ទូរស័ព្: 0274 383 347
ពុធ, 8-7-26 15:13:41

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

សមមិត្ត Nguyễn Nam Quân លេខាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Long Điền ជូនពរបណ្តាគ្រួសារដែលទទួលបានការឧបត្ថម្ភថ្មីថ្មី។

សកម្មភាពនេះមានគោលបំណងសម្រេចផែនការលេខ ៣១៤/KH-UBND ចុះថ្ងៃទី ១ មិថុនា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការប្រជាជនខេត្ត និងផែនការលេខ ៧៦/KH-MTTQ ចុះថ្ងៃទី ២ មិថុនា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ស្តីពីការសាងសង់ផ្ទះចំនួន ១.០០០ ខ្នងសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ តាមរយៈនោះ លើកកម្ពស់ការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិ អង្គការនយោបាយ និងសង្គម និងសហគមន៍ក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គម និងការថែទាំអតីតយុទ្ធជន និងគ្រួសារដែលស្ថិតក្នុងស្ថានភាពក្រលំបាក។

រាល់ផ្ទះនីមួយៗទទួលបានជំនួយទឹកប្រាក់ចំនួន ៨០ លានដុង ធានាបាននូវស្តង់ដារ "៣ រឹងមាំ"៖ គ្រឹះរឹងមាំ ស៊ុម/ជញ្ជាំងរឹងមាំ និងដំបូលរឹងមាំ ឆ្លើយតបតម្រូវការខាងគុណភាព ភាពធន់ និងសុវត្ថិភាពក្នុងអំឡុងពេលប្រើប្រាស់។ លើសពីនេះ ឃុំផ្តល់អាទិភាពដល់ការសាងសង់បង្គន់អនាម័យ ដើម្បីកែលម្អស្ថានភាពរស់នៅ និងការពារសុខភាពគ្រួសារទៀតផង។

លោក Trịnh Hùng Dũng នៅភូមិ Thạnh Trị រំភើបនិយាយថា៖ "ស្ថានភាពគ្រួសារខ្ញុំពិបាកណាស់។ ផ្ទះទ្រុឌទ្រោម និងលេចធ្លាយទឹកអស់រយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែគ្មានសមត្ថភាពអាចកែជួសជុលបាន។ ឥឡូវនេះ ដោយបានការជំនួយឧបត្ថម្ភថវិកាដើម្បីសាងសង់ផ្ទះថ្មី យើងខ្ញុំក៏លែងចាំបាច់ព្រួយបារម្ភអំពីភ្លៀង ខ្យល់ទៀតហើយ។ ប្តីប្រពន្ធខ្ញុំសប្បាយចិត្តខ្លាំងណាស់"។

បច្ចុប្បន្ន ឃុំ Long Điên មានគ្រួសារជនជាតិ Khmer ៩៥៤ គ្រួសារ ដោយមានចំនួនប្រជាជន ៣៧៥០ នាក់។ កលភូមិសាស្ត្រមានភូមិចំនួន ៤ ជាតំបន់ជនរួមជាតិភាគតិចជួបលំបាកពិសេស។

តំណាងរដ្ឋអំណាចភូមិភាគ រួមជាមួយបណ្តាគ្រួសារប្រជាជនជាច្រើនប្រារម្ភពិធីបើការដ្ឋានសាងសង់ផ្ទះថ្មីដោយក្តីសប្បាយរីករាយ។

យោងតាមលោកស្រី Hoàng Thuý Nga អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Long Điền ដោយសារតែតំបន់នេះមានប្រជាជន Khmer ច្រើន គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ ឃុំតែងតែចាត់ទុកការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer ជាភារកិច្ចដ៏ចម្បង និងអាទិភាពមួយផងដែរ។ ចាប់ពីដើមឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន ឃុំ ចាប់ផ្តើមសាងសង់ផ្ទះថ្មីបានចំនួន ១៤ ខ្នងសម្រាប់គ្រួសារក្រីក្រ និងគ្រួសារដែលមានជីវភាពខ្វះខាត ដោយផ្តល់អាទិភាពចម្បងដល់ជនរួមជាតិ Khmer ផងដែរ។

ការឧបត្ថម្ភសាងសង់លំនៅដ្ឋានមិនត្រឹមតែជួយគ្រួសារ Khmer ក្រីក្រ និងប្រកៀកបន្ទាត់ក្រប៉ុណ្ណោះទេ ថែមទាំងសម្រេចបាននូវគោលដៅនៃការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមក្នុងតំបន់នោះប្រកបដោយប្រសិទ្ធភាពផងដែរ។ នេះគឺជាភារកិច្ចដែលគណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំឡុងដៀនកំពុងផ្តោតលើ ដើម្បីសម្តែងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគ្រួសារដែលមានជីវភាពខ្វះខាតឱ្យប្រសើរឡើងជាបណ្តើរៗ និងឈាំនឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាព៕

Kim Phượng - Ngọc Trâm

Tags:

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

ប្រសិទ្ធភាពនៃការងារជនជាតិបន្ទាប់ពីការរួមបញ្ចូលគ្នា

បន្ទាប់រយៈពេល ១ ឆ្នាំនៃការរួមបញ្ចូលខេត្ត និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ ការផ្លាស់ប្តូរវិជ្ជមានសម្រាប់កិច្ចការងារជនជាតិនៅ Cà Mau មួយថ្ងៃកាន់តែច្បាស់ឡើង។ បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គ្រឹត្យច្បាប់របស់រដ្ឋចំពោះបងប្អូនជនរួមជាតិភាគតិចកំពុងត្រូវបានអនុវត្តតាមរយៈគម្រោងជាក់ស្តែង និងទម្រង់ប្រកបដោយប្រសិទ្ធភាព និងច្នៃប្រតិដ្ឋថ្មីក្នុងការបម្រើប្រជាជន។

ពង្រីកតួនាទីនៃការថែទាំសុខភាពជំហានដំបូង

នៅតាមតំបន់ឆ្នេរសមុទ្រដែលជួបការលំបាកខ្លាំងដូចជាឃុំ Vĩnh Hậu ការទទួលបានសេវាថែទាំសុខភាពក្នុងស្រុកមិនត្រឹមតែកាត់បន្ថយបន្ទុកខាងប្រាក់ចំណាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រភពថែទាំសុខភាពដែលអាចជឿទុកចិត្តបានសម្រាប់គ្រួសារក្រីក្រជាច្រើន និងសហគមន៍ជនជាតិភាគតិចផងដែរ។

ក្តីប្រាថ្នាក្នុងការឈានឡើង

បន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាល ឃុំ Khánh Lâm ទទួលបានលក្ខណៈអភិវឌ្ឍន៍ថ្មី ប៉ុន្តែក៏បានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជាពិសេសនៅតាមបណ្តាភូមិដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ ទោះជាយ៉ាងណាក្តី ដោយសារការឯកភាពគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន មុខមាត់តំបន់នេះកំពុងផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

នាំយកច្បាប់ឱ្យកាន់តែខិតជិតអ្នកនេសាទ

សម្រាប់អ្នកនេសាទតំបន់ឆ្នេរសមុទ្រ ការផ្សព្វផ្សាយព័ត៌មានផ្នែកច្បាប់តែងបានកងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តយ៉ាងច្រើនទម្រង់។ ក្នុងនោះ ទម្រង់ "ឧបករណ៍បំពងសម្លេងឆ្មាំព្រំដែន" នៃកងកម្លាំងការពារព្រំដែនខេត្ត Cà Mau ត្រូវបានចាត់ទុកជាវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាក់ស្តែង ក្លាយជាស្ពានដ៏មានប្រសិទ្ធភាពដើម្បីនាំច្បាប់ឱ្យកាន់តែខិតជិតជីវិតរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។

បង្កើតជីវភាពរស់នៅ និងស្តារឡើងវិញនូវកម្លាំងផ្ទៃក្នុង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការអនុវត្តកម្មវិធីគោលដៅជាតិប្រកបដោយភាពស៊ីសង្វាក់គ្នា ព្រមទាំងសកម្មភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទម្រង់ផលិតមានប្រសិទ្ធភាពជាច្រើនក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ រួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិច។

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិចតាមរយៈកម្មវិធី និងគម្រោងការជាក់ស្តែងជាច្រើន ដោយផ្តោតលើគោលដៅមិនត្រឹមតែផ្តល់ការឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយកាត់បន្ថយគម្លាតនៃស្តង់ដាររស់នៅរវាងតំបន់ប្រជុំជនជាសន្សឹមៗទៀតផង។

កក់ក្តៅនៃចំណងមិត្តភាពរវាងកងទ័ពនឹងប្រជាជនតំបន់ព្រំដែន

ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម រហូតដល់ការឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ល។ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនសមុទ្រ Cà Mau តែងសកម្មចលនាបណ្តាប្រភពធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌ជូនមាមីងបងប្អូនក្រីក្រនៅតាមតំបន់ព្រំដែនសមុទ្រ។ បណ្តា "លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន" ទាំងនេះមិនត្រឹមតែជួយប្រជាជនឱ្យមានលក្ខណៈតាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិកាន់តែកក់ក្តៅផងដែរ។

តភ្ជាប់ខ្សែសង្វាក់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន

ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានអនុវត្តទម្រង់ "ប្រអប់សំបុត្រ ឆន្ទៈបក្ស - ទឹកចិត្តប្រជាជន"។ នេះជាវិធីសាស្រ្តថ្មីមួយ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្តល់យោបល់បែបប្រពៃណីជាមួយនឹងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កលក្ខណៈសម្រាប់ប្រជាជនក្នុងការបញ្ចេញគំនិត សេចក្តីប្រាថ្នា និងយោបល់របស់ខ្លួនទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។

សហគ្រាស - ម៉ាក