ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 06:17:04

សំលៀកបំពាក់ប្រពៃណីកំពុងសាបរលាបជាសន្សឹមៗ

ទន្ទឹមជាមួយការអភិវឌ្ឍន៍របស់សង្គម ទាំងមូលហេតុសត្យានុម័ត និងអត្តនោម័ត សំលៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ​ Khmer កំពុងសាបរលាពជាសន្សឹមៗ។ សព្វថ្ងៃនេះ ទៅកាន់តំបន់ដែលមានបងប្អូនជនរួមជាតិរស់នៅច្រើនកុះករទូទាំងខេត្ត ពោលគឺមិនងាយបានជួបប្រទះនូវរូបភាពបងប្អូននារី Khmer ស្លៀកសំលៀកបំពាក់ប្រពៃណីដូចកាលសម័យដើមទៀតនោះទេ។

លោក Lê Chí Toàn កម្មាភិបាលទទួលបន្ទុកខាងវប្បធម៌ឃុំ Khánh Bình Tây ស្រុកTrần Văn Thời មានប្រសាសន៍៖សំលៀកបំពាក់ Khmer ពិតជាមានភាពអស្ចារ្យ និងចម្លែកខ្លាំងណាស់ អមដោយព័ណ៌ចម្រុះជាច្រើនបង្កើតបាននូវលក្ខណៈដ៏ពិសេសអស្ចារ្យដោយឡែក។ ប៉ុន្តែក្រោយមក បងប្អូនខ្មែរក៏លែងស្លៀកសំលៀកបំពាក់ប្រពៃណីក្នុងកិច្ចការប្រចាំថ្ងៃដូចមុនទៀតហើយ បែរជាស្លៀកសំលៀកបំពាក់របស់ជនជាតិ​ Kinh ទៅវិញ។ សំលៀកបំពាក់ប្រចាំថ្ងៃរបស់ជនរួមជាតិ Khmer មានភាពខុសប្លែកគ្នាណាស់រវាងស្ត្រី និងបុរស។ ស្ត្រី Khmer និយមស្លៀកសំពត់ច្រើនប្រភេទ មានចងក្បិនជាដើម។ នេះគឺជាប្រភេទសំពត់ដែលធ្វើអំពីក្រណាត់ធំទូលាយ។ សំលៀកបំពាក់ប្រភេទនេះ តែងបញ្ចេញនូវព័ណ៌យ៉ាងស្រស់ស្អាតសម្រាប់ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ រំលេចដោយគ្រាប់អង្កាំដ៏ភ្លឺត្រជះត្រចែង។ អានិយាយបានថា ដោយសាតែភាពសុំា ញុំាប្រៀបជាមួយសំលៀកបំពាក់របស់ជនជាតិ Kinh​ ទើបបងប្អូន Khmer ក៏បែរមកនិយមស្លៀកសំលៀកបំពាក់តាមជនជាតិ Kinh វិញ​ ដើម្បីឱ្យមានការសមស្របជាមួយខាងការងារកសិកម្ម។

សិស្សវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ស្លៀកសំលៀកបំពាក់ប្រពៃណីដើម្បីចូលរួមការសម្តែងសិល្បៈអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៣។

ក្នុងនាមជាជនជាតិ Khmer មួយរូប រយៈពេលជាង៣០ឆ្នាំកន្លង បងស្រី Danh Thị Mị លេខាសម្ព័ន្ធយុវជនឃុំ Khánh Hoà ស្រុក U Minh កម្របានស្លៀកសុះលៀកំបំពាក់ប្រពៃណីរបស់ជនជាតិខ្លួនខ្លាំងណាស់។ បងស្រី Mị មានប្រសាសន៍៖តាំងពីមុនរហូតមក ខ្ញុំកម្របានស្លៀកសំលៀកបំពាក់ប្រពៃណីណាស់ ស្លៀកបានតែម្តងគត់ក្នុងមហាសន្និបាតតំណាងបណ្តាជន ជាតិភាគតិចកន្លងថ្មីៗនេះឯង។ កាលពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ គឺខ្ញុំក៏មានបំណងចង់ស្លៀកសំលៀកបំពាក់ប្រពៃណីណាស់ដែរ តែគ្មានកន្លែងណាគេលក់ឬក៏ឱ្យជួល ទើបខ្ញុំស្លៀកសំលៀកបំពាក់មង្គលការតាមធម្មតាដូចគេឯងដទៃទៀតដែរ។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា នៅហាងកាត់ដេរ និងកន្លែងឱ្យជួលសំលៀកបំពាក់អាពាហ៍ពិពាហ៍លើភូមិសាស្ត្រខេត្ត Cà Mau គឺគ្មានកន្លែងណាទទួលកាត់ដេរសំលៀកបំពាក់ប្រពៃណីខ្មែរនោះទេ។ សព្វថ្ងៃមានតែក្រុមសិល្បៈខ្មែរខេត្តប៉ុណ្ណោះទើបមានសម្រាប់ក្នុងការសម្តែងផ្សេងៗប៉ុន្តែប្រធានក្រុមបានឱ្យដឹង បណ្តាសំលៀកបំពាក់ទាំងនេះ ត្រូវជួលគេកាត់ដេរនៅឯខេត្ត Trà Vinh។ ពីព្រោះជាប្រភេទសំលៀកបំពាក់ដែលមិនសូវមានអ្នកស្លៀក ទើបជាងកាត់ដេរក៏មិនបន្តមុខរបរកាត់ដេរខាងសំលៀកបំពាក់ប្រពៃណីនេះដែរ ដូច្នេះហើយនៅខេត្ត Cà Mau គ្មានអ្នកចេះកាត់សំលៀកបំពាក់នេះឡើយ។

ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ បងប្អូនជនរួមជាតិ Khmer​ ក៏មិនសូវមានស្លៀកសំលៀកបំពាក់បែបប្រពៃណីដែរ។

ជនរួមជាតិ Khmer គឺជាជនជាតិភាគតិចដែលមានចំនួនប្រជាជនច្រើនជាគេក្នុងចំណោមបណ្តាជនជាតិភាគតិចដទៃទៀតនៅ Cà Mau។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តតែងយកចិត្តទុកដាក់ក្នុងការអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ដ៏ថ្លៃថ្នូរបស់ជនជាតិភាគតិចនិយាយរួម បងប្អូនជនរួមជាតិ Khmer និយាយដោយឡែក ក្នុងនោះមានការសិក្សាស្រាវជ្រាវតាំងពិព័ណ៌សំលៀកបំពាក់ប្រពៃណីខ្មែរជាដើម។ ថ្វីត្បិតតែដូច្នេះ ប៉ុន្តែដើម្បីសំលៀកបំពាក់ប្រពៃណី Khmer មិនត្រូវសាបរលាប សំខាន់គឺខ្លួនយើងផ្ទាល់ដែលជា Khmer គឺត្រូវមានការរួមកម្លាំងជួយថែរក្សា និងលើកស្ទួយដើម្បីអភិរក្សនូវអត្តសញ្ញាណវប្បធម៌ដ៏ថ្លៃថ្នូរបស់ជនជាតិខ្លួនតាមរយៈសំលៀកបំពាក់៕

 

 គីមគឿង

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក