ទូរស័ព្: 0274 383 347
សុក្រ, 25-9-26 18:07:04

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

អនុបណ្ឌិត Nguyễn Văn Quý ប្រធានក្រុមការងារនៃវិជ្ជាស្ថានជនជាតិ និងសាសនា ថ្លែងយោបល់នៅពីធីសន្ទនាស្តីពីជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត Cà Mau។

យោងតាមប្រតិភូ  និងគ្រប់បណ្តាសាសនាទាំងឡាយមិនត្រឹមតែឆ្លើយតបតម្រូវការខាងវិញ្ញាណរបស់ប្រជាជនប៉ុណ្ណោះទេ  ថែមទាំងរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍក្នុងស្រុកផងដែរ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ខាងវិញ្ញាណ និងការកៀរគរប្រភពធនធានសង្គម ដើម្បីបម្រើដល់ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ និងសាសនា។ ទន្ទឹមនិងនោះ បណ្តាតម្លៃសីលធម៌ដ៏ល្អផូរផង់ ដូចជាស្មារតីព្រះពុទ្ធសាសនានៃការ " អាណិតអាសូរ និងការជួយសង្គ្រោះទុក្ខវេទនា និងអាយុជីវិត" របស់ព្រះពុទ្ធសាសនាតាមពាក្យស្លោក "រស់នៅអនុវត្តល្អក្នុងបេះដូងជនជាតិ" និងស្មារតីសប្បុរសធម៌នៃសាសនាដំណឹងល្អ កាវដាយ។ល។  អ្វីៗគ្រប់យ៉ាងគឺសម្រាប់ទិសដៅនៃការអភិវឌ្ឍខាងវិស័យវប្បធម៌ និងសង្គមរបស់ខេត្តតែម្យ៉ាងគត់។

ដើម្បីទាញយកអត្ថប្រយោជន៍ពីតម្លៃ និងធនធាននៃជំនឿសាសនាសម្រាប់ការអភិវឌ្ឍ មានការផ្តល់យោបល់ជាច្រើនត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលក្នុងការងារព័ត៌មាន និងទំនាក់ទំនង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលសម្រាប់អ្នកកាន់សាសនា ជាពិសេសមនុស្សជំនាន់ក្រោយ។ ក្នុងពេលជាមួយគ្នានេះដែរ ការពង្រឹងទំនាក់ទំនងរវាងគោលដៅទេសចរណ៍ខាងវិញ្ញាណគឺមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងលើកកម្ពស់តម្លៃវប្បធម៌ និងស្ថាបត្យកម្មតែមួយគត់របស់ខេត្តកាម៉ាវ។ ជាពិសេស គួរតែពង្រីកទម្រង់ឆ្នើម និងលើកសរសើរអ្នកមុខអ្នកការសាសនា និងប្រជាពុទ្ធបរិស័ទដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃសាសនា។

បណ្ឌិត Ngô Quốc Đông វិទ្យធិការរងនៃវិជ្ជាស្ថានជនជាតិ និងសាសនា ចែករំលែកពីការថែរក្សា និងអភិរក្សតម្លៃខាងជំនឿ និងសាសនា។

ការចូលរួមចំណែកដ៏មានអត្ថន័យនៅក្នុងសិក្ខាសាលានេះ នឹងបម្រើជាមូលដ្ឋានគ្រឹះសម្រាប់វិទ្យាស្ថានជនជាតិវិទ្យា និងការសិក្សាខាងផ្លូវសាសនា និងខេត្តដើម្បីបន្តសិក្សាស្រាវជ្រាវ និងស្នើដំណោះស្រាយដើម្បីលើកកម្ពស់តម្លៃ និងធនធាននៃជំនឿ និងសាសនាប្រកបដោយប្រសិទ្ធភាព រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត និងប្រទេសជាតិក្នុងសម័យកាលថ្មី៕

Nguyễn Linh

Tags:

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

សហគ្រាស - ម៉ាក