ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:35

រដូវវិស្សមកាលមានអត្ថន័យសម្រាប់ថ្នាក់បង្រៀនអក្សរ Khmer

នារដូវវិស្សមកាល ក្រៅពីនៅផ្ទះជួបជុំគ្រួសារ កម្សាន្តសប្បាយជាមួយមិត្តភក្តិ កូនក្មួយជនរួមជាតិ Khmer ថែមទាំងឈូឆរចូលរួមថ្នាក់រៀនអក្សរ Khmer នៅតាមបណ្តាវត្ត សាលទានទាំងឡាយលើភូមិសាស្ត្រខេត្តនិយាយរួម តំបន់មានជនរួមជាតិ Khmer រស់នៅច្រើននិយាយដោយឡែក។ ផ្តើមពីនោះ បង្កើតបរិយាកាសសប្បាយរីករាយ និងមានអត្ថន័យ រួមចំណែកក្នុងការអភិរក្សនូវភាសា អក្សរសាស្ត្រជាតិទៀតផង។

ថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình ដោយមានប្អូនៗប្រមាណជិត៦០រូប ថ្នាក់រៀនត្រូវបានចែកចេញជា២ថ្នាក់ (ទី១ និងទី២)។

យោងតាមអ្នកស្រី Quách Kiều Mai នារករងនៃមន្ទីរជនជាតិ និងសាសនា៖ ក៏ដូចជារៀងរាល់ឆ្នាំផងដែរ មន្ទីរតែងចាត់តាំងប់កថ្នាក់បង្រៀន និងរៀនអក្សរ Khmer និងអក្សរ Hoa ក្នុងរូវវិស្សមកាលជាប្រចាំ។ ដោយឡែកថ្នាក់រៀនអក្សរ Khmer ឆ្នាំនេះត្រូវបានចាត់តាំងនៅតាមបណ្តាវត្តអារាម និងសាលាទានទាំងឡាយលើភូមិសាស្ត្រខេត្ត រួមមានទាំងអស់២៤ទីតាំង និង៣៥ថ្នាក់ដោយសរុបចំនួនសិស្សទាំងអស់មានជិត៧០០នាក់។ ក្នុងនោះ បណ្តាគ្រូបង្រៀនទាំងឡាយសុទ្ធសឹងជាអ្នកមានបំណិនផ្នែកខាងគរុកោសល្យ និងបំណិនក្នុងការជំនួយឧបត្ថម្ភសកម្មភាពនៃការបង្រៀន និងរៀនអក្សរ Khmer ដូចជា៖​ យល់ដឹងបានជ្រៅជ្រះខាងទំនៀមទម្លាប់ប្រពៃណី និងវិធីសាស្ត្រក្នុងការបង្រៀនយ៉ាងសមស្របទៅតាមមុខសញ្ញានីមួយៗ។

ប្អូនៗស្វែងយល់បន្ថែមសៀវភៅរៀនអក្សរ Khmer ក្នុងពេលចេញសម្រាក

ក្នុងដំណើរការសមាហរន្តកម្ម និងអភិវឌ្ឍន៍ ការអភិរក្ស និងពង្រីកនូវភាសា អក្សរសាស្ត្រ Khmer ជាពិសេសការបង្រៀន និងរៀនអក្សរ Khmer រដូវវិស្សមកាលលើភូមិសាស្ត្រខេត្តតែម្តង បានក្លាយជាប្រពៃណីរៀនសូត្រដែលមានការស៊ីជម្រៅផងដែរ។ ផ្តើមពីនោះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុនៃការអភិវឌ្ឍន៍វិស័យសិក្សាអប់រំ លើកកម្ពស់ប្រជាបញ្ញា ធានាការពារសន្តិសុខនយោបាយ និងអភិរក្សវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ទៀត ផង។

ប្អូនៗថ្នាក់រៀនអក្សរ Khmer នៅវត្តជ្រុងខ្មែរ​ (Rạch Giồng) ខិតខំសង្វាតរៀនសូត្រខ្លាំងណាស់។

“ការបន្តបើកថ្នាក់បង្រៀនអក្សរ Khmer ជា្រប្រចាំឆ្នាំ បណ្តាថ្នាក់បង្រៀន និងរៀនអក្សរ Khmer រដូវវិស្សមកាលនៅតាមវត្ត និងសាលាទានលើភូមិសាស្ត្រខេត្ត បានរួមចំណែកលើកកម្ពស់ចំណេះដឹងក្នុងការនិយាយស្តី និងសរសេរអក្សរ Khmer សម្រាប់កូនក្មួយជនរួមជាតិ Khmer ទាំងឡាយនៅភូមិភាគផងដែរ។ ផ្តើម ពីនោះ រួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អថ្លៃថ្នូរបស់ Khmer។ ស្របពេលនោះ ក៏បានបង្កើតបរិយាកាសដែលប្រកបដោយអត្ថន័យខ្លឹមសារសម្រាប់ប្អូនៗនារដូវវិស្សកាលផងដែរ” អ្នកស្រី Mai ឱ្យដឹងដូច្នេះ៕

Danh Điệp

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក