ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:35

ភាសាសម្រាប់ឱការស្ថាបនា

នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình មាន៣៤៥គ្រួសារ Khmer ក្នុងចំណោមទាំង៥០៥គ្រួសារទូទាំងភូមិ។ ប៉ុន្មានឆ្នាំកន្លង បងប្អូនជនរួមជាតិ Khmer តែងពង្រីកស្មារតីក្នុងការអភិរក្សលក្ខណៈវប្បធម៌ប្រពៃណី លើកកម្ពស់ស្មារតីក្នុងការសិក្សារៀនសូត្រ ខិតខំតស៊ូដើម្បីកសាងជីវភាពគ្រួសារសុខសាន្តនិងសុភមង្គល។

លោក Lê Văn Huyện ប្រធានសមាគមជំរុញការសិក្សាឃុំ Hồ Thị Kỷ បានឱ្យដឹង៖ តម្លៃដ៏ធំជាងគេគឺស្មារតីសិក្សារៀនសូត្រ មើលសំខាន់លើការសិក្សា រីកសាយភាយនិងក្លាយជាលក្ខណៈដ៏ល្អថ្លៃថ្លូរសម្រាប់ការរស់នៅរបស់បងប្អូនជនរួមជាតិ Khmer ផងដែរ។ យោងតាមស្ថិតិ មកទល់ពេលនះ កូនក្មួយជនរួមជាតិ Khmer ទូទាំងភូមិ Đường Đào មានជិត១២០សញ្ញាបត្រកម្រិតមហាវិទ្យាល័យ និងអនុបណ្ឌិត ព្រមទាំងកំពុងបំពេញការងារនិងលះបង់ដើម្បីសង្គមទៀតផង។

លោក Lý Thăng Trắng ខ្នះខ្នែងក្នុងការអភិរក្សវប្បធម៌ប្រពៃណី Khmer។ (ក្នុងរូបថត៖ លោក Trắng អភិរក្សរបៀបរចនាបាយសីសម្រាប់ឱ្យក្នុងពីធីបុណ្យប្រពៃណី Khmer)។

ដោយផ្តើមពីអ្នកធ្លាប់បួសរៀនក្នុងវត្តផងដែរ និងធ្វើជាគ្រូបង្រៀន ធ្លាប់ជាប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនឃុំ និងស្រុក លោក Lý Thăng Trắng ជាជនជាតិ Khmer នៅភូមិ Đường Đào ​តែងអស់ពីចិត្តរួមដំណើរការជាមួយការឈានឡើងរបស់បងប្អូនជនរួមជាតិ។ គ្រួសារលោក Trắng ថែមទាំងបានអ្នកផងស្គាល់ថាជាគ្រួសារដែលរស់នៅមានរបៀបរៀបរយ កូនចៅមានសណ្តាប់ធ្នាប់និងកត្តញ្ញូទៀតផង។ ក្នុងចំណោមកូនទាំង៣របស់លោក មាន២នាក់ផងដែរដែលបានសិក្សាបញ្ចប់បរិញ្ញាបត្រ ចំណែកចៅប្រុសច្បងម្នាក់បច្ចុប្បន្នជាអនុសេនីយ៍ទោផ្នែកខាងនគរបាលប្រជាជន។ លិទ្ធផលនេះគឺផ្តោតលើការខិតខំព្យាយាមពលកម្ម សម្រាប់ខាងជីវភាពរបស់គ្រួសារលោក Trắng វិញក៏បានលំនឹងល្អណាស់ដែរ។

លោក Trắng មានប្រសាសន៍៖ គោលនយោបាយជនជាតិ ក្នុងនោះមានគោលនយោបាយអនុគ្រោះស្តីពីការសិក្សាអប់រំសម្រាប់បងប្អូនជនរួមជាតិ Khmer របស់បក្សនិងរដ្ឋផងដែរ។ ថ្វីត្បិតតែដូច្នេះ មាមីងបងប្អូន Khmer សព្វថ្ងៃកំពុងយកចិត្តទុកដាក់ដល់សេចក្តីសម្រេចចិត្តខាងការជម្រើសសិស្សរបស់វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ជាទីផ្តល់កំណើតសម្រាប់ឱ្យការបណ្តុះបណ្តាលប្រភពធនធានរបស់ជនរួមជាតិ Khmer ដោយសាតែផ្តោតលើបញ្ហានេះហើយ មុខសញ្ញាជាកូន Khmer ដែលស្ថិតក្នុងរបបទទួលផលគោលនយោបាយមួយថ្ងៃកាន់តែអន់ខ្សោយទៅ។

លោក Nguyễn Trọng Yêm ប្រធានភូមិ Đường Đào ​ឱ្យដឹង៖ ប្រសិនបើមិនបានទទួលរបបគោលនយោបាយឧបត្ថម្ភទៀតនោះទេ ការសិក្សារៀនសូត្ររបស់កូនក្មួយជនរួមជាតិ Khmer នាពេលខាងមុខនិងជួបលំបាកជាក់ជាមិនខាន។ ពីព្រោះថានាពេលបច្ចុប្បន្ន អក្សរសាស្ត្រ សញ្ញាបត្រគ្មានអាចនឹងរកសូមការ ងារអ្វីធ្វើបានទៅ ដូច្នេះហើយតទៅអនាគតសម្រាប់បញ្ញវន្ត Khmer ក៏ត្រូវជួបផលពីបាកខ្លាំងណាស់ដែរ។

លោក Nguyễn Việt Bắc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ឱ្យដឹង៖ ជាក់ស្តែងគឺនូវមានគ្រួសារ Khmer មួយចំនួនធំដែលកំពុងជួបពិបាកដែលខ្លួនមិនបានស្ថិតក្នុងភូមិភាគដែលទទួលផលគោលនយោបាយ ដូច្នេះហើយការសិក្សារៀនសូត្រសម្រាប់កូនក្មួយក៏ជួបផលពិបាកណាស់ដែរ។ ប្រការនេះគួរគិតឱ្យបានល្អិតល្អន់ដើម្បីមានវិធីសាស្ត្រដោះស្រាយឱ្យបានសមស្រប ដើម្បីបំពេញតម្រូវការរបស់បងប្អូនជនរួមជាតិ។

សម្រាប់ខាងជីវភាពវប្បធម៌និងស្មារតីរបស់បងប្អូនជនរួមជាតិ Khmer លោក Trắng បានស្នើបន្ថែម៖ “ខ្ញុំគិតថា ការបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលពិតជាមានការត្រឹមត្រូវនិងមានអត្ថន័យខ្លាំងណាស់។ ថ្វីត្បិត បណ្តាថ្នាក់បង្រៀនអក្សរសាស្ត្រ Khmer គួរចាត់តាំងជាមូលដ្ឋានគ្រឹះយ៉ាងសមរម្យ និងត្រូវមានការយកចិត្តទុកដាក់យ៉ាងពិសេសលើសនេះទៀត ដើម្បីផ្តល់នូវចំណេះដឹងខាងអក្សរសាស្ត្រ Khmer ជូនបញ្ញវន្តជំនាន់ក្រោយ”។

បងប្អូនជនរួមជាតិ Khmer ឃុំ Hồ Thì Kỷ ពិតជាមានស្មារតីក្នុងការអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ប្រពៃណី។ (ក្នុងរូបថត៖ ឈុតសម្តែងសិល្បៈ Khmer  ក្នុងពិធីបូកសរុបការសិក្សារបស់សាលាអនុវិទ្យាល័យ Hồ Thì Kỷ ឃុំ Hồ Thị Kỷ)។

លោក Nguyễn Việt Bắc បានវាយតម្លៃថា៖ “មាមីងបងប្អូន Khmer នៅភូមិ Đường Đào មិនត្រឹមគិតគូរដល់ការកសាងជីវភាពរស់នៅយ៉ាងមានរបៀបរៀបរយប៉ុណ្ណោះទេ ថែមទាំងមានស្មារតីក្នុងការអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីទៀតផង ព្រមទាំងក្លាហានក្នុងការចូលរួមផ្តល់មតិយោបល់ និងស្នើរាល់បញ្ហាផ្សេងៗដើម្បីកិច្ចការងាររួម។ ប្រការនេះគួរឱ្យកោតសរសើរ វាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ភូមិភាគបន្តអនុវត្តល្អថែមទៀតចំពោះការយកចិត្តទុកដាក់ អនុវត្តរាល់បណ្តាគោលនយោបាយជនជាតិសម្រាប់បងប្អូនជនរួមជាតិ Khmer រួមចំណែកក្នុងបុព្វហេតុនៃការអភិវឌ្ឍន៍រួមរបស់ស្រុកទេស”៕

 

Quốc Rin

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក