ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:41

ធ្វើតែសដោយមិនគិតប្រាក់ រកឃើញករណីកើតជំងឺរបេងយ៉ាងឆាប់រហ័ស

បច្ចុប្បន្ន អត្រាអ្នកកើតជំងឺរបេងស្រូបអត្រា១/៣នៃចំនួនមនុស្សលើពិភពលោក ប្រមាណ ៩លាននាក់កើតជំងឺរបេងបែបថ្មី និងជាង៣លាននាក់ត្រូវបានបង់ជីវិតដោយសារជំងឺរបេងជារៀងរាល់ឆ្នាំ។ ថ្មីៗនេះ ជំងឺរបេងបានក្លាយជាហានិភ័យនៅក្នុងសហគមន៍ ដោយសារស្ថានភាពនៃការឆ្លង ក៏ដូចជាការលេចឡើងនៃប្រភេទជំងឺរបេងដែលសាំនឹងថ្នាំច្រើនប្រភេទ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយសម្រាប់ការពិនិត្យប៉ាន់ស្មានខាងជំងឺរបេងក្នុង សហគមន៍កំពុងត្រូវបានប្រើប្រាស់ការធ្វើតែស Xpert MTB/RIF លទ្ធផលដែលបង្ហាញថាមានមេរោគរបេង និងមេរោគជំងឺរបេងមានភាពធន់នឹង Rifamycine (RIF) ឬអត់? ពីលទ្ធផលនេះ គ្រូពេទ្យព្យាបាលនឹងធ្វើរោគវិនិច្ឆ័យជំងឺរបេងយ៉ាងឆាប់រហ័ស និងជំងឺរបេងដែលសាំនឹងថ្នាំច្រើនប្រភេទ។

ត្រួតពិនិត្យជំងឺរបេងក្នុងសហគមគឺជាបញ្ហាដែលប្រជាជនគ្រប់រូបគួរយកចិត្តទុកដាក់។

ចាប់ពីខែតុលា ឆ្នាំ២០២៤ មន្ទីរពហុព្យាបាល​ Cà Mau  បានទទួល និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ GeneXpert ទំនើប១០ព័ណ៌ ដែលផ្តល់ជូនដោយកម្មវិធីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរបេងជាតិ ព្រមទាំងមូលនិធិសកលបានឧបត្ថម្ភ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអនុវត្តរាល់ការធ្វើតែស Xpert MTB/RIF និង Xpert MTB/XDR ដោយជួយរកឃើញមេរោគនៃជំងឺរបេងយ៉ាងឆាប់រហ័ស និងវាយតម្លៃភាពសាំថ្នាំរយៈពេលផ្តល់លទ្ធផលត្រឹមតែ២ម៉ោងប៉ុណ្ណោះ។

សរុប cartridge និងសម្ភារៈប្រើប្រាស់ទាំងអស់ដែលត្រូវបង់ខាតសុទ្ធសឹងតែបានមកពីកម្មវិធីជាអ្នកផ្តល់តាមកំណត់។ ដោយសារតែបែបនេះហើយ ទើបបណ្តាអ្នកជំងឺទាំងឡាយ ទោះបីជាមានប័ណ្ណធានារ៉ាប់រងសុខភាពឬក៏មិនមានក៏អាចធ្វើតែសដោយមិនបង់ប្រាក់ដូចគ្នានៅពេលដែលបានកំណត់ដោយគ្រូពេទ្យ។

អនុបណ្ឌិត Võ Duy Thanh ប្រធានទទួលបន្ទុកផ្នែកខាងធ្វើតែសនៃមន្ទីរពហុព្យាបាល Cà Mau បានឱ្យដឹងថា៖  "ការធ្វើតែស Xpert MTB/RIF គឺជាបច្ចេក ទេសជីវវិទ្យាម៉ូលេគុលទំនើប មានគុណសម្បត្តិលេចធ្លោជាច្រើនបើប្រៀបធៀបទៅនឹងវិធីសាស្ត្រឆ្លុះនឹងមីក្រូទស្សន៍ AFB បែបបុរាណ។ ជាមួយនឹងភាពប្រែប្រួលខ្ពស់ បច្ចេកទេសនេះអាចរកឃើញមេរោគរបេងក្នុងសំណាកគ្លីនិក ជាមួយនឹងចំនួនមេរោគទាប។ ជាពិសេស Xpert ថែមទាំងមានសមត្ថភាពអាចបញ្ជាក់បានយ៉ាងឆាប់រហ័ស ទៀតផងខាងហ្សែន Rifampicin កត្តាសំខាន់ក្នុងការជំនួយខាងសម្កល់ករណីជំងឺរបេងបានយ៉ាងឆាប់រហ័ស។

ប្រការដែលសុទិដ្ឋិនិយម និងជឿនលឿនបំផុតនោះគឺប្រព័ន្ធម៉ាស៊ីន១០ព័ណ៌ថ្មីនៅមន្ទីរពហុព្យាបាល Cà Mau ក៏មានសមត្ថភាពក្នុងការធ្វើតែស Xpert MTB/XDR ជួយរកឃើញភាពសាំថ្នាំជួរទី២ដូចជា៖​ Fluoroquinolone និងថ្នាំចាក់ប្រភេទ B (Amikacin, Kanamycin, Capreomycin)។ នេះគឺជាឧបករធ្វើរោគវិនិច្ឆ័យដ៏សំខាន់មួយក្នុងការគ្រប់គ្រងជំងឺរបេងដែលសម្បូរបែបខាងទប់ទល់ (MDR-TB) និងជំងឺរបេងដែលសាំនឹងថ្នាំប្រភេទ (XDR-TB) ដែលត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ និងពិបាកក្នុងការព្យាបាលទៀតផង។ ការអនុវត្តវិធីសាស្រ្តធើ្វរោគវិនិច្ឆ័យឆាប់រហ័ស ច្បាស់លាស់ នឹងរួមចំណែកកាត់បន្ថយការឆ្លងរាតត្បាតក្នុងសហគមន៍។

ដំណាក់កាលពិនិត្យឈាមក្នុងបន្ទប់បិទជិត ធានាល្អតាមស្តង់ដាជាតិ។

ការអនុវត្តបច្ចេកវិជ្ជាទំនើបក្នុងការធ្វើរោគវិនិច្ឆ័យខាងជំងឺរបេងគឺជាចំណែកមួយនៃយុទ្ធសាស្ត្រក្នុងរយៈពេលដ៏វែងសម្រាប់លុបបំបាត់ជំងឺរបេង ស្របពេលនោះក៏ លើកកម្ពស់គុណភាពខាងការថែទាំសុខភាពជូនបងប្អូនប្រជាជនលើភូមិសាស្ត្រខេត្ត។​ ឆ្នាំ២០២៥ មន្ទីរពេទ្យពហុវិជ្ជាខេត្ត រួមជាមួយមណ្ឌលគ្រប់គ្រងជំងឺខេត្ត មន្ទីរពេទ្យជំងឺរបេង និងជំងឺសួត សហការជាមួយមន្ទីរពេទ្យមជ្ឈិម/កម្មវិធីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរបេងជាតិ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Woolcock - Úc ផ្សព្វផ្សាយបន្ថែមគម្រោង ACT5 "វាយតម្លៃប្រសិទ្ធភាព និងសុវត្ថិភាពនៃការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺរបេងគួបផ្សំជាមួយការអនុវត្តម្ចាស់ការរកឃើញករណីកើតជំងឺរបេងក្នុងការធ្វើឱ្យបន្ថយចុះអត្រានៃករណីកើតជំងឺរបេងក្នុងសហគមន៍”។

គោលដៅរបស់គម្រោងការគឺដើម្បីវាយតម្លៃទម្រង់សម្រាំងឡើងវិញខាងជំងឺរបេង ផ្តើមពីនោះក៏អាចដាក់ចេញបណ្តាអនុសាសន៍ស្តីពីការធ្វើរោគវិនិច្ឆ័យខាងជំងឺរបេង និងរួមចំណែកបង្កើនចំនួនករណីកើតជំងឺរបេងដែលបានរកឃើញ កាត់បន្ថយការឆ្លងរាតត្បាតក្នុងសហគមន៍៕

 

Lam Khánh 

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក