខ្លួនដើម្បីបង្កើតអាជីព។ ថ្វីត្បិត ដើម្បីបញ្ជាក់ថាស្រុកកំណើតរបស់ខ្លួនគឺជាកន្លែងសម្រាប់ផ្តើមអាជីព គួរមានការត្រៀមរៀបចំឱ្យបានល្មិតល្អន់ រួមជាមួយការប្តេជ្ញាចិត្តយ៉ាងធំដើម្បីបំពេញនូវក្តីសង្ឃឹមឱ្យក្លាយជាការពិត។

ដើម្បីទទួលបានផលិតផលដ៏អស្ចារ្យ បងស្រី Đào ក៏បានច្នៃប្រតិដ្ឋ គិតគូរអំពីរបៀបផ្សំព័ណ៌ដើម្បីផលិតផលធានាគុណភាព ទាក់ទាញចំណាប់អារម្មណ៍ និងពាណិជ្ជសញ្ញាផ្ទាល់ខ្លួន។

ឧត្តមភាពខណៈពេលបង្កើតអាជីពនៅស្រុកកំណើត គឺជាការចំណាយដោយទាបបំផុត។ មិនចាំបាច់បង់ខាតក្នុងការចំណាយប្រាក់ជួលផ្ទះសំណាក់ ភ្លើង ទឹក និងការហូបចុកជាដើមនៅតាមក្រុង។ យុវវ័យអាចប្រមូលផ្តុំប្រភបធនធានសម្រាប់ផ្គត់ផ្គង់ជីវភាព និងបំេពញនូវក្តីបំណងប្រាថ្នារបស់ខ្លួនដើម្បីពង្រីកការ ជួញដូរទៀតផង។

បញ្ចប់បរិញ្ញាបត្រឯកទេសខាងបសុពេទ្យ តែបង Lưu Trọng Nhân (នៅភូមិលេខ២ ឃុំ Tắc Vân ក្រុង Cà Mau) បែរមានគំនិតចង់ជួញដូរដើម្បីបំពេញនូវក្តីបំណងរបស់ខ្លួនតាំងពីយូរណាស់មកហើយ។​ ខិតខំសន្សំប្រាក់ រួមទាំងការជួញដូរនៅនឹងកន្លែងផ្ទាល់ ក៏បានជួយបងប្រឹតសំចៃប្រាក់បានយ៉ាងច្រើនទៀត ផង។

បង Nhân ចែករំលែក៖ ការចិញ្ចឹមត្រីលម្អគឺជារបរដ៏ចំណាប់អារម្មណ៍ ទាមទាមានការអត់ធ្មត់ និងការយល់ដឹងច្បាស់លាស់ចំពោះរាល់ប្រភេទត្រីទាំងឡាយ និងបរិស្ថានរស់របស់ត្រី ព្រមទាំងរបៀបថែទាំជាដើម។ បច្ចុប្បន្ន ទន្ទឹមជាមួយការជួញដូររាល់បណ្តាប្រភេទជលផល ការបង្កបង្កើនពូជ ស្វែងរកប្រភេទត្រីសំខាន់ ៗ ឬក៏ត្រូវការជំនួយឧបត្ថម្ភខាងបច្ចេកទេសសម្រាប់ភ្ញៀវអតិថិជនបានជួយឱ្យខ្ញុំបង្កើតប្រភពប្រាក់ចំណូលនឹងនរល្អផងដែរ។

“មានហូបគ្រាប់គ្រាន់ប្រចាំថ្ងៃ ដោយទទួលបានប្រភពប្រាក់ចំណូលប្រមាណ៥០០ពាន់ដុងដែលផ្តើមពីការជួញដូរ ភួបផ្សំជាមួយការគ្រប់គ្រងហាងទំនិញលក់ចំណីសម្រាប់ឱ្យការចិញ្ចឹមសត្វរបស់គ្រួសារបង Nhân អាចនិយាយបានថា ខ្លួនបានបន្ធូអារម្មណ៍ និងអនុវត្តនូវរាល់ចំណេះដឹងរបសខ្លួនដែលបានសិក្សាស្វែងយល់ដើម្បីអភិវឌ្ឍន៍ការជួញដូររបស់គ្រួសារទៀតផង។

ដោយមានបំណងចង់មានការងារធ្វើនៅជិតផ្ទះ បន្ទាប់ពីចេញសាលា បងស្រី Đặng Xuân Đào (សង្កាត់២ ក្រុង Cà Mau)​ ជម្រើសស្រុកកំណើតសម្រាប់បង្កើតអាជីព។ ស្វែងយល់បន្ថែមតាមបណ្តាញសង្គម បងស្រី Đào បានសម្រេចចិត្តល្បងកម្លាំងរបស់ខ្លួនជាមួយការងារបង្កើតផលិតផល handmade ដែលផ្តើម ពីស័ង្កសីស្នែងទន់ សារធាតុចម្លែក​មានសោភ័ណភាពខ្ពស់ និងធានាភាបរឹងមាំតាមរដូវកាល។ មិនចាំបាច់មានទីធ្លារធំទូលាយ មិនចំណុះលើពេលវេលា បងស្រីលក់តាមបណ្តាញសង្គមនិងទទួលលិខិតដាក់ពាក្យទិញតាមតម្រូវការ។

“ខ្ញុំមានចំណង់ចំណូលចិត្តខាងការបត់បែននិង អារម្មណ៍ដែលបានបង្កើតដោយខ្លួនឯងនូវអំណោយដ៏មានអត្ថន័យសម្រាប់ភ្ញៀវអតិថិជន។ នៅស្រុកកំ ណើត យើងនឹងមានការយកចិត្តទុកដាក់ជាងក្នុងរាល់កិច្ចការងារ ព្រមទាំងបាននៅជិតសង្គមគ្រួសារទៀតផង” បងស្រីមានប្រសាសន៍បែបនេះ។

ផ្តើមពីការជាក់ស្តែងបានឆ្លុះឱ្យឃើញ ស្រុកកំណើតមិនមែនតំបន់ “បាតខ្ទះ” សម្រាប់ឱ្យការផ្តើមអាជីពប៉ុណ្ណោះទេ។ ជាមួយការជំនួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ បណ្តាអង្គការចាត់តាំង សមូហភាព ក្លឹបបង្កើតអាជីព ជាពិសេសការអភិវឌ្ឍន៍ខាងបច្ចេកវិទ្យា បណ្តាញសង្គម យុវវ័យអាចញុំាងឱ្យស្រុកកំណើតក្លាយជាទីតាំងសម្រាប់អនុវត្តសម្រេចជោគជ័យនូវក្តីស្រមៃរបស់ខ្លួន។

ផ្តើមពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរហូតដល់ការរកប្រាក់ បង Lưu Trọng Nhân អាចមានអារម្មណ៍ធូរស្រាលសម្រាប់ឱ្យការរកប្រាក់ចំណូល និងសន្សំសំចៃ។

យោងតាមប្រសាសន៍បង Nguyễn Minh Thái អធិការរងនៃក្លឹបផ្តើមអាជីពរបស់ខេត្ត ការបង្កើតអាជីពនៅស្រុកកំណើតមិនងាយស្រួលនោះទេ យុវវ័យទាំងឡាយគួរយល់ឱ្យបានច្បាស់អំពីសម្ថភាពរបស់ខ្លួន ស្វែងយល់នូវបណ្តាទម្រង់ដែលសមស្រប ជាពិសេសចំណេះដឹងខាងហិរញ្ញវត្ថុ ជួញដូរអាជីកម្មអេឡិក ត្រូនិកដើម្បីអភិវឌ្ឍន៍ចីរភាព។

“ការផ្តើមអាជីពមិនមែនពេលណាក៏ជួបផលល្អនោះទេ។ មានជោគជ័យ ក៏មានបរាជ័យផង មានការជួបលំបាក តែសំខាន់គឺយើងមិនត្រូវបោះបង់ចោលនោះទេ។ ហានសាកល្បង ហានធ្វើ និងហានកែលម្អ ទាំងនេះហើយដែលជាការបញ្ជាក់នូវសមត្ថភាពរបស់ខ្លួន” បង Thái  បានសង្កត់ធ្ងន់បែបនេះ។

បង្កើតអាជីពនៅស្រុកកំណើតរបស់ខ្លួន មិនសម្រាប់បុគ្គលណាមួយដែលមានចិត្តតក់ក្រហល់ឬក៏ចង់មានសុវត្ថិភាពនោះទេ  ជាមួយការត្រៀមរៀបចំយ៉ាងលម្អិត និងរយៈពេលយូរអង្វែង ព្រមទាំងស្មារតីហានលះបង់ យុវវ័យទាំងឡាយគ្រប់រូបអាចសម្រេចជោគជ័យរាល់កិច្ចការងាររបស់ខ្លួន៕

 

Yến Nhi - Hữu Nghĩa

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក