អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

សព្វថ្ងៃនេះ ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅខេត្ត Cà Mau មិនបញ្ឈប់ត្រឹមការបង្ការការពារហានិភ័យនៃការសាបរលត់ប៉ុណ្ណោះទេ ថែមទាំងមានការឆ្ពោះទៅកាន់ទិសដៅធ្វើឱ្យវប្បធម៌កាន់តែមានភាពរីករាលដាល រួមចំណែកកែលម្អជីវភាពរស់នៅរបស់បងប្អូនប្រជាជន។ នេះត្រូវបានបញ្ជាក់ដោយលទ្ធផលជាក់ស្តែងនៃការអនុវត្តគម្រោងទី ៦ "អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចដែលផ្សារភ្ជាប់ នឹងការអភិវឌ្ឍទេសចរណ៍" លើភូមិសាស្ត្រខេត្ត ក្រោមកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១-២០២៥។

បុណ្យកឋិនទាន

បុណ្យកឋិនទាន

តាមទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ បន្ទាប់ពីកាន់ព្រះវស្សាអស់រយៈពេល ៣ខែ ព្រះភិក្ខសង្ឃអាចទទួលនូវទេយ្យវត្ថុ និងគ្រឿងបរិក្ខាផ្សេងៗមានទាំងបច្ច័យ ៤ ជាដើមដែលពុទ្ធបរិស័ទប្រគេន រួមមានដូចជាសំពត់ត្រៃចីវរ ចង្ហាន់បិណ្ឌបាត្រ ឱសថព្យាបាលជំងឺ។ល។ ក្នុងនោះដែលសំខាន់ជាគេគឺត្រៃចីវរ។

ក្បាច់ភ្ញីភ្លើងក្នុងស្ថាបត្យកម្មវត្ត Khmer

ក្បាច់ភ្ញីភ្លើងក្នុងស្ថាបត្យកម្មវត្ត Khmer

សោភ័ណភាពដ៏ត្រចះត្រចង់នៃវត្តអារាម Khmer នៅតំបន់ Nam Bộ មិនត្រឹមតែមានទំហំដ៏ធំប៉ុណ្ណោះទេ ថែមទាំងផ្តើមពី “ភាសា” និងវណ្ណកម្មចម្លាក់ដ៏វិចិត្រដែលបានប្រើប្រាស់នៅលើផ្នែកនីមួយៗផងដែរ។ ក្នុងនោះ ក្បាច់ភ្ញីភ្លើង មានតួនាទីជាស្នូល។ នេះគឺជាកត្តាស្នូល បញ្ចូលនូវជីវភាពនិងអត្ថន័យផ្នែកខាងវិញ្ញាណទៅក្នុងស្ថាបត្យកម្ម ធ្វើឱ្យសំណង់មានភាពរស់រវើកទៀតផង។

ដំណើរការរីកសាយភាយពេញដោយក្តីស្រឡាញ់

ដំណើរការរីកសាយភាយពេញដោយក្តីស្រឡាញ់

មិនត្រឹមតែរៀនពូកែ និងមានទេពកោសល្យប៉ុណ្ណោះទេ ដោយទឹកចិត្តសប្បុរសធម៌ និងការអាណិតអាសូរ សមាជិកនៃក្លឹបវប្បធម៌ របាំ ចម្រៀង របស់សាលាវិទ្យាល័យជំនាញ Phan Ngọc Hiển បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដោយបាននាំយកក្តីស្រឡាញ់ដែលពោរពេញដោយភាពដ៏កក់ក្តៅទៅកាន់កុមារអភព្ទ័វាសនា និងអ្នកជំងឺរ៉ាំរៃ។

ជីវភាពថ្មីផ្តើមពីការផ្សារភ្ជាប់និងការវិនិយោគជាយុទ្ធសាស្ត្រ

ជីវភាពថ្មីផ្តើមពីការផ្សារភ្ជាប់និងការវិនិយោគជាយុទ្ធសាស្ត្រ

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស បណ្តាម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិ Khmerខេត្ត Cà Mau មិនត្រឹមតែទទួលបានការអភិរក្សប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងរីកសាយភាយទៀតផងសម្រាប់ខាងជីវភាពថ្មី។ ជាមួយការរួមកម្លាំងពីសហគមន៍ និងការជំនួយឧបត្ថម្ភផ្តើមពីគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងការផ្សារភ្ជាប់វប្បធម៌ប្រវត្តិសាស្ត្រដ៏ពិសេស បានបើកចេញនូវលំហនៃការអភិវឌ្ឍន៍ដ៏ធំទូលាយផងដែរ។

ភាពអ៊ូអរនៃពិធីប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា

ភាពអ៊ូអរនៃពិធីប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា

កាលពីថ្ងៃទី២០ ខែកញ្ញា គណៈកម្មការវត្តរាក់សិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) បានចាត់តាំងពិធីប្រណាំងទូក.ងខ្នាតតូចដើម្បីអំណរបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៥។

បំពេញកតញ្ញូធម៌ចំពោះបុព្វការីជន

បំពេញកតញ្ញូធម៌ចំពោះបុព្វការីជន

រៀងរាល់ឆ្នាំ ឱ្យតែចូលដល់ខែភទ្របទ ជនរួមជាតិ Khmer នៅតំបន់ Nam Bộ តែងអំណរទទួលបុណ្យសែនដូនតា ឬហៅថា (បុណ្យភ្ជុំ) ដែលជាពិធីបុណ្យដ៏ធំមួយក្នុងឆ្នាំដើម្បីរំឭកនឹកគុណ និងតបស្នងសងគុណដល់ឪពុកម្តាយ ជីដូនជីតា និងបុព្វការីជន។ ក្នុងបរិយាកាសដ៏អធិកអធមនោះ ពិធី “ភ្ជុំបិណ្ឌ” ឬក៏ហៅ ពិធីដាក់បាយបិណ្ឌ បានក្លាយជាលក្ខណៈវប្បធម៌ជំនឿដ៏វិសេសវិសាល សំដែងនូវគុណធម៌ “ផឹកទឹកនឹកប្រភព”។

"រាត្រីដូនតា - ភូមិស្រុកផ្លាស់ថ្មី"

"រាត្រីដូនតា - ភូមិស្រុកផ្លាស់ថ្មី"

ជាមួយប្រធានបទ “រាត្រីដូនតា - ភូមិស្រុកផ្លាស់ថ្មី” កម្មវិធីសិល្បៈបម្រើពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំ ២០២៥ ត្រូវបានក្រុមសិល្បៈ Khmer ខេត្តនិព័ន្ធ និងរៀបរៀងយ៉ាងច្រើនកម្មវិធីចំរៀងរបាំប្រពៃណីដ៏ប្លែកៗ ដើម្បីបម្រើមាមីងបងប្អូននៅតាមតំបន់ដាច់ស្រយាល និងវត្តអារាម សាលាទាន ព្រមទាំងតំបន់ដែលមានជនរួមជាតិរស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត។

ស្នងបន្តឆន្ទៈមុះមុតនៃកងវរសេនាតូចលេខ៣០៧

ស្នងបន្តឆន្ទៈមុះមុតនៃកងវរសេនាតូចលេខ៣០៧

ក្នុងការវាយឆ្មក់ខ្មាំងនៅ Bàu Thúi ដែលបច្ចុប្បន្នជាអនុសង្កាត់លេខ ៣០ សង្កាត់ An Xuyên ខេត្ត Cà Mau កាលថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៥៣ កងទ័ពយើងបានសម្លាប់ខ្មាំងប្រមាណ ៣០០នាក់ ព្រមទាំងរឹបយកបានអាវុធជាច្រើន និងចាប់បានជាងខ្មាំងចំនួន ៤០ នាក់ទៀតផង។ មកទល់សព្វថ្ងៃ ឆាកប្រយុទ្ធដែលទទួលបានជ័យជម្នះទាំងស្រុងនៅ Bàu Thúi របស់កងវរសេនាតូចលេខ ៣០៧ បានក្រើនរំឭកទុកជាសក្ខីភាពមួយដ៏អស្ចារ្យ បង្ហាញពីលក្ខណៈសម្បត្តិនៃភាពអង់អាចក្លាហាន និងល្បិចកលឈ្លាសវៃនៃកម្មាភិបាលយុទ្ធជនកងវរសេនាតូចលេខ ៣០៧។ ជ័យជម្នះនេះ បានក្លាយជានិមិត្តរូបនៃកម្លាំងសាមគ្គី និងស្មារតីតស៊ូប្រយុទ្ធរបស់វីរជន Cà Mau និង “តំបន់ភាគខាងត្បូងទទួលបានជ័យជម្នះ”។

ពិធីបោះបាយបិណ្ឌក្នុងសហគមន៍ជនរួមជាតិ Khmer

ពិធីបោះបាយបិណ្ឌក្នុងសហគមន៍ជនរួមជាតិ Khmer

បោះបាយបិណ្ឌ ជាពិធីជំនឿមានតាំងពិបុរាណក្នុងសហគមជនរួមជាតិខ្មែរណាម។ នេះជាគ្រឿងដង្វាយដ៏ពិសេសសម្រាប់ឧទ្ទិសដល់ពួកប្រេតទាំងឡាយតាមទំនៀមព្រះពុទ្ធសាសនាខ្មែរ។ ពិធីនេះបានប្រព្រឹត្តឡើងតែម្តងគត់ក្នុងមួយឆ្នាំនារដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតាប្រពៃណី Khmer ។

ព័ណ៌ក្រហមប្រកបដោយមោទនភាព

ព័ណ៌ក្រហមប្រកបដោយមោទនភាព

សម្រាប់បណ្តាទង់បក្ស រួមទាំងទង់ជាតិមានព័ណ៌ក្រហមឆ្អៅជាអមតៈដក់ជាប់ក្នុងសន្តានចិត្តរបស់ប្រជាជនទូទាំងប្រទេស។ បណ្តាព័ណ៌ក្រហមនេះដែរបានរួមដំណើរការជាមួយបដិវត្តន៍តាមរយៈដំណាក់កាលនៃប្រវត្តិសាស្ត្រដ៏មហស្ចារ្យ ដើម្បីបក់រវិចសម្រាប់ក្នុងទិវាបុណ្យឯករាជ្យជាតិ។ ទង់ព័ណ៌ក្រហមដែលប្រកបដោយមោទនភាព បក់រវិចក្នុងបេះដូងរបស់ប្រជាជន Việt Nam គ្រប់រូប។

“៨០ឆ្នាំ ប្រកបដោយភាពជឿជាក់ សាមគ្គី និងបំណងប្រាថ្នា”

“៨០ឆ្នាំ ប្រកបដោយភាពជឿជាក់ សាមគ្គី និងបំណងប្រាថ្នា”

ក្នុងឱកាសទិវាអនុស្សាវរីយ៍ ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា (១៩សីហា ឆ្នាំ១៩៤៥ - ១៩សីហា ឆ្នាំ២០២៥) និង ទិវាឯករាជ្យជាតិនៃប្រទេសសាធារណៈរដ្ឋសង្គមនិយម Việt Nam (២កញ្ញា ១៩៤៥ - ២កញ្ញា ឆ្នាំ២០២៥)។ ចាប់ពីថ្ងៃទី ១៩សីហា រហូតដល់ថ្ងៃ ២ញ្ញា ក្រុមសិល្បៈ Khmer ខេត្ត Cà Mau បានសហការជាមួយរោងមហោស្រព Cao Văn Lầu ចាត់តាំងកម្មវិធីសម្តែងសិល្បៈបម្រើមហាជនដោយប្រធានបទ៖ “៨០ឆ្នាំ ប្រកបដោយភាពជឿជាក់ សាមគ្គី និងបំណងប្រាថ្នា” នៅតាមបណ្តាភូមិស្រុកដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅ។

ទូក.ងលុងរស់ឡើងវិញ

ទូក.ងលុងរស់ឡើងវិញ

នៅប្រមាណជាង ២ ខែទៀតប៉ុណ្ណោះ ពិធីបុណ្យអកអំបុក ប្រណាំងទូក.ងឆ្នាំ២០២៥នឹងប្រព្រឹត្តឡើង។ នេះជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏ពិសេសរបស់បងប្អូនជនរួមជាតិ Khmer ទូទាំងតំបន់ Nam Bộ និយាយរួមនិង Cà Mau និយាយដោយឡែក រួមចំណែកអភិរក្ស និងលើកតម្កើងអត្តសញ្ញាណជាតិ។

ល្បែងកម្សាន្តសប្បាយសម្រាប់ឱកាសវិស្សមកាល

ល្បែងកម្សាន្តសប្បាយសម្រាប់ឱកាសវិស្សមកាល

ក្នុងឱកាសវិស្សមកាលឆ្នាំនេះ ដើម្បីបង្កើតទីលានកម្សាន្តសប្បាយសម្រាប់ប្អូនៗសិស្សសាលានៅភូមិភាគ វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ក៏បានរៀបចំចាត់តាំងពិធីប្រណាំងទូក.ងខ្នាតតូច (ទូក.ងដើមស្នោ)។ ថ្វីត្បិតតែនេះជាល្បែងកម្សាន្តសម្រាប់ប្អូនៗសិស្សានុសិស្សក៏ពិតមែន តែតែងទទួលបានការគាំទ្រពីមនុស្សចាស់យ៉ាងច្រើនកុះករអញ្ជើញមកចូលរួមទស្សនា និងលើកទឹកចិត្ត និងជំនួយឧបត្ថម្ភឧបករសម្ភារៈសម្រាប់ប្អូនៗរួមកម្សាន្ត។

អភិវឌ្ឍន៍ទេសចរណ៍ផ្តើមពីប្រពៃណីបុណ្យទាន

អភិវឌ្ឍន៍ទេសចរណ៍ផ្តើមពីប្រពៃណីបុណ្យទាន

បងប្អូនជនរួមជាតិ Khmer លើភូមិសាស្ត្រខេត្ត Cà Mau មានលក្ខណៈវប្បធម៌យ៉ាងសម្បូរបែប ក្នុងនោះបណ្តាពិធីបុណ្យប្រពៃណីត្រូវបានចាត់ទុកជាសម្បត្តិដ៏ថ្លៃថ្នូទៀតផង។ នេះក៏ជាប្រភពនៃធម្មជាតិដែលកំពុងត្រូវបានគ្រប់បណ្តាស្ថាប័ន គណៈផ្នែកប្រមូលផ្តុំផ្សព្វផ្សាយដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ឆ្លងតាមរយៈនោះ ក៏ដើម្បីការភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ផងដែរ។

សហគ្រាស - ម៉ាក