មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

សមាគមសហព័ន្ធនារីខេត្ត Cà Mau បានចុះកិច្ចព្រមព្រៀងអនុវត្តទម្រង់ "ទីផ្សារ ៤.០" - ទូទាត់ដោយមិនប្រើសាច់ប្រាក់ជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទសាខា Cà Mau ព្រមទាំងក្រុមហ៊ុន VNPT Cà Mau គណៈកម្មាធិការប្រជាជនសង្កាត់ Tân Thành និងគណៈកម្មាធិការប្រជាជនឃុំ Hoà Bình។
នៅសង្កាត់ An Xuyên ទម្រង់ "រាល់សមាជិកនារីម្នាក់ៗ - ពលរដ្ឋឌីជីថលមួយ" ត្រូវបានអនុវត្តដោយមានគោលដៅជួយបងប្អូននារីឱ្យបំណិនខាងបច្ចេកវិទ្យាបន្តិចម្តងៗ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ផ្តើមពីនោះក៏ធ្វើអោយប្រសើរឡើងនូវគុណភាពរស់នៅរបស់ពួកគេ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។
តាមរយៈវិធីសាស្រ្តជិតស្និទ្ធ និងអាចបត់បែនបាន កម្មាភិបាល និងបណ្តាសាខាសាមគមនារីក៏បានចុះទៅដល់តាមគ្រួសារនីមួយៗដើម្បីធ្វើការណែនាំសមាជិកឱ្យចូលជិតបច្ចេកវិទ្យាឌីជីថល។ អាស្រ័យលើអាយុ លក្ខណៈ និងតម្រូវការជាក់ស្តែង សមាជិកក៏ទទួលបានការណែនាំប្រើប្រាស់ទូរសព្ទឆ្លាតវៃ ព្រមទាំងចូលប្រើអ៊ីនធឺណិត ដំឡើងកម្មវិធី VNeID ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ និងការផ្លាស់ប្តូរព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ការប្រើប្រាស់លេខកូដ QR សម្រាប់ការទូទាត់បានក្លាយជាទម្លាប់មួយក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។ យោងតាមសមាជិក វិធីសាស្រ្តនៃការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ធ្វើឱ្យប្រតិបត្តិការរហ័ស ងាយស្រួល កាត់បន្ថយតម្រូវការក្នុងការយកសាច់ប្រាក់ច្រើន និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សព្វថ្ងៃនេះ។
បងស្រី Dương Việt Trang ម្ចាស់អាជីវកម្មខ្នាតតូចលក់ចំណីសត្វ និងទឹកផឹកនៅសង្កាត់ An Xuyên ឱ្យដឹង៖ ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន និងសម្រួលដល់ប្រតិបត្តិការផងនោះ បងស្រីប្រើប្រាស់លេខកូដ QR សម្រាប់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ដូចអាជីវកម្មជាច្រើនទៀតដែរ។
ទន្ទឹមនិងនោះ បណ្តាអ្នកប្រើប្រាស់កម្មវិធី Zalo ជាក្រុម និងទំព័រអ្នកគាំទ្ររបស់សមាគមសហព័ន្ធនារីនៅតែបន្តរក្សាបានយ៉ាងមានប្រសិទ្ធភាព ក្លាយជាបណ្តាញព័ត៌មានជិតស្និទ្ធសម្រាប់សមាជិកគ្រប់រូប។ តាមរយៈវេទិកាឌីជីថល ព័ត៌មានជាច្រើនអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ការថែទាំសុខភាព ជំនាញខាងចិញ្ចឹមកូន និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សដល់បងប្អូននារីនៅមូលដ្ឋាន។

បងស្រី Sơn Tuyết Anh នៅសង្កាត់ An Xuyên បានចែករំលែកថា យោងតាមរយៈ Fanpage របស់សមាគមនារី បងស្រីក៏ក្តាប់បានទាន់ពេលរាល់បណ្តាសកម្មភាពរបស់សមាគម ព្រមទាំងបណ្តាទម្រង់ផលិតមានប្រសិទ្ធភាពដើម្បីរៀនសូត្រអភិវឌ្ឍសេដ្ឋិកច្ចគ្រួសារ។
បងស្រី Sơn Thị Tuyết Anh នៅកសង្កាត់ An Xuyên បានចែករំលែកថា៖ តាមរយៈទំព័រអ្នកគាំទ្ររបស់សមាគមសហព័ន្ធនារី បងស្រីអាចយល់បានភ្លាមៗអំពីសកម្មភាពរបស់សមាគមសហព័ន្ធនារី និងរៀនពីទម្រង់ផលិតដែលមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់បងស្រី។ បងស្រីក៏ចូលរួមជាមួយ Zalo ក្រុមរបស់តំណាក់សុខាភិបាលសង្កាត់ ដើម្បីតាមដានកាលវិភាគចាក់វ៉ាក់សាំង និងផ្លាស់ប្តូរព័ត៌មាននៅពេលដែលត្រូវការ។
រហូតមកដល់បច្ចុប្បន្ន សាខាសមាគមសហព័ន្ធនារី ១០០% ក្នុងខេត្តបានអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឌីជីថលទៅក្នុងសកម្មភាពរបស់ពួកគេ ជាពិសេសក្នុងការងារឃោសនាផ្សព្វផ្សាយ។ សមាជិកនារីជាច្រើន ដែលពីមុនមិនសូវស្គាល់ខាងបច្ចេកវិទ្យា ឥឡូវបានអនុវត្តវេទិកាឌីជីថលយ៉ាងសកម្មក្នុងការផលិត ធ្វើអាជីវកម្ម ឃោសនាផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផល។ ក្នុងរយៈពេលខាងមុខ សមាគមសហពន្ធនារីខេត្តនឹងបន្តលើកកម្ពស់ការពង្រីកទម្រង់មានប្រសិទ្ធភាព ឧបត្ថម្ភបងប្អូននារីផ្តើមអាជីពលើវេទិកាឌីជីថល និងអនុវត្តទម្រង់ "ទីផ្សារ ៤.0" ដោយជំរុញខ្លាំងខ្លាការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់នៅលើទីផ្សារប្រពៃណី៕
Huyền Trang
