ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:40

ជំនួយសិស្សឱ្យមានទំនុកចិត្តជាមួយសម័យប្រឡងដ៏សំខាន់

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ គឺជាការប្រឡងដែលមានការផ្លាស់ប្តូរយោងតាមកម្មវិធីអប់សាកលនៃឆ្នាំ២០១៨។ ដើម្បីត្រៀមល្អសម្រាប់ឱ្យការប្រឡង វិទ្យាល័យជនជាតិអន្តេវាសិកខេត្តបានអនុវត្តការបង្រៀនបណ្តើរ រៀនសាឡើងវិញបណ្តើរ និងរៀនបន្ថែមសម្រាប់ប្អូនៗបេក្ខសិស្សទៀតផង។

ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលាមានទាំងអស់ចំនួន៣ថ្នាក់ទី១២ ដោយមានសិស្សជាង៧០នាក់។ សកម្មភាពនៃការបង្រៀនក៏ត្រូវបានសាលាអនុវត្តយ៉ាងបត់បែន ធានាសម្រេចល្អតាមល្បឿននៃកម្មវិធីសិក្សា ប្អូនៗទាំងឡាយក៏បានសិក្សាយ៉ាងគ្រប់គ្រាន់និងត្រឹមត្រូវតាមវិញ្ញាសា សកម្មភាពអប់រំ និងឆ្លើយតបតាមតម្រូវការរបស់កម្មវិធីទៀតផង។

លោកគ្រូ Quách Thuận Hiệp ប្រធានក្លឹបទទួលបន្ទុកខាងវិញ្ញាសាប្រត្តិសាស្ត្រ - ភូមិសាស្ត្រ - អប់រំសេដ្ឋកិច្ចនិងច្បាប់ សកម្មក្នុងការរៀនសាឡើងវិញនូវវិញ្ញាសាភូមិសាស្ត្រជូនប្អូនៗសិស្សថ្នាក់ទី១២។

សាលាក៏ម្ចាស់ការក្នុងការបង្កើនម៉ោងរៀនសាឡើងវិញ ផ្តើមពីនោះក៏អនុវត្តយ៉ាងច្រើនវិធីសាស្ត្រក្នុងការបង្រៀនដើម្បីជួយឱ្យប្អូនៗបំពេញនូវចំណេះដឹងឡើងវិញ ព្រមទាំងលំហាត់បំណិនរបស់ខ្លួនក្នុងការធ្វើតេស្ត។ អ្នកគ្រូ Lý Kim Khánh នាយករងសាលា ឱ្យដឹង៖​សាលាបានកសាងគម្រោងការបង្រៀន និងរៀនសាឡើងវិញតាមគ្រប់ដំណាក់កាជាក់ស្តែងនីមួយៗ ដើម្បីធានារាល់ម៉ោងរៀនសម្រេចបានលទ្ធផលខ្ពស់បំផុត។ គ្រូបង្រៀនទាំងឡាយមិនត្រឹមបង្រៀនតាមកម្ម វិធី សិក្សាដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងម្ចាស់ការក្នុងការកែសម្រួលខ្លឹមសារ និងបង្កើនម៉ោងដើម្បីរៀនសាឡើងវិញទៀតផង ជាពិសេស ចំពោះវិញ្ញាសាដំ បូងដែលត្រូវបានដាក់ឱ្យសម័យប្រឡងលើកនេះ។ ការពិនិត្យ វាយតម្លៃជាប្រចាំក៏ត្រូវបានអនុវត្តសម្រាប់ បញ្ជាក់ពិលទ្ធភាពនិងចំណេះដឹងរបស់ប្អូនៗដើម្បីជួយប្អូនៗកាន់តែច្បាស់ថែមទៀតក្នុងការរៀនឡើងវិញ ជៀសវាងកុំឱ្យុមានការធ្លោះធ្លោយ។ ប្រការនេះមិនត្រឹមជួយប្ងូនៗក្តាប់បានល្អនូវចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានទំនុកចិត្តសម្រាប់ឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥ប្រកបដោយទំនុកចិត្តដ៏ខ្ពស់បំផុតទៀតផង។

សាលាតែងយកចិត្តទុកដាក់ដល់ការបង្រៀន និងរៀនសាឡើងវិញនូវចំណេះដឹងខាងវិញ្ញាសាអក្សរសាស្ត្រជូនប្អូនៗ ពីព្រោះនេគឺជាវិញ្ញាសាតែមួយគត់សម្រាប់ផ្នែកខាងបរិយាយវោហារដោយខ្លួនឯង។

ក្រៅពីនោះ បន្ទាប់ពីទទួលបានការយល់ព្រមពីគណៈនាយកសាលា គ្រូបង្រៀនទាំងឡាយក៏បានស្ម័គ្រចិត្តជួយបង្រៀនបន្ថែមដោយមិនគិតប្រាក់ជូនប្អូនៗ​ហើយឡើងបញ្ជីសម្រាប់ឱ្យការរៀនសាឡើងវិញយ៉ាងលម្អិត សមស្របតាមថ្នាក់រៀននីមួយៗ យកចិត្តទុកដាក់លើការបង្រៀនខុសៗគ្នា ដើម្បីបម្រើល្អសម្រាប់បេក្ខសិស្សក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជម្រើសសិស្សប្របញ្ជប់ការសិក្សាផងរួមទាំងជម្រើសឱ្យចូលបន្តសិក្សាមហាវិទ្យាល័យ និង អនុមហាវិទ្យាល័យផង។ លោក គ្រូ Quách Thuận Hiệp ប្រធានក្លឹបផ្នែកខាងវិញ្ញាសាប្រវត្តិសាស្ត្រ - ភូមិវិទ្យា - អប់រំសេដ្ឋកិច្ច និងច្បាប់ បានចែករំលែកថា៖ “ចំ ណេះដឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដូច្នេះហើយ ទន្ទឹមជាមួយការខិតខំព្យាយាមដ៏អស់ពីសមត្ថភាពរបស់គ្រូបង្រៀនទាំងឡាយគឺដើម្បីជំនួយប្អូនៗមានលក្ខណៈ សមស្រប ខ្លួនប្អូនៗផ្ទាល់គូរខិតខំបង្កើនចំណេះដឹងក្នុងការសិក្សារៀនសូត្រ ដើម្បីផ្តទទួលបានលទ្ធផលខ្ពស់ក្នុងសម័យប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសមតាមបំណងនៃក្តីសង្ឃឹមរបស់រៀងខ្លួន។ កងជួរគ្រូបង្រៀនទាំងឡាយបានត្រៀមលក្ខណៈជាស្រេចដើម្បីរួមដំណើរការជាមួយប្អូនៗសិស្សថ្នាក់ទី ១២ រហូតដល់ទីបំផុតនៃលើករៀនសាឡើងវិញសម្រាប់ឱ្យការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។

ក្រៅពីពង្រឹងនូវចំណេះដឹងក្នុងថ្នាក់ សាលាថែមទាំងជំរុញទឹកចិត្តគ្រូបង្រៀនទាំងឡាយរិះរក និងប្រើប្រាស់គ្រប់បណ្តាកម្មវិធីទំនើប និងគេហទំព័ររៀនសាឡើងវិញ ដើម្បីផ្តល់ឯកសារសម្រាប់ការរៀនសាឡើងវិញ ការពិនិត្យ វាយតម្លៃ គ្រប់គ្រងការរៀនសាឡើងវិញជូនប្អូនៗ។ លោកគ្រូ អ្នកគ្រូថែមទាំងបង្កើតក្រុម រៀនសាឡើងវិញលើបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកទឹកចិត្តប្អូនៗឱ្យចូលរួមក្រុម ដោះដូរជាមួយគ្រូបង្រៀន និងមិត្តភក្តិងាយស្រួល ព្រមទាំងដើម្បីមានវិធីសាស្ត្រឆ្លើយតបគ្នាទៅវិញទៅមក និងលើកកម្ពស់សមត្ថភាពខាងទ្រឹស្តី និងបត់បែនចំពោះវិញ្ញាសាប្រឡង។

សិស្សថ្នាក់ទី១២រៀនជាក្រុមដើម្បីប៉បនចំណេះដឹងជូនគ្នាទៅវិញទៅមក។

ជាពិសេស សាលាបានបញ្ជាការណែនាំដល់គ្រប់ក្រុមជំនាញ គ្រូបង្រៀនទាំងឡាយដែលទទួលបន្ទុកលើវិញ្ញាសាទាក់ទងក្នុងកម្មវិធីប្រឡង ព្រមទាំងពិនិត្យសាឡើងវិញ បែងប្រភេទចំណេះដឹងរបស់សិស្ស ដើម្បីស្នើឱ្យមានគម្រោងការរៀបចំថ្នាក់ និងរៀបចំគ្រូបង្រៀនឱ្យទទួលខុសត្រូវលើមុខសញ្ញា និងចាត់តាំងម៉ោងសម្រាប់បងប្រៀនសាឡើងវិញតាមក្រុមសកម្មភាពដែលមានសមត្ថភាពខុសៗគីគ្នា ជួយប្អូនៗមានដំណើរការសិក្សាសមស្របតាមសមត្ថភាពរបស់ខ្លួន។ ជា មួយគ្នានោះដែរ លោកគ្រូ អ្នកគ្រូ ក៏បានឱ្យសិស្សថ្នាក់ទី១២មានលក្ខណៈបានចូលជិតជាមួយកម្មវិធីប្រឡងរបស់ក្រសួងសិក្សាអប់រំនិងបណ្តុះបណ្តាលដែលបានប្រកាសជាសាធរណៈនិងអំពីរបៀបនៃការប្រឡង។ បន្ទាប់ពីការប្រឡងសាកល្បងដែលរៀបចំដោយមន្ទីរសិក្សាអប់រំនិងបណ្តុះបណ្តាល សាលានឹងផ្តោតលើនោះ ដើម្បីមានផែនការកែតម្រូវឱ្យសមស្របទៅនឹងលក្ខណៈជាក់ស្តែងរបស់សាលា  ព្រមទាំងនៃការសិក្សារៀនសូត្ររបស់សិស្ស ដើម្បីរៀបចំការរៀនឡើងវិញសម្រាប់សិស្ស។ យកចិត្តទុកដាក់ជួយសិស្សបានយល់ច្បាស់ និងអនុវត្តចំណេះដឹងរបស់ខ្លួនដើម្បីធ្វើមានរៀនបានល្អក្នុងសម័យប្រឡងដ៏សំខានលើកនេះ។ ​

ដោយឡែកសម្រាប់គ្រូបង្រៀនជាអធិការថ្នាក់វិញ ក្រៅពីការគ្រប់គ្រង និងជំរុញស្មារតីសិក្សារៀនសូត្ររបស់បងប្អូន ថែមទាំងបានសហការជាមួយគ្រប់អាណាព្យាបលាសិស្សក្នុងការគ្រប់គ្រងពេលវេលា និងរាល់ឥរិយាបទដើម្បីជួយប្អូនៗរៀបចំពេលវេលាសម្រាប់រៀនសាឡើងវិញឱ្យមានការសមស្រប និងមានគោលនយោបាយបំប៉ន ឈប់សម្រាកសមប្រាកប ដើម្បីប្អូនៗសិស្សសាលាធានាបានល្អអំពីសុខភាពសម្រាប់កដំណាក់ការៀនសាឡើងវិញនិងចូលរួមប្រឡងពេញលក្ខណៈក្នុងសម័យប្រឡងដ៏សំខាន់នេះ៕

 

Quỳnh Anh

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក