ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:43

ខ្នះខ្នែងក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ សិល្បៈខ្មែរ

លោក Hữu Trung ប្រធានក្រុមសិល្បៈខ្មែរខេត្ត Cà Mau ពោរពេញដោយក្តីរំភើប សប្បាយរីករាយ ដោយក្រុមទើបទិញបានស្គរថ្មីមួយគ្រឿងដ៏ប្រណិត សរុបតម្លៃទឹកប្រាក់១០០លានដុង លោកបានឱ្យដឹងថា៖ "ឆ្នាំនេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍កំពុងអនុវត្តគម្រោងទី០៦ "អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិភាគតិច ជាភ្ជាប់និងការអភិវឌ្ឍវិស័យទេសចរណ៍" (ស្ថិតក្នុងកម្មវិធីគោល ដៅជាតិសម្រាប់ការអភិវឌ្ឍន័សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (២០២១-២០៣០) ដំ ណាក់កាលទី I៖ ២០២២-២០២៥)។ ក្រុមយើងខ្ញុំក៏បានបញ្ជូនសិល្បករ សិល្បការិនីជំនាញ ឱ្យចូលរួមការងារជាប្រចាំទាំង៨ស្រុក និងក្រុង ដើម្បីធ្វើការស្ទង់មតិ ស្តុកទុក ស្រាវជ្រាវ ឯកសារខាងបេតិកភណ្ឌវប្បធម៌ប្រ ពៃណី។ លទ្ធផលនសការស្រាវជ្រាវ ក៏ត្រូវបានរាល់បណ្តាសកម្មភាពវប្បធម៌សហគមន៍ ក៏ដូចជា បណ្តាពិធីបុណ្យផ្សេងៗ តន្ត្រីប្រពៃណីបុរាណ និងសិល្បៈប្រជាប្រិយក្នុងជនរួមជាតិ Khmer និងជនជាតិ Hoa ព្រមទាំងជនជាតិដទៃទៀត។

-ថ្មីៗនេះដែរ ការរៀបចំស្តារឡើងវិញសម្រាប់បណ្តាកម្មវិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ Khmer ទទួលបានការយកចិត្តទុកដាក់អនុវត្តបែបណាខ្លះ ជំរៀបលោក?

 លោក Hữu Trung៖ ឆ្នាំ២០២៣ ក្រុមសិល្បៈខ្មែរក៏បានស្ដារឡើងវិញនូវពិធីកិច្ចទាក់ទងដល់ប្រពៃណីខ្មែរចំនួនពីរ រួមមាន៖ ពិធីទទួលទេវតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃពុទ្ធសានាថេរវាទខ្មែរ និងពិធីពូនភ្នំខ្សាច់តាមជំនឿប្រជាប្រិយខ្មែរ។ ទន្ទឹមនិងនោះ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំក្រុមតែងបង្កលក្ខណៈដើម្បីអង្គភាពមានគ្រប់សមត្ថភាពខាងការនិពន្ធ និងស្រាវជ្រាវលើមូលដ្ឋានខាងមុខរបរប្រពៃណីរបស់ជនជាតិ Khmer ដើម្បីពិនិត្យ កែសម្រួលក្លាយជាវណ្ណកម្មសិល្បៈដោយមិនចាំបាច់ជួលអ្នកខាងក្រនិពន្ធចំណុះ។ បណ្តាវណ្ណកម្មសិល្បៈរបាំបែបនេះតែងត្រូវបានអង្គភាពក្រុមចាត់តាំងសម្តែងសាឡើងវិញ និងយកទៅដសម្តែងដោះដូរបម្រើមហាជន រួមចំណែកក្នុងការអភិរក្ស និងលើកតំកើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនរួមជាតិខ្មែរក្លាយជាប្រភេទសិល្បៈដ៏ឆ្នើម សម្រាប់លើកយកទៅសម្តែងបម្រើមហាជនតាមទម្រង់នៃឈុតឆាកសម្តែង។

ជារៀងរាល់ឆ្នាំ ក្រុមសិល្បៈខ្មែរតែងរៀបចំសម្តែងឡើងវិញនូវឈុតឆាកថ្មីៗបានចាប់ពី២-៣វណ្ណកម្មបុរាណដែលពោរពេញដោយម្លៃខ្ពស់ខាងវិស័យសិល្បៈ។

ជារៀងរាល់ឆ្នាំ ក្រុមបានលើកយកមកសម្តែងឡើងវិញតាំងពី២-៣វណ្ណកម្មនៃរបាំបុរាណ ដែលពោរពេញដោយតម្លៃផ្នែកខាងសិល្បៈ រាល់បណ្តាឈុតឆាកលំបាកៗក្នុងការសម្តែង នៅពេលដែលសម្តែងបានល្អ និងចម្លែកភ្នែក។ តាមរយៈការសម្តែង មិនត្រឹមសម្រាប់បម្រើជនរួមជាតិ Khmer ប៉ុណ្ណោះទេ ថែមទាំងបម្រើជនជាតិ Kinh និង Hoa ព្រមទាំងបងប្អូនជនជាតិដទៃទៀតផង។ ទស្សនិកជនទាំងឡាយតែងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានឈុតសំលៀកបំពាក់ស្អាតៗ និងកាយវិការរាំរបស់សិល្បករ សិល្បការិនីមានភាពបត់បែន និងទន់ភ្លន់នៅលើឆាក លាយឡំនឹងភ្លើងព័ណ៌អាគ្គីសនីយអមដោយសូរសព្ទតន្ត្រីដ៏អន្លង់អន្លួច។ 

- ក្នុងដំណើរ​ការ​អភិរក្ស និងថែរក្សាតម្លៃភ្លេងពិណពាទ្យ ក៏ដូចជាវង់ភ្លេងស្គរធំជាដើម តើមានការជួបលំបាកដែរឬទេ ជំរៀបលោក?

លោក Hữu Trung៖  បច្ចុប្បន្ន ក្រៅពីក្រុមសិល្បៈខ្មែរខេត្ត នៅតាមភូមិមានក្រុមវង់ភ្លេងពិណពាទ្យចំនួន៥ ក្រុម និងក្លឹបវង់ភ្លេងស្គរធំ២ ហើយក្នុងពេលឆាប់ៗនេះនឹងបង្កើតវង់ភ្លេងពិណពាទ្យបន្ថែមចំនួន៣វង់ទៀត គឺសរុបទាំងអស់មាន៨វង់ភ្លេងក្នុងជនរួមជាតិ Khmer។ ឆ្នាំ២០២៣ ក្រុមសិល្បៈខ្មែរក៏បានចាត់តាំងទទួលជោគជ័យសម្រាប់៤ថ្នាក់នៃក្រុមវង់ភ្លេងពិណពាទ្យ។ មុននោះ ក្នុងឆ្នាំ២០២២ ក៏ចាត់តាំងបាន៤ថ្នាក់សម្រាប់ក្រុមវង់ភ្លេងស្គរធំបុរាណផងដែរ។

ឈុតសម្តែងយូកេរឿង "រក្សាការពារកោះសមុទ្រមាតុភូមិ" រឿងនេះសម្តែងដោយក្រុមសិល្បៈ    ខ្មែរខេត្តកាម៉ាវទទួលបានមេដាយប្រាក់សមូហភាព និង៤មេដាយសម្រាប់ឯកជននៅមហោស្រពសិល្បៈយូកេខ្មែរណាមបូ"។

ខាងមុខនេះ ក្រុមសិល្បៈខ្មែរខេត្តនឹងធ្វើសេនាធិការឱ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បង្កើតក្លឹបសិល្បៈប្រជាប្រិយចំនួន២ក្លឹបបន្តទៀតក្នុងជនរួមជាតិ Khmer (រួមមាននៅស្រុក Thới Bình និង Đầm Dơi)។ បន្ត​បើក​ថ្នាក់​បង្រៀន​​ភ្លេង​ពិណពាទ្យនៅតាមវត្តខ្មែរ និងវិទ្យាល័យជនជាតិអន្តេវាសិក ព្រមទាំងស្នើឱ្យមន្ទីរវប្ប ធម៌ កីឡា និងទេសចរណ៍ដើម្បីបើកថ្នាក់បណ្តុះបណ្តាលភ្លេង ក៏ដូចជាការសម្តែងបង្ហាញឈុតសំលៀកបំពាក់ប្រពៃណី សម្រាប់មាមីងបងប្អូនមានឱកាសបានចូលជិតលក្ខណៈវប្បធម៌របស់ជនជាតិខ្លួន៕

- សូមអរគុណលោក!

 

 ហ្វាងភុក

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក